ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​គ្រួសារ​សិស្ស​ពូកែ​ម្នាក់

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ណែនាំ​ឱ្យ​សាខា កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី ចុះ​ពិនិត្យ​ពី​ស្ថានភាព​រស់នៅ​ជាក់ស្តែង​របស់​គ្រួសារ​ប្អូនស្រី…

ខេត្តមណ្ឌលគិរី ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ណែនាំ​ឱ្យ​សាខា កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី ចុះ​ពិនិត្យ​ពី​ស្ថានភាព​រស់នៅ​ជាក់ស្តែង​របស់​គ្រួសារ​ប្អូនស្រី ថន រ​ដ្ឋា ដែល​រស់នៅ​ភូមិ​ពូ​រ៉ា​ប៉ែ​ត ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី នៅ​ពេល​បានដឹង​ពី​ទុក្ខ​លំបាក​របស់​ប្អូនស្រី​ដែល​ជា សិស្ស​ពូកែ​លេខ​១ ទូ​ទាំង​ខេត្ត​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​។ ក្រោយ​ពី​បានឃើញ​ស្ថានភាព​ជាក់ស្តែង​នៃ​ទុក្ខ​លំបាក​របស់​គ្រួសារ ប្អូនស្រី ថន រ​ដ្ឋា ដែល​មាន​ឪពុក​ជា​អ្នក​ចាំចម្ការ​ឱ្យ​គេ និង​ម្តាយ​ជា​អ្នករក​ឧស​ខិតខំ​ចិញ្ចឹម​កូន​ៗ​ឱ្យ​បាន​រៀនសូត្រ​នោះ នៅ​ថ្ងៃ​ទី​១៩ មីនា ២០១៨ គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បាន​សម្រេច​៖

១. ផ្តល់​ស្បៀង និង​ថវិកា​ជួយ​សម្រាល​ជីវភាព​រស់នៅ ២.​ធ្វើការ​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ រក​ទីតាំង​សម្រាប់​សង់ផ្ទះ ៣. គណៈកម្មាធិការ សាខា​នឹង​សង់ផ្ទះ​មួយ​ខ្នង​ជូន​គ្រួសារ​របស់​ប្អូនស្រី ៤.​ផ្តល់​ទីកន្លែង​ស្នាក់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន​ដល់​ប្អូនស្រី ថន រ​ដ្ឋា ដែល​នឹង​ត្រូវ​ទៅ​បន្ត​ការ​សិក្សា​កម្រិត​វិទ្យាល័យ​នា​ពេល​ខាង​មុខ​។ ក្រុម​គ្រួសារ​ប្អូនស្រី ថន រ​ដ្ឋា បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដែល​មាន​ក្តី​មេត្តា ករុណា និង​បាន​យកចិត្តទុកដាក់ គិតគូរ​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​ជូន​គ្រួសារ​ប្អូនស្រី ក៏​ដូច​ជា​ប្រជាជន​ជួប​ការ​លំបាក​ទូទៅ ដោយ​គ្មាន​ការ​រើសអើង មិន​ប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ