ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ចៀស​ផុត​ពី​ជំងឺ​តម្រងនោម​ដែរ​ទេ?

6 ឆ្នាំ មុន

សុខភាព​របស់​តម្រងនោម​គឺ​ជាប់​ទាក់ទង​គ្នា​នឹង​សុខភាព​បេះដូង​ដោយ​ផ្ទាល់ ហើយ​សុខភាព​បេះដូង​ក៏​ជាប់​ទាក់ទង​នឹង​សុខភាព​តម្រងនោម​ដែរ ។ ខណៈ​ពេល​ដែល​បេះដូង​ច្របាច់​ឈាម​ទៅ​ចិញ្ចឹម​សព្វ​រាង​កាយ តម្រងនោម​មាន​នាទី​លាង​សម្អាត​ឈាម​នោះ ។ វា​ក៏​ជួយ​បញ្ចេញ​ចោល​នូវ​កាក​សំណល់ ជំនួយ​ដល់​ការ​រក្សា​សម្ពាធ​ឈាម និង​ប្រាកដ​ថា ឈាមមាន​ចំនួន​ជីវជាតិ​ត្រឹមត្រូវ…

សុខភាព​របស់​តម្រងនោម​គឺ​ជាប់​ទាក់ទង​គ្នា​នឹង​សុខភាព​បេះដូង​ដោយ​ផ្ទាល់ ហើយ​សុខភាព​បេះដូង​ក៏​ជាប់​ទាក់ទង​នឹង​សុខភាព​តម្រងនោម​ដែរ ។ ខណៈ​ពេល​ដែល​បេះដូង​ច្របាច់​ឈាម​ទៅ​ចិញ្ចឹម​សព្វ​រាង​កាយ តម្រងនោម​មាន​នាទី​លាង​សម្អាត​ឈាម​នោះ ។ វា​ក៏​ជួយ​បញ្ចេញ​ចោល​នូវ​កាក​សំណល់ ជំនួយ​ដល់​ការ​រក្សា​សម្ពាធ​ឈាម និង​ប្រាកដ​ថា ឈាមមាន​ចំនួន​ជីវជាតិ​ត្រឹមត្រូវ និង​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​រាង​កាយ ។

ជំងឺ​តម្រងនោម​មាន​ន័យ​ថា តម្រងនោម​ត្រូវ​បាន​ខូចខាត ។ បើ​យោង​ទៅ​តាម​មជ្ឈ​មណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ (CDC) បាន​ឲ្យ​ដឹង​ថា បញ្ហា​វេជ្ជសាស្ត្រ​ធ្ងន់​មួយ​នេះ​កើតឡើង​លើស​ច្រើន​ជាង​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ពេញវ័យ​៧​នាក់ ក្នុង​សហ​រដ្ឋអាមេរិក​ទៅ​ទៀត ។ រឿង​នេះ​ដឹង​ដាក់​សម្ពាធ​បន្ថែម​ទៅ​លើ​បេះដូង ។

CDC​បាន​ណែនាំ​នូវ​របៀប​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រឈម​មុខ​មួយ​នេះ​ដូច​ខាងក្រោម​៖
•​ចូរ​ថែរក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​កម្រិត​សុខភាព​ល្អ
•​ចូរ​ញ៉ាំ​អាហា​​រ​ផ្តល់​សុខភាព ចៀសវាង​ជាតិ​ខ្លាញ់ Saturated Fat ជាតិ​ប្រៃ និង​ផ្អែម ។ ចូរ​ព្យាយាម​ញ៉ាំ​បន្លែ ផ្លែ​ឈើ និង​គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​ច្រើន​វិញ
•​កុំ​ជក់បារី
•​ហាត់ប្រាណ​ជា​ទៀងទាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ