ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi និយាយ​ថា លើកនេះបើ​មិន​ឈ្នះ​ទៀត​នឹង​ព្យួរ​ស្បែកជើង

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Independent បាន​ឲ្យ​ដឹង​ថា កីឡាករ​បាល់ទាត់​ដែល​មនុស្ស​ភាគច្រើន​គិត​ថា ខ្លាំង​ដាច់​គេ​នោះ បាន​ប្រាប់​ជា​ថ្មី​ម្តងទៀត​ថា នឹង​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ប្រសិនបើ​មិន​ឈ្នះ World Cup…

តាម​ប្រភព​ព័ត៌មាន Independent បាន​ឲ្យ​ដឹង​ថា កីឡាករ​បាល់ទាត់​ដែល​មនុស្ស​ភាគច្រើន​គិត​ថា ខ្លាំង​ដាច់​គេ​នោះ បាន​ប្រាប់​ជា​ថ្មី​ម្តងទៀត​ថា នឹង​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ប្រសិនបើ​មិន​ឈ្នះ World Cup នៅ​ឆ្នាំ​នេះ ។

ជា​ថ្មី​ម្តងទៀត​ហើយ Lionel Messi ប្រាប់​ថា ខ្លួន​នឹង​ព្យួរ​ស្បែកជើង​ប្រសិនបើ​អា​ហ្ស​ង់​ទី​ន​នៅ​តែ​មិន​ឈ្នះ World Cup ។ អស់​រយៈពេល​ច្រើន​ឆ្នាំ​ហើយ ក្រុម​ជម្រើសជាតិ​ប្រទេស​នេះ​មិន​បាន​ឈ្នះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក (​តាំងពី​ឆ្នាំ​១៩៨៦) ។

Messi បាន​និយាយ​ប្រាប់​សារព័ត៌មាន La Cornisa ថា «​យើង​មាន​អារម្មណ៍​ថា ប្រសិនបើ​មិន​ឈ្នះ​ពាន​នៅ World Cup ប្រទេស​រុ​ស្ស៊ី​ខាង​មុខ​នេះ​ទេ​ផ្លូវ​តែ​មួយ​គត់​គឺ​ត្រូវ​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ ។ ខ្ញុំ​ប៉ង​ចង់​ឈ្នះ​ពាន World Cup នៅ​រុ​ស្ស៊ី​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi ធ្លាប់​ដើរ​ចេញពី​ក្រុម​ជម្រើសជាតិ​ម្តង​ហើយ​កាលពី​ឆ្នាំ​២០១៦ បន្ទាប់​ពី​អា​ហ្ស​ង់​ទី​ន​ចាញ់​ឈី​លី​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Copa America ។ តែ​ក្រោយមក​ក៏​សម្រេចចិត្ត​ចូល​ជួយ​ក្រុម​វិញ​ឲ្យ​បាន​ជាប់​ចូល​ប្រកួត World Cup ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ