ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កុងតឺន័រ​ដឹក​ដែក​អេ​ត​ចាយ​កំពុង​បំផ្លាញ​ផ្លូវលំ​មួយ​ខ្សែ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ផ្លូវលំ​មួយ​ខ្សែ​កំពុង​ប្រឈម​ទៅ និង​ការ​ខូចខាត​ខ្ទេចខ្ទី​ពី​សំណាក់​ក្រុម​រថយន្ត​កុងតឺន័រ​ដឹក​ដែក​អេ​ត​ចាយ​ឆ្ពោះ​មក​កាន់​ប្រទេស​វៀតណាម​តាម​ចក្រ​របៀង ព្រំដែន​សំ​យ៉ោ​ង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ទឹកដី ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ។ ការ​ដឹក​ជ​ញ្ជួ​ន​ដែក​អេ​ត​ចាយ​ពី​សំណាក់​រថយន្ត​កុងតឺន័រ​ដឹក​អេ​ត​ចាយ​នេះ…

ខេត្តស្វាយរៀង ៖ ផ្លូវលំ​មួយ​ខ្សែ​កំពុង​ប្រឈម​ទៅ និង​ការ​ខូចខាត​ខ្ទេចខ្ទី​ពី​សំណាក់​ក្រុម​រថយន្ត​កុងតឺន័រ​ដឹក​ដែក​អេ​ត​ចាយ​ឆ្ពោះ​មក​កាន់​ប្រទេស​វៀតណាម​តាម​ចក្រ​របៀង ព្រំដែន​សំ​យ៉ោ​ង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ទឹកដី ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ។

ការ​ដឹក​ជ​ញ្ជួ​ន​ដែក​អេ​ត​ចាយ​ពី​សំណាក់​រថយន្ត​កុងតឺន័រ​ដឹក​អេ​ត​ចាយ​នេះ ដោយ​ការ​បើក​បា​រ៉ា​ស់​កំណត់​កម្ពស់​រថយន្ត​ពោល គឺ​ដឹក​តាម​ចិត្ត បើ​ទោះបី​សមត្ថកិច្ច​ឈរជើង​នៅ​ទីនោះ​មិន​ចង់​ក៏​ដោយ​នោះ នៅ​តែ​ក្រុម​ឈ្មួញ​ទាំងនោះ​ដឹក​ដដែល ។ ការ​ដឹក​ពី​សំណាក់​រថយន្ត​ដឹក​ដែក​អេ​ត​ចាយ​នេះ ពលរដ្ឋ​រស់នៅ​តំបន់​នោះ​សង្ស័យ​ដឹក​លើស​ទំនិញ​ហើយ ពីព្រោះ​រថយន្ត​កុងតឺន័រ​មាន​ប្រវែង​ទ្រុង​វែង និង​ទូ​កុងតឺន័រ​រីក​ចេញ​ខាង ស្ទើ​ធ្លាយ​ដូច​ក្របី​ផើម​អ​ញ្ចឹ​ង ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​លោក សុខ រស់ អភិបាលស្រុក​កំពង់​រោ​ទិ៍​បាន​ប្រាប់​តាម​ទូរស័ព្ទ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មិ​នា ឆ្នាំ​២០១៨ ថា ៖ លោក​ពុំ​បានដឹង​រឿង​មាន​រថយន្ត​ធុន​យក្ស​ដឹក​ដែក​អេ​ត​ចាយ​រត់​តាម​ផ្លូវ​មួយ​នេះ​ទេ ទើបតែ​អ្នក​សារព័ត៌មាន​សាកសួរ​នាំ​ទើប​ដឹង​រឿង​នេះ ។

លោក​អភិបាល​បាន​បន្ត​ទៀង​ថា លោក​បាន​ដាក់​បា​រ៉ា​ស់​កំណត់​កម្ពស់​រួចរាល់​ហើយ ប៉ុន្តែ​ម៉េច​ក៏​នៅ​តែ​មាន​រថយន្ត​កុងតឺន័រ​មក​ដល់​ច្រក​នេះ​ទៀត ។ លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រាល់​មុខទំនិញ​តាម​ច្បាប់​កំណត់​មិន​មានការ​អនុញ្ញាត​ឲ្យ​ដឹក​ទំនិញ​ឆ្លង​ចេញចូល​នោះ​ទេ ព្រោះ​អី​ជា​ច្រករបៀង​ដឹក​បាន​តែ​ប្រជាពលរដ្ឋ​រកស៊ី​បន្តិចបន្តួច​តាម​ម៉ូតូ​ជាប់​ព្រំដែន​ប៉ុណ្ណោះ ។ ពាក់ព័ន្ធ​ថា មាន​បើក​បា​រ៉ា​ស់​នៅ​ឃុំ​ព្រះ​ពន្លា​នោះ ចាំ​លោក​សួរនាំ​លោក​មេឃុំ ព្រោះ​កន្លង​មក​បា​រ៉ា​ស់​ចាស់​ខូច​អស់ហើយ ។

បើ​តាម​សមត្ថកិច្ច​ឈរ​ជើ​នៅ​ព្រំដែន​សំ​យ៉ោ​ង​នេះ​បាន​ឲ្យ​ដឹង​ថា អេ​ត​ចាយ​មិនមែន​ទំនិញ​ខុសច្បាប់​នោះ ចឹ​ង​ការ​បិទ​មិន​ឲ្យ​ឆ្លង​ទៅ​វិញ​ទៅ​មក​សំខាន់ គឺ​លើ​អាជ្ញាធរ​ដែន​មានស្រុក ឃុំ ភូមិ បើកាលណា​អាជ្ញាធរ​ដែនដី​គេ​ប្រាប់​ឲ្យ​ទប់ស្កាត់​ទើប​អាច​ទប់ស្កាត់ បិទ​ភ្លាម ហើយ​ការ​ខូច​ផ្លូវ​សំខាន់​អាជ្ញាធរ​ដែនដី បើ​គេ​សំណូមពរ​មក គឺ​ខាង​លោក​ទប់ស្កាត់​ភ្លាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ