ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ពស់​ចឹក លោក​អ្នក​គួរ​ធ្វើ​ដូច​ម្តេច?

6 ឆ្នាំ មុន

ដើម្បី​បន្ថយ​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​ពស់​ចឹក​, សូម​ចៀសវាង​ឲ្យ​ឆ្ងាយ​ក្នុង​ការ​ទៅ​ប៉ះពាល់​ជាមួយនឹង​សត្វ​ពស់ ផ្សេង​ៗ ។ ម្យ៉ាងទៀត​សូម​ថយក្រោយ យឺត​ៗ នៅ​ពេល​ឃើញ​ពស់ ។ ពស់​ភាគច្រើន គឺ​គេច​ពី​មនុស្ស​ប្រសិនបើ​អាច​ទៅ​រួច​,…

ដើម្បី​បន្ថយ​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​ពស់​ចឹក​, សូម​ចៀសវាង​ឲ្យ​ឆ្ងាយ​ក្នុង​ការ​ទៅ​ប៉ះពាល់​ជាមួយនឹង​សត្វ​ពស់ ផ្សេង​ៗ ។ ម្យ៉ាងទៀត​សូម​ថយក្រោយ យឺត​ៗ នៅ​ពេល​ឃើញ​ពស់ ។ ពស់​ភាគច្រើន គឺ​គេច​ពី​មនុស្ស​ប្រសិនបើ​អាច​ទៅ​រួច​, វា​នឹង​ចឹក​នៅ​ពេល​ដែល​វា​ផ្អើល​ឬ​រង​ការ​គំរាមកំហែង ។

ប្រសិនបើ​ពស់​ចឹក​អ្នក​៖
-​សូម​រក្សា​ភាព​នឹងន

-​សូមកុំ​ឲ្យ​ជើង ឬ​ដៃ​ដែល​ត្រូវ​បាន​ពស់​ចឹក​នោះ​មាន​ចលនា​ឲ្យ​សោះ និង​ឲ្យ​នៅ​មួយ​កន្លែង ដើម្បី​ទុក​ឲ្យ​ជាតិពុល​នៅ​មួយ​កន្លែង ហើយ​មិន​រាលដាល​ទៅ​ក្នុង​ខ្លួន​របស់​អ្នក​ទាំងមូល ។

-​សូម​ដោះ​គ្រឿងអលង្ការ​ចេញ មុន​ពេល​ដែល​មានការ​ហើម​ក្រោយ​ពី​ពស់​ចឹក ។
-​សូម​រក្សា​ជំហរ​ឲ្យ​កន្លែង​ដែល​ពស់​ចឹក​នោះ​នៅ​ពីក្រោម​បេះដូង ។
-​សូម​សំអាត​ស្នាម​របួស ប៉ុន្តែ​សូមកុំ​ជះ​ទឹក​ដាក់​វា ។ ហើយ​គ្រប​វា​អោយ​ស្អាត ។
-​សូម​ដាក់​ឈើ​អប​ដើម្បី​បន្ថយ​ការ​មាន​ចលនា​នៃ​តំបន់​ដែល​ត្រូវ​ពស់​ចឹក ប៉ុន្តែ​សូម​ទុក​វា​អោយ​រាង​ធូររលុង​បន្តិច ដើម្បី​កុំអោយ​មានការ​ស្ទះ​ចរន្តឈាម ។

-​សូមកុំ​ប្រើប្រាស់​ខ្សែ​រុំ ឬ​ដាក់​ទឹកកក ។
-​កុំ​កាត់​ស្នាម​របួស​ចោល ឬ​បឺត​ពិសពស់​ចេញ ។
-​សូមកុំ​ផឹក​ជាតិ​កាហ្វេ​អ៊ី​ន ឬ​ផឹកស្រា ។

-​សូមកុំ​ព្យាយាម​ចាប់​ពស់ ប៉ុន្តែ​ត្រូវ​ព្យាយាម​ចាំ​ពណ៌ និង​រូបរាង​របស់​វា ដូចនេះ​អ្នក​អាច​ពិពណ៌នា​ពី​វា​បាន ។

សូម​ទូរស័ព្ទ​ស្វែងរក​ការ​សង្គ្រោះ​ជា​បន្ទាន់ ជា​ពិសេស​ប្រសិនបើ​តំបន់​ដែល​ត្រូវ​ពស់​ចឹក​នោះ​ប្រែ​ពណ៌​, ចាប់ផ្តើម​ហើម ឬ​ឈឺ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ