ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់អាលីង២​ល្វែង​ផ្អើល​ផ្សារ​នៅ​ក្រុង​ស្វាយ​រៀង​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះល្វែង​ចំនួន​០២​ល្វែង​គឺ​ផ្ទះ​ពេទ្យធ្មេញ​ស្វាយ​រៀង និង​ផ្ទះ​លក់​ភេសជ្ជៈ និង​គ្រឿងបន្លាស់​តាប​ប៊ី​យ៉ា កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ នៅ​ផ្លូវ​លេខ​២០៩…

ខេត្តស្វាយរៀង ៖ មាន​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះល្វែង​ចំនួន​០២​ល្វែង​គឺ​ផ្ទះ​ពេទ្យធ្មេញ​ស្វាយ​រៀង និង​ផ្ទះ​លក់​ភេសជ្ជៈ និង​គ្រឿងបន្លាស់​តាប​ប៊ី​យ៉ា កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ នៅ​ផ្លូវ​លេខ​២០៩ ផ្ទះ​លេខ​៧ និង​ផ្ទះ​លេខ​៨ ស្ថិត​នៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រង ក្រុង​ស្វាយ​រៀង ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា មូលហេតុ​នាំ​ឲ្យ​មាន​អគ្គី​ភ័យ​នេះ​កើតឡើង​ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង​នៅផ្ទះ​របស់​ឈ្មោះ ស្រី យិ​ន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ នៅផ្ទះ​លេខ​០៧ គឺ​ទុ​ស្សេ​ខ្សែភ្លើង​នៅ​ក្នុង​ពី​ដាន​ផ្ទះ​ខាង​មុខ​ក៏​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​អគ្គី​ស​នី​ទៅ​ឆេះ​ផ្ទះ​ពេទ្យធ្មេញ​មួយទៀត​តែ​ម្តង ។

ក្រោយមក​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​ចំនួន​៤​គ្រឿង​គឺ​រថយន្ត​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​២​គ្រឿង​រថយន្ត​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​២​គ្រឿង​ប្រើប្រាស់​ទឹក​អស់​៨​គ្រឿង​ទើប​គ្រប់គ្រង​បាន​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ក៏​ប៉ុន្តែ​ពុំ​ទាន់​ដឹង​ថា ខូចខាត​ទ្រព្យសម្បត្តិ​អស់​ប៉ុន្មាន​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ