ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ស៊ុត​ដូច​ព្យុះ​ពេល​នេះ Ronaldo គាំទ្រ​ឱ្យ​ចូល​ក្លិប​ដើម្បី​ជំនួស Gareth Bale

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Express បាន​ឲ្យ​ដឹង​ថា ម្ចាស់​ពាន Ballon d’Or ឆ្នាំ​មុន Cristiano Ronaldo គាំទ្រ​សម្រាប់​ការ​នាំ​យក​កីឡាករ​ជម្រើសជាតិ​អេ​ហ្ស៊ី​ប…

តាម​ប្រភព​ព័ត៌មាន Express បាន​ឲ្យ​ដឹង​ថា ម្ចាស់​ពាន Ballon d’Or ឆ្នាំ​មុន Cristiano Ronaldo គាំទ្រ​សម្រាប់​ការ​នាំ​យក​កីឡាករ​ជម្រើសជាតិ​អេ​ហ្ស៊ី​ប Mohamed Salah មក​ចូល​ក្រុម​ជំនួស​ឲ្យ Gareth Bale ។

កីឡាករ​ជើង​ខ្លាំង​អេ​ហ្ស៊ី​ប Salah បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្រោយ​ពី​បាន​ចាក​ចេញពី​ក្លិប​យក្ស​អ៊ី​តា​លី Roma ទៅ​កាន់ Liverpool កាលពី​រដូវ​កាល​មុន ។ គេ​រក​គ្រាប់​បាល់​ជូន​ក្លិប​ហង្ស​ក្រហម​បាន​៣៦​គ្រាប់​ក្នុង​ការ​ប្រកួត​៤១​ប្រកួត ។ កន្លង​មក​កីឡាករ​រូប​នេះ​ត្រូវ​បាន​គេ​ឃើញ​មាន​ទំនាក់ទំនង​ជាមួយនឹង Real Madrid ហើយ​អាច​នឹង​ផ្លាស់​ទៅ​កាន់​ទឹកដី​អេ​ស្ប៉ា​ញ​នៅ​ក្នុង​ពេល​ខាង​មុខ​នេះ ។

តាម​ការ​ផ្សាយ​របស់​ព័ត៌មាន​អេ​ស្ប៉ា​ញ Don Balon បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម​ប្រចាំ​ក្លិប​អធិរាជ​ស Cristiano Ronaldo បើកភ្លើង​ខៀវ​សម្រាប់​ការ​យក Salah មក​ចូល​ក្រុម ។ គេ​យល់​ថា នេះ​គឺជា​ការ​ជំនួស​ដ៏​ល្អ​ឥត​ខ្ចោះ​ជាមួយនឹង Gareth Bale ដែល​កំពុង​តែ​រង​របួស​អស់​រយៈពេល​១៨​ខែ​ក​ន្ល​មក​ហើយ ។ ក្លិប​គ្រោង​នឹង​លក់ Bale ចេញ​ដោយសារ​តែ​ចង់រក​លុយ​បន្ថែម​ចូល​ក្លិប ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ដែល​ទទួល​បានការ​គាំទ្រ​ពី Ronaldo ខាងលើ​នេះ​បាន​ស៊ុត​បញ្ចូល​ទី​ដូច​ព្យុះ​៤​គ្រាប់​ម្នាក់ឯង​ក្នុង​ការ​ប្រកួត​រវាង Liverpool និង Watford ជាមួយនឹង​លទ្ធផល 5-0 កាលពី​ថ្ងៃ​សៅរ៍​កន្លង​មកនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ