ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទេសចរ​៣​នាក់​ត្រូវ​បណ្តេញចេញ ព្រោះតែទង្វើ​មិន​គប្បី​ក្នុង​​ទីតាំង​បុរាណ​

6 ឆ្នាំ មុន

AFP​ផ្សាយ​ថា ​ភ្ញៀវ​ទេសចរ​ចំនួន​៣​នាក់​ ​ជា​ជនជាតិ​អា​ល្លឺ​ម៉​ង់ អាយុ​២១​ឆ្នាំ ជនជាតិ​ស្វ៊ី​ស​អាយុ​២៤​ឆ្នាំ និង​ហូ​ឡង់​អាយុ​២៦​ឆ្នាំ​ត្រូវ​បណ្ដេញ​ចេញពី​តី​តាំង​ទេសចរណ៍​ដ៏​ល្បី​«Machu Picchu» ក្រោយ​ពី​ដោះ​អាវ​ថត​បង្ហាញ​កំប៉េះគូទ​នៅ​កណ្ដាល​បរិវេណ​ទីតាំង​អារ្យធម៌​របស់​ប៉េ​រូ ។ លោក​Martin Flores…

AFP​ផ្សាយ​ថា ​ភ្ញៀវ​ទេសចរ​ចំនួន​៣​នាក់​ ​ជា​ជនជាតិ​អា​ល្លឺ​ម៉​ង់ អាយុ​២១​ឆ្នាំ ជនជាតិ​ស្វ៊ី​ស​អាយុ​២៤​ឆ្នាំ និង​ហូ​ឡង់​អាយុ​២៦​ឆ្នាំ​ត្រូវ​បណ្ដេញ​ចេញពី​តី​តាំង​ទេសចរណ៍​ដ៏​ល្បី​«Machu Picchu» ក្រោយ​ពី​ដោះ​អាវ​ថត​បង្ហាញ​កំប៉េះគូទ​នៅ​កណ្ដាល​បរិវេណ​ទីតាំង​អារ្យធម៌​របស់​ប៉េ​រូ ។

លោក​Martin Flores ប៉ូលិស​ប៉េ​រូ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​បញ្ជាក់​ប្រាប់​AFP​ថា «ភ្ញៀវ​ទេសចរ​ទាំង​៣​នាក់​បាន​ស្រាតខោ​បង្ហាញ​កំប៉េះគូទ និង​ថតរូប យើង​មិន​អនុញ្ញាត​មក​កម្សាន្ត​ប្រតិបត្តិ​បែប​នេះ​ទេ ហើយ​ភ្ញៀវ​ទេសចរ​ទាំង​៣​នាក់​ត្រូវ​បណ្ដេញចេញ​តាម​ច្បាប់ ប៉ុន្តែ​ក៏​គ្មាន​ការ​ឃុំខ្លួន​ដែរ​» ។

ជនជាតិ​ប៉េ​រូ​ចាត់​ទុក​ថា​ការ​ស្រាត​នៅ​បរិវេណ «Machu Picchu» គឺជា​ការ​មិន​ផ្ដល់​កិត្តិ​យស​ដល់​ក្រុង​បុរាណ​ដែល​បាន​សាងសង់​នៅ​លើ​កំពូលភ្នំ «Andes» ក្នុង​សតវត្ស​ទី​១៥ ស្ថិត​នៅ​ឆ្ងាយ​ពី​ក្រុង​គូ​ស្កូ​ដែល​ធ្លាប់​ជា​រដ្ឋធានី​នៃ​អាណាចក្រ​អ៊ី​នខា​«Inca» ប្រហែល​៧៤​គីឡូម៉ែត្រ បច្ចុប្បន្ន​ជាទី​តាំង​ទេសចរណ៍​មាន​ភ្ញៀវ​ទៅ​ទស្សនា​ក្នុង​មួយ​ឆ្នាំ​ប្រហែល​១​លាន​នាក់ ។

អង្គការ​សិក្សា​ស្រាវជ្រាវ​ពី​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ​(​យូ​ណេ​ស្កូ​) បាន​ចុះបញ្ជី​ទីតាំង​នោះ​នៅ​ឆ្នាំ ១៩៨៣ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ