ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃ​រាលដាល​ឆេះ​ផ្ទះ​១​ខ្នង ដែល​ម្ចាស់​ទុក​ចោល​ជាង​១០​ឆ្នាំ​ហើយ

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង ១១ និង​១៥​នាទី​ព្រឹក ថ្ងៃ​ច័ន្ទ ៣​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក…

ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង ១១ និង​១៥​នាទី​ព្រឹក ថ្ងៃ​ច័ន្ទ ៣​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងកើត​ផ្នែក​រដ្ឋបាល​ព្រៃ​កំពង់ថ្ម ជាប់​របង​សាលា​បឋម​សិក្សា​ស្ទឹង​ជី​និ​ត ស្ថិត​ក្នុងភូមិ​ត្រស់ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ មានផ្ទះ​មួយ​ខ្នង​ត្រូវ​បាន​ឆាបឆេះ ក្រោយ​ពី​មានការ​ឆេះ​រាល ដាល​ពី​អ្នក​ដុត​ព្រៃ​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ខាងលើ​នេះ​។ តាម​ប្រភព​ព​ត័​មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ភ្លើង​ឆេះ​ព្រៃ​រាល​ឆេះ​ផ្ទះ ដែល​ទុក​ចោល​គ្មាន​ម្ចាស់​នៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ មាន​ទំហំ​៤​ម៉ែត្រ គុណ​នឹង​៤,៥​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង ដែល​មាន​ម្ចាស់​ឈ្មោះ សឿ​ន ភេទ​ប្រុស អាយុ​ប្រហែល​៦៧​ឆ្នាំ បច្ចុប្បន្ន​គាត់​បាន​ទៅ​រស់នៅ​ឯ​ភូមិ​ត្នោត​ជុំ ឃុំ​ត្នោត​ជុំ ស្រុក​បារាយណ៍​។

លោក​វរសេនីយ៍ត្រី សន តា​ល់ អធិការរង​ស្រុក​បារាយណ៍​បាន​ឲ្យ​ដឹង​ថា ករណី​ភ្លើង​ឆេះ​ព្រៃ​នេះ យើង​ពុំ​បានដឹង​ច្បាស់​ទេ​ថា ភ្លើង​ឆេះ​ព្រៃ​ដោយសារ​ក្មេង​យក​ឃ្មុំ ឬ​ក៏​មាន​អ្នក​លួច​ដុត​នោះ​ឡើយ ពីព្រោះ​ផ្ទះ​ដែល ឆេះ​នោះ​ម្ចាស់​គាត់​បាន​ទុក​ចោល​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ ពុំ​មាន​មនុស្ស​រស់នៅ​ទេ ហើយ​ក៏​ពុំ​មាន​អ្នក​ណា​មក​ប្ដឹង​ដែរ តែ​ទោះជា​យ៉ាងនេះ​ក្តី​សមត្ថកិច្ច​នៅ​តែ​ស្រាវជ្រាវ​រក​ជន​ដែល​បង្ក ដើម្បី​យក​មក​ផ្តន្ទាទោស​ចំពោះ​មុខ​ច្បាប់​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ករណី​ឆេះ​ផ្ទះ​នេះ​ដែរ ពិត​សំណាង​ហើយ​ដែល​មិន​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​ៗ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ