ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បុក​បង្គោល​ភ្លើង និង​ដើម​ក្រខុប

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន TPI មួយ​គ្រឿង ដោយសារ​តែ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​ជ្រុល​ទៅ​ទៅ​កៀរ​បង្គោល​ភ្លើង និង​ដើម​ក្រខុប​មួយ​ដើម តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ហេតុការណ៍​នេះ​ដែរ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន TPI មួយ​គ្រឿង ដោយសារ​តែ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​ជ្រុល​ទៅ​ទៅ​កៀរ​បង្គោល​ភ្លើង និង​ដើម​ក្រខុប​មួយ​ដើម តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ហេតុការណ៍​នេះ​ដែរ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ ផ្លូវ​មុនី​វង្ស​កែង​នឹង​ផ្លូវ​៤៣៦ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​២​នាក់ រួម​ទាំង​អ្នកបើកបរ គឺ​បាន​រថយន្ត​ក្រឡុក​បេ​តុ​របស់​ក្រុមហ៊ុន TPI ម៉ាក HOWO បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ អ្នកបើកបរ​រថយន្ត បាន​បួង​ចង្កូត​បត​ស្តាំ​ឡើង​ទៅ​ផ្លូវ​៤៣៦ តែ​ដោយសារ​តែ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​ធ្វើ​រថយន្ត​ជ្រុល​ទៅ​កៀរ​បង្គោល​ភ្លើង​បេតុង និង​ដើម​ក្រខុប ដែល​នៅ​ទន្ទឹម​គ្នា បណ្ដាល​ឲ្យ​ដួល​រលំ​ទ្រេត​ដល់​ដី តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ដោយឡែក​រថយន្ត​វិញ​រង​ការ​ខូចខាត​តិចតួច​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​ឃាត់ខ្លួន​អ្នកបើកបរ ព្រមទាំង​រថយន្ត​ប្រគល់​ទៅ​ឲ្យ​ខាង​ជំនាញ់​ក្រុង មក​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ