ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ជោគជ័យ​របស់​​ចិន​ជា​គំរូ​សម្រាប់​ទ្វីបអាហ្វ្រិក

6 ឆ្នាំ មុន

ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​បាន​ទទួល​ឯករាជ្យ​ភាព ហើយ​សេដ្ឋកិច្ច​របស់​ពួក​គេ​ស្ថិត​ក្នុង​ស្ថាន​ភាពល្អ​ជាង​ប្រទេស​ចិន ។ ប៉ុន្តែ​ប៉ុន្មាន​ទសវត្សរ៍​ក្រោយ​មក ចិន​បាន​ចាប់ផ្តើម​ធ្វើ​កំណែទម្រង់ និង​ដំណើរការ​បើក​សេដ្ឋកិច្ច​របស់​ខ្លួន ខណៈ​ប្រទេស​នៅ​អាហ្វ្រិក​អនុវត្ត​គំរូ​អភិវឌ្ឍន៍​ផ្សេង​ពី​នេះ ។ ៤០​ឆ្នាំ​ក្រោយមក…

ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​បាន​ទទួល​ឯករាជ្យ​ភាព ហើយ​សេដ្ឋកិច្ច​របស់​ពួក​គេ​ស្ថិត​ក្នុង​ស្ថាន​ភាពល្អ​ជាង​ប្រទេស​ចិន ។ ប៉ុន្តែ​ប៉ុន្មាន​ទសវត្សរ៍​ក្រោយ​មក ចិន​បាន​ចាប់ផ្តើម​ធ្វើ​កំណែទម្រង់ និង​ដំណើរការ​បើក​សេដ្ឋកិច្ច​របស់​ខ្លួន ខណៈ​ប្រទេស​នៅ​អាហ្វ្រិក​អនុវត្ត​គំរូ​អភិវឌ្ឍន៍​ផ្សេង​ពី​នេះ ។ ៤០​ឆ្នាំ​ក្រោយមក ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​ត្រូវ​សិក្សា​រៀនសូត្រ​ពី​ប្រទេស​ចិន​ជា​ច្រើន ។ តើ​ប្រទេស​ចិន​បាន​ធ្វើ​អ្វីខ្លះ ទើប​ទទួល​បាន​ជោគជ័យ ?

ជាដំបូង ប្រទេស​ចិន​មាន​ភាព​ក្លាហាន​ក្នុង​ការ​បង្កើត​គំរូ​អភិវឌ្ឍន៍​របស់​ខ្លួន ។ ប្រទេស​កំពុង​អភិវឌ្ឍន៍​ភាគច្រើន​តែងតែ​ងាក​ទៅ​កាន់​គំរូ​របស់​លោក​ខាងលិច ដែល​គាំទ្រ​ទីផ្សារ​សេរី​។ ប៉ុន្តែ​ប្រទេស​ចិន​វិញ​បាន​អនុវត្ត​គំរូ​យោង​តាម​ការ​ស្រាវជ្រាវ និង​រួម​បញ្ចូល​វប្បធម៌​របស់​ខ្លួន ក្នុង​នោះ​មានការ​ពិនិត្យ​បញ្ហា និង​បង្កើត​ដំណោះស្រាយ ដែល​អាច​ជំរុញ​ដល់​កត្តា​នាំមុខ​របស់​ពួក​គេ​បាន ។

យ៉ាងណាមិញ ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​បាន​អនុវត្ត​គំរូ Washington Consensus របស់​លោក​ខាងលិច ដែល​គាំទ្រ​ទីផ្សារសេរី ។ ក្រោម​ជំនួយ​របស់​វិទ្យាស្ថាន​អន្តរជាតិ​ដូច​ជា ធនាគារពិភពលោក (World Bank) និង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) រដ្ឋាភិបាល​ក្នុង​ទ្វីប​នេះ​បាន​បញ្ចប់​ការ​គ្រប់គ្រង​លើ​តម្លៃ​ផលិតផល ជំរុញ​ការ​ធ្វើ​ឯកជន​ភាវូបនីយកម្ម​នៃ​ក្រុមហ៊ុន​រដ្ឋ និង​កាត់​បន្ថយ​ចំនួន​មន្ត្រី​រដ្ឋការ​ជា​ច្រើន ។

ផ្ទុយ​មក​វិញ ក្រុមហ៊ុន​ឯកជន​គ្មាន​ប្រសិទ្ធភាព​ការងារ និង​មាន​កម្រិត​អភិវឌ្ឍន៍​ខ្ពស់​ក្នុង​ការ​ឈរជើង​តែឯង​បាន​ឡើយ ។ រដ្ឋាភិបាល​បាន​ប្រើប្រាស់​ថវិកា​អស់​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ហើយ​មន្ត្រី​រដ្ឋការ​ដែល​បាន​កាត់​បន្ថយ គឺ​បង្កើន​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ក្នុង​ប្រទេស ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​រស់នៅ​ក្រោម​ភាព​ក្រីក្រ ។

កត្តា​ទី​២ ប្រទេស​ចិន​មានការ​គ្រប់គ្រង​ដោយ​គណបក្ស​តែ​មួយ ដោយ​សម្រេច​បាន​សន្តិ​ភាព និង​ការ​អភិវឌ្ឍ ។ ការ​ធ្វើ​ដូច្នេះ​បង្ក​ឲ្យ​មាន​ភាព​ប្រាកដប្រជា ដែល​ជំរុញ​ដល់​ការ​វិនិយោគ និង​ការ​រីក​ចម្រើន ។

បើ​ទោះជា​របប​ប្រជាធិបតេយ្យ​របស់​ប្រទេស​នៅ​អាហ្វ្រិក​មាន​ភាព​ជោគជ័យ​មួយ​ចំនួន​ក្តី ប៉ុន្តែ​វា​មិន​បាន​ជួយ​ច្រើន​ដល់​សេដ្ឋកិច្ច​ទេ ។ ការ​លូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​ចំនួន​គ្មាន​ស្ថិរភាព​ឡើយ ហើយ​ទីផ្សារ​ស្ទើរតែ​មិន​ដំណើរការ​រាល់ពេល​ជិត​ការ​បោះ​ឆ្នោត ។

កត្តា​ទី​៣ គឺ​ប្រជាពលរដ្ឋ ជនជាតិ​ចិន​ជា​មនុស្ស​ចូល​ចិត្ត​សន្សំ​ប្រាក់ ដែល​ជា​មធ្យម​ពួក​គេ​សន្សំ​ប្រមាណ​២៥%​នៃ​ប្រាក់​ចំណូល​សរុប ។ ការ​ធ្វើ​ដូច្នេះ​ជួយ​ឲ្យ​គ្រួសារ​ជា​ច្រើន​មាន​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ និង​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​លើ​ការ​ផ្តល់​ជំនួយ​ជាដើម ។

ប៉ុន្តែ​ប្រជាជន​ក្នុង​ទ្វីបអាហ្វ្រិក​វិញ​បាន​សន្សំ​ប្រាក់​តិច​ណាស់​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំងអស់ ។ យោង​តាម​ការ​ព្យាករ​របស់​ធនាគារពិភពលោក ជា​មធ្យម​ពួក​គេ​សន្សំ​ប្រាក់​តែ​ប្រមាណ​១៨%​នៃ GDP ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០០៥ ។ វា​បាន​ប៉ះពាល់​ដល់​សមត្ថភាព​របស់​ស្ថាប័ន​ក្នុង​ការ​ផ្តល់​ឥណទាន​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម ព្រម​ទាំង​ប៉ះពាល់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ផង​ដែរ ។

កត្តា​ចុង​ក្រោយ គឺ​ការ​អប់រំ វិស័យ​អប់រំ​របស់​ប្រទេស​ចិន​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​វិស័យ​ឯកជន ។ ស្ថាប័ន​អប់រំ​បាន​ផ្តល់​វេទិកា​សម្រាប់​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ រួម​ជាមួយ​ការ​កសាង​សមត្ថភាព​ធនធានមនុស្ស​ដែល​ផ្ត​ត់​ផ្គង់​ក្រុមហ៊ុន​ឯកជន ។ ក្រៅពី​បង្កើន​កម្រិត​បង្កើត​ថ្មី ការ​អភិវឌ្ឍ និង​ការ​ពង្រឹង​ភាព​អត់ធ្មត់ ស្ថាប័ន​ទាំងនេះ​ក៏​ផ្តល់​ឱកាស​ការងារ​ដល់​សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្មី​ៗ​ផង​ដែរ ។

វា​ប្រហែលជា​ដល់​ពេល​សម្រាប់​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​អនុវត្ត​គំរូ Beijing Consensus របស់​ប្រទេស​ចិន​ហើយ ។ ទ្វីប​នេះ​ប្តេ​ជា្ញ​ចង់​កាត់​បន្ថយ​ភាព​ក្រីក្រ ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ជំរុញ​វិស័យ​ឧស្សាហកម្ម ។ ទាំងនេះ​ស្រ​ដៀង​នឹង​ឧបសគ្គ​ដែល​ប្រទេស​ចិន​កំពុង​តែ​ជួប​ប្រទះ ហើយនឹង​ដោះស្រាយ​នា​ពេល​ខាង​មុខ ។ ទ្វីបអាហ្វ្រិក​ប្រាកដជា​អាច​ធ្វើ​បាន​ដូច​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ