ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រគំ​តន្ត្រី ZT (​ហ្សែ​ត​ធី​) របស់​គូ​បូ​តា​បាន​មក​ដល់​ខេត្តព្រៃវែង​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រៃវែង ៖ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ពី​កម្មវិធី ការ​ប្រគុំ​តន្ត្រី​ZT (​ហ្សែ​ត​ធី​) ដើម្បី​សម្ពោធ ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា ZT របស់​ក្រុមហ៊ុន​ស្យាម​គូ​បូ​តា ខ​ប​ភឺ​រ៉េ​សិន…

ខេត្តព្រៃវែង ៖ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ពី​កម្មវិធី ការ​ប្រគុំ​តន្ត្រី​ZT (​ហ្សែ​ត​ធី​) ដើម្បី​សម្ពោធ ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា ZT របស់​ក្រុមហ៊ុន​ស្យាម​គូ​បូ​តា ខ​ប​ភឺ​រ៉េ​សិន នៅ​ខេត្ត​កំពង់​ធំ កាលពី​ស​ប្តា​ហ៍​មុន​រួច​មក​។ ពេល​នេះ​បាន​មក​ដល់​ខេត្តព្រៃវែង​ហើយ ដោយ​ជួប​ជាមួយ​កម្មវិធី​ប្រគំ​តន្ត្រី​ដែល​មានការ​ចូលរួម​ពី​តារាចម្រៀង​មក​ពី​ផលិតកម្ម​ថោ​ន ដែល​មាន​ដូច​ជា (​កញ្ញា មាស សុខ​សោភា​, លោក ម៉ៅ ហា​ជី​, លោក ករុណា ពេជ្រ​, កញ្ញា លី អី​វ៉ា​ធី​ណា​, លោក ហាក់ រី​ខ​ត​…) និង​តា​រាច​ម្រៀ​ប​ល្បី​ៗ​ជា​ច្រើន​រូ​ន​ទៀត ដើម្បី​បង្កើត​ភាព​សប្បាយ​រីករាយ និង​ឈ្នះ​រង្វាន់​ជា​ច្រើន​ផង​ដែរ ។ កាលពី​ថ្ងៃ​ទី​១៥ មីនា ២០១៨ នៅ​ទីធ្លា​អតីត​មន្ទីរពេទ្យ​យោធា​ខេត្ត ហើយ​មានការ​ចូលរួម​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​​កុះករ​ផង​ដែរ​។

ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា ZT ស៊េរី​ថ្មី មាន 2 ប្រភេទ សម្រាប់​លោក​អ្នក​ជ្រើសរើស​គឺ ZT ស្តង់ដា មាន​ថាមពល​ចាប់ពី 10 រហូត​ដល់ 15.5 កម្លាំង​សេះ និង ZT Pro មាន​ថាមពល​ចាប់ពី 10 រហូត​ដល់ 15.5 កម្លាំង​សេះ ដែល​មាន​រន្ធ​ដោត USB សម្រាប់​សាក​ថ្ម​ទូរស័ព្ទ និង​ភ្លើង​ស៊ី​ញ៉ូ​ឆ្វេង​ស្តាំ​។

ជាមួយនឹង​ប​ចេ្ច​ក​វិទ្យា​ផ្តាច់មុខ​របស់​គូ​បូ​តា «K-Tech» ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ថ្មី​នេះ មាន​កម្លាំង​កាន់តែ​ខ្លាំង កាន់តែ​ធន់ និង​កាន់តែ​សន្សំ​សំចៃ​ប្រេង មាន​សមត្ថភាព​លើ​ការងារ​ធ្ងន់​ៗ អាច​ធ្វើ​ដំណើរ​លើ​ចំងាយ​ផ្លូវ​ឆ្ងាយ និង​បូមទឹក​បាន​យ៉ាង​ពេញកម្លាំង​។ ការ​វិវត្តន៍ និង​បច្ចេកវិទ្យា​ថ្មី​នៃ​គ្រឿងយន្ត​កសិកម្ម បាន​ក្លាយជា​កត្តា​ដ៏​សំខាន់​ដែល​និង​ជួយ​ប្រជា​កសិករ​ទទួល​បាន​ប្រសិទ្ធភាព និង​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ការងារ​ជា​អតិបរមា​។ គូ​បូ​តា​បាន​ធ្វើ​ឱ្យ​ប្រសើរ​នូវ​ការ​រចនា​រូបរាង ដែល​កាន់តែ​រលើបរលោង និង​កាន់តែ​ទំនើប​ជាមួយ​និង​កំ​រប​កោង Pop up ថ្មី​នៅ​លើ​ស៊ីទែន​ប្រេងម៉ាស៊ូត​ត្រូវ​បាន​រចនា​ឡើង​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​ជួយ​ការពារ​ធូលី​, ភក់ ហើយ​កាន់តែ​ងាយស្រួល​ប្រើ​មួយ​កម្រិត​ទៀត​។ ក្រុមហ៊ុន​ក៏​បាន​ដំឡើង​អំ​ពូ​ល​ភ្លើង​មុខ ប្រភេទ LED ដែល​ធ្វើ​ឱ្យ​កាន់តែ​មាន​សុវត្ថិភាព​សំរាប់​ការងារ​ពេល​យប់​។ ជាង​នេះ​ទៅ​ទៀត ដើម្បី​ផ្តល់​នូវ​រចនាបថ​ជីវិត​ទំនើប និង​ពង្រឹង​ភាព​ងាយស្រួល ក្រុមហ៊ុន​ក៏​បាន​ដំឡើង​រន្ធ USB សំរាប់​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច និង​កន្លែង​ត្រួតពិនិត្យ​ម៉ា​ស៊ូ​ត​នៅ​ក្នុង​ធុង​ប្រេង​ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់​ពិនិត្យ​មើល​កំរិត​ប្រេង ដោយ​មិន​ចាំបាច់​បើក​កំ​រប​ប្រេង​មើល​។

ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា​ថ្មី​នេះ មាន​លក់​នៅ​លើ​ទីផ្សារ​ហើយ ដោយ​មានការ​ធានា​រយៈពេល​៣​ឆ្នាំ​សម្រាប់​សេវាកម្ម​ក្រោយ​ការ​លក់​។ ព័ត៌មាន​ប​នែ្ថ​ម​ពី​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា ZT សូម​ទាក់ទង​ភ្នាក់ងារចែកចាយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត និង​គោ​យន្ត​ដើរ​តាម ត្រា​ឆាង ដែល​នៅ​ជិត​លោក​អ្នក ឫ​ទូរស័ព្ទ​ទៅ​កាន់​ផែ្ន​ក​សេវាកម្ម​បន្ទាន់​គូ​បូ​តា​លេខ 1800-20-1747 (​ឥត​គិតថ្លៃ​)​។

ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា ZT ស៊េរី​ថ្មី ខ្លាំង​ពេញកម្លាំង​!
គូ​បូ​តា ធ្វើ​ឲ្យ​ការងារ​កសិកម្ម​ប្រើ​សើរ​ឡើង​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ