ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន IMF ៖ គ្មាន​នរណា​ឈ្នះ​ទេ​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម

6 ឆ្នាំ មុន

ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ ៖ ប្រធាន​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) លោកស្រី Christine Lagarde បាន​ព្រមាន​សហរដ្ឋអាមេរិក​ពី​ការ​ដាក់​ឧបសគ្គ​ពាណិជ្ជកម្ម នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃអាទិត្យ ។…

ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ ៖ ប្រធាន​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) លោកស្រី Christine Lagarde បាន​ព្រមាន​សហរដ្ឋអាមេរិក​ពី​ការ​ដាក់​ឧបសគ្គ​ពាណិជ្ជកម្ម នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃអាទិត្យ ។

លោកស្រី​បាន​ឆ្លើយ​តប​នឹង​សំណួរ​ទាក់ទិន​នឹង​ការ​សម្រេចចិត្ត​របស់​លោក​ប្រធានាធិ​បតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ ក្នុង​ការ​ដាក់​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​នាំ​ចូល​ថា ៖« ការ​ដាក់​ពន្ធ​នេះ​នឹង​មិន​ទទួល​ជោគជ័យ​ទេ នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម » ។

លោកស្រី​បន្ត​ថា ប្រទេស​ក្រីក្រ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ប្រទេស​ស្តុកស្តម្ភ ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​លូតលាស់​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ ប៉ុន្តែ​លោកស្រី​ទទួលស្គាល់​ថា តំបន់ និង​វិស័យ​មួយ​ចំនួន ក៏​ទទួល​រង​ការ​ប៉ះពាល់​ដែរ ។

លោកស្រី​និយាយ​ថា ៖« ការ​ប៉ះពាល់​នេះ​កើតឡើង​ដោយ​ការ​បង្កើត​ថ្មី ហើយ​ការ​ធ្វើ​ពាណិជ្ជកម្ម​គួរតែ​ពិចារណា​ពី​វិធីសាស្ត្រ​ដោះស្រាយ ។ រីឯ​ការ​ព្យាយាម​កាត់​បន្ថយ​ការ​ធ្វើ​ពាណិជ្ជកម្ម ឬ​បន្ថែម​ឧបសគ្គ​ពាណិជ្ជកម្ម គឺ​មិន​ទទួល​បាន​ជោគជ័យ​ទេ » ។

លោកស្រី​បន្ថែម​ថា សេដ្ឋកិច្ច​ពិភពលោក​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាពរឹងមាំ ហើយ​គេ​ព្យាករ​ថា នឹង​លូតលាស់​បាន​ប្រមាណ​៣,៩%​ក្នុងឆ្នាំនេះ ខណៈ​ជំនឿ​ចិត្ត​របស់​វិនិយោគិន​ក៏​មាន​កម្រិត​ខ្ពស់​ផង​ដែរ ។ លោកស្រី​ថា ៖« ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា គ្មាន​ភាព​ប្រាកដប្រជា​ដែល​ពួក​យើង​គួរតែ​តាមដាន​ទេ » ។

គួរ​បញ្ជាក់​ថា ការ​សម្រេចចិត្ត​របស់​លោក​ត្រាំ កាលពី​ដើមខែ​នេះ ក្នុង​ការ​ដាក់​ពន្ធ​២៥%​លើ​ដែកថែប និង​១០%​លើ​អាលុយមីញ៉ូម​នាំ​ចូល បាន​បង្កក្តី​បារម្ភ​ថា អាច​នឹង​កើត​មាន​សង្គ្រាម​ពាណិជ្ជកម្ម ។

សហភាព​អឺរ៉ុប​បាន​គំរាម​ថា នឹង​ដាក់​ពន្ធ​លើ​ផលិតផល​អា​មេ​រិ​ក​វិញ ប្រសិនបើ​ពួក​គេ​មិន​អាច​រួច​ផុត​ពី​ការ​ដាក់​ពន្ធ​នេះ​ទេ ។ រីឯ​ប្រទេស​កូរ៉េ​ខាងត្បូង ក៏​កំពុង​តែ​ព្យាយាម​ទទួល​បានការ​អនុញ្ញាត​ឲ្យ​រួច​ពន្ធ​ដែរ ខណៈ​ប្រទេស​ចិន​ព្រមាន​ថា ពួក​គេ​នឹង​មិន​ឈរ​ស្ងៀម​ឡើយ ប្រសិនបើ​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ