ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​ចេញចូល​ប្រទេស​ថៃ​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​១​ម៉ឺន​នាក់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា ដោយ​ក្នុង​១​ថ្ងៃ​ៗ​ទំនិញ​នាំ​ចេញ​-​នាំ​ចូល​សព្វសារពើ​រវាង​កម្ពុជា​-​ថៃ ដែល​ដឹក​ជញ្ជូន​តាម​ផ្លូវគោក ត្រូវ​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចេញ​ទៅ​រកស៊ី និង​លក់ដូរ​នៅ​ប្រទេស​ថៃ…

ខេត្តបន្ទាយមានជ័យ ៖ ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា ដោយ​ក្នុង​១​ថ្ងៃ​ៗ​ទំនិញ​នាំ​ចេញ​-​នាំ​ចូល​សព្វសារពើ​រវាង​កម្ពុជា​-​ថៃ ដែល​ដឹក​ជញ្ជូន​តាម​ផ្លូវគោក ត្រូវ​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចេញ​ទៅ​រកស៊ី និង​លក់ដូរ​នៅ​ប្រទេស​ថៃ ពិសេស​ផ្សារ​រុង​ក្លឿ ក្នុង​មួយ​ថ្ងៃ​ៗ​មាន​ប្រមាណ​ពី​៨​ពាន់​ទៅ​១​ម៉ឺន​នាក់​ផង​ដែរ ។ នេះ​បើ​យោង​តាម​ប្រធាន​គណៈកម្មាធិការ​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ ។

ថ្លែងប្រាប់​កោះសន្ដិភាព លោក វួ​ច អូន ប្រធាន​គណៈកម្មាធិការ​រូប​នេះ​បាន​ប្រាប់​ថា ក្នុង​ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចេញ​-​ចូល​ទៅ​ប្រទេស​ថៃ ក្នុង​១​ថ្ងៃ​មាន​ប្រមាណ​ជា​៨​ពាន់​ទៅ​១​ម៉ឺន​នាក់ ដែល​ភាគច្រើន​មាន​អាជីវករ
ចូល​ទៅ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ ។ លោក​បន្ដ​ថា ៖« បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចេញចូល​ប្រទេស​ថៃ គឺ​ទៅ​ព្រឹក​វិល​ល្ងាច ហើយ​ភាគច្រើន​ជា​អាជីវករ និង​កម្មករ​អូស​រទេះ​ដែល​ចេញចូល​ដឹក​ទំនិញ​ពី​ផ្សារ​រុង​ក្លឿ​មក​កម្ពុជា ប៉ុន្តែ​ក៏​មាន​មួយ​ចំនួន​តូច​ស្នាក់​នៅ​ទីនោះ​ផង​ដែរ ដោយសារ​ពួក​គេ​ប្រើប្រាស់​ប័ណ្ណ​ព្រំដែន​ដែល​មាន​សុពលភាព​១​ស​ប្ដា​ហ៍ » ។

លោក វួ​ច អូន បាន​បញ្ជាក់​ថា ៖« ក្រោយ​ពេល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រួល​សំបុត្រ​ឆ្លង​ដែន​លក់​ជូន​ប្រជាពលរដ្ឋ បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ចេញ​-​ចូល​ដោយ​ស្របច្បាប់ ដោយ​លក់​ជូន​ក្នុង​១​នាក់​តម្លៃ​តែ​១០០​រៀល​ប៉ុណ្ណោះ ហើយ​ក្នុង​១​ថ្ងៃ​លក់​អស់​ជាង​១០០​ដុំ ដោយ​ក្នុង​១​ដុំ​ស្មើនឹង​១០០​សន្លឹក​»​។ លោក​បន្ដ​ថា ការ​ចេញ​ប័ណ្ណ​ព្រំដែន​ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងកាត់​ប្រទេស​ថៃ​នេះ ពិតជា​ផ្ដល់​ផលប្រយោជន៍​ច្រើន​ដល់​អាជីវករ និង​កម្មករ ថែម​ទាំង​ផ្ដល់​នូវ​ចំណូល​សម្រាប់​ជាតិ​ថែម​ទៀត ។

យោង​តាម​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ កាលពី​ឆ្នាំ​២០០៣​បាន​កំណត់​ថា ការ​ចេញ​ប័ណ្ណ​ឆ្លង​ដែន​នេះ គឺ​សម្រាប់​តែ​ពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប​ដែល​អាច​ចេញចូល​បាន​ក្នុង​រយៈពេល​៧​ថ្ងៃ សម្រាប់​ខេត្ត​ស្រះ​កែវ និង​ខេត្ត​ប្រា​ជឹ​ម​បូ​រី​របស់​ថៃ ហើយ​ខាង​ពលរដ្ឋ​ថៃ​ក៏​អនុវត្ត​ដូច​គ្នា​ដែរ ក្នុង​ការ​ចូល​មក​ប្រទេស​កម្ពុជា ។ ប័ណ្ណ​នេះ​មាន​សុពលភាព​រយៈពេល​២​ឆ្នាំ ។

លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ថ្លែង​កាលពី​អំឡុង​ចុងខែ​កុម្ភៈ​ថា រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងមហាផ្ទៃ​បាន​ធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ (CAMBODIA.THAILAND BORDERPASS) ជូន​ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ ដែល​ជា​ខេត្ត​ជាប់​ជាយ​ដែន ដើម្បី​សម្រួលការ​ចេញចូល​កម្ពុជា​-​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ