ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីហ្ន៎… តាមរំលោ.ភស្ត្រីសន្តិសុខទាល់តែបាន​មែន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពីព្រឹក​ថ្ងៃ​ទី​១៩ ​មីនា ស្ត្រី​ម្នាក់​អាយុ​៤៦​ឆ្នាំ បម្រើ​ការងារ​ជា​សន្តិសុខ​ឯកជន បាន​មក​ប្តឹង​​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍ ក្រោយ​ពី​រូប​គាត់​ត្រូវ​បាន​ប្រធានក្រុម​សន្តិសុខ​វ័យក្មេង​ចាប់រំលោភ​សេព​សន្ថវៈ​រហូត​បាន​សម្រេច រួច​គំរាម​សម្លាប់​ទៀត​ ប្រសិនបើ​គាត់​ទម្លាយ​រេ​ឿ​ង​នេះ​ប្រាប់​នរណា​ម្នាក់​…

រាជធានី​ភ្នំពេញ ៖ កាលពីព្រឹក​ថ្ងៃ​ទី​១៩ ​មីនា ស្ត្រី​ម្នាក់​អាយុ​៤៦​ឆ្នាំ បម្រើ​ការងារ​ជា​សន្តិសុខ​ឯកជន បាន​មក​ប្តឹង​​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍ ក្រោយ​ពី​រូប​គាត់​ត្រូវ​បាន​ប្រធានក្រុម​សន្តិសុខ​វ័យក្មេង​ចាប់រំលោភ​សេព​សន្ថវៈ​រហូត​បាន​សម្រេច រួច​គំរាម​សម្លាប់​ទៀត​ ប្រសិនបើ​គាត់​ទម្លាយ​រេ​ឿ​ង​នេះ​ប្រាប់​នរណា​ម្នាក់​ ។ ហេតុ​ការណ៍​​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១១ ​មីនា​ កន្លង​ទៅ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ​​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ស្ត្រីជន​រង​គ្រោះ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​ បាន​១​ស​ប្តា​ហ៍​ហើយ ចំណែក​ជនសង្ស័យ​ឈ្មោះ សួង សុខ​ឌឿ​ន អាយុ​៣៦​ឆ្នាំ ក៏​ស្នាក់​នៅ​កន្លែង​កើតហេតុ​នោះ​ជាមួយ​គ្នា​ដែរ និង​ជា​ប្រធាន​ដឹកនាំ​ក្រុម​សន្តិសុខ​ទូទៅ​ផង ។ ប្រ​ភ​ព័ត៌មាន​ពី​ស្ត្រី​រង​គ្រោះ​ឱ្យ​ដឹង​ថា កាលពី​យប់ថ្ងៃ​ទី​៩ ​មីនា បុរស​ជា​ប្រធាន​ក្រុម​សន្តិ​សុខ
រូប​នេះ ខណៈ​មក​ពី​ច្រៀង​ខារ៉ាអូខេ​វិញ​ នា​វេលារំលង​អធ្រាត្រ បាន​ចាប់​គាត់​ចូល​បន្ទប់​ប៉ុនប៉ងរំលោភ​សេពសន្ថវៈ តែ​មិន​បាន​សម្រេច​ដោយសារ​គាត់​ព្យាយាម​រើបម្រះ​។ លុះនៅ​​វេលា​រំលងអធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​១១ ​មីនា ខណៈ​ជននេះ​ត្រឡប់​មក​ពី​ច្រៀង​ខារ៉ាអូខេ​ដូច​មុន ក៏​ធ្វើ​សកម្មភាព​ចាប់​គាត់​ចូល​ក្នុង​បន្ទប់​ខ្លួន​ម្តងទៀតហើយ​រំលោភ​រហូត​​បាន​សម្រេច ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​រំលោភ​រួច​ ជននេះ​បាន​គំរាម​សម្លាប់​គាត់ ប្រសិនបើ​គាត់​និយាយ​រេ​ឿ​ង​នេះ​ប្រាប់​អ្នក​ផ្សេង ។ ដោយសារ​ការ​ភ័យ​ខ្លាច ទើប​គាត់​មិន​បាន​ប្រាប់​អ្នក​ណា​ឡើយ ​តាំងពី​ថ្ងៃ​កើតហេតុ​នោះ​មក ។ លុះ​មក​ដល់​ថ្ងៃ​ទី​១៨ ​មីនា ទើប​គាត់​សម្រេចចិត្ត​ប្រាប់​រេ​ឿ​ង​នេះ​​​ទៅ​អ្នកធ្វើការ​ជាមួយ​គ្នា ហើយ​គេ​ក៏​ផ្តល់​យោបល់​ឲ្យ​ទៅ​ប្តឹង​សមត្ថកិច្ច ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ​មីនា គាត់​ក៏​សម្រេចចិត្ត​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​២ រៀបរាប់​ពី​ដំណើរ​រេ​ឿ​ង​ប្រាប់​សមត្ថកិច្ច ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។ ក្រោយ​ការ​ដាក់​ពាក្យបណ្តឹង​រួចរាល​់ សមត្ថកិច្ច​បាន​ហៅ​សាក្សី​ម្នាក់​មក​បំភ្លឺ​ផង​ដែរដែល​ជា​សន្តិសុខ​សម្រាក​នៅផ្ទះ​ជួល​ជាមួយ​គ្នា ហើយបានឃើញ​និង​ឮ​សូរ​សម្រែក​របស់​ស្ត្រី​រង​គ្រោះ តែ​មិន​ហ៊ាន​ជួយ​ព្រេ​ាះ​ជនសង្ស័យ​ជា​មេកោយ ។

នាយ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​២ លោក ណេ​ង សា​មេ​ឿ​ន ថ្លែង​ថា ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ និង​រាយការណ៍​ជូន​ថ្នាក់លើ​រួច​មក នគរបាល​នៃ​នាយកដ្ឋាន​សន្តិសុខ​ឯកជន ក្រសួងមហាផ្ទៃ បាន​មក​ទទួល​ពាក្យបណ្តឹង​បន្ត​ពី​ប៉ុស្តិ៍​នគរបាល ដើម្បី​យក​ទៅ​បន្ត​នីតិវិធី ព្រោះ​រេ​ឿ​ង​រ៉ាវ​នេះ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ឯកជន ។ យ៉ាងណា​ក៏​ដោយ ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ក្រោយ​ពី​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង ៕

អត្ថបទសរសេរ ដោយ