ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សម្ផស្ស ខឹង​មនុស្សខ្ចាត់ព្រាត់​ពី​អា​មេ​រិ​កតាម​យាយី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង​មាស ស​ម្ជ​ស្ស បាន​ព្រមាន​អតីត​ស្វាមី និង​បក្សពួក​ឲ្យ​ឈប់​ឌឺដង ផ្លែផ្កា​លើ​នាង​បន្ត​ទៀត ខណៈ​ពេល​ចំណង​ស្នេហ៍​រវាង​នាង និង​បុរស​ខ្មែរ​អាណិកជន​រូប​នោះ​បាន​ដាច់ដោច​គ្នា​ហើយ ។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង​មាស ស​ម្ជ​ស្ស បាន​ព្រមាន​អតីត​ស្វាមី និង​បក្សពួក​ឲ្យ​ឈប់​ឌឺដង ផ្លែផ្កា​លើ​នាង​បន្ត​ទៀត ខណៈ​ពេល​ចំណង​ស្នេហ៍​រវាង​នាង និង​បុរស​ខ្មែរ​អាណិកជន​រូប​នោះ​បាន​ដាច់ដោច​គ្នា​ហើយ ។

មាស ស​ម្ជ​ស្ស បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ការ​តតាំង​ណាមួយ​ទៅ​កាន់​អតីត​ស្វាមី​មិន​រៀប​ការ​ត្រឹមតែ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​របស់​នាង ក្នុង​ពេល​ដែល​សកម្មភាព​បញ្ឈឺ​នៅ​បន្ត​កើត​មាន លើស​ពី​ដែន​កំណត់​នៃ​ភាព​អត់ធ្មត់​របស់​នាង ។

ការ​ព្រមាន​របស់​មាស ស​ម្ជ​ស្ស បាន​កើតឡើង បន្ទាប់​ពី​អតីត​ស្វាមី​របស់​នាង គឺ​លោក វី​ល្លៀម និង​បក្សពួក​បាន​បញ្ចេញ​រូបភាព​ស្និទ្ធស្នាល​ពី​អតីតកាល​ចូល​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ជា​បន្តបន្ទាប់ ជាមួយនឹង​ពាក្យ​ឌឺដង ផ្លែផ្កា​សម្តី​ពី​នារី​ដែល​ជា​គូស្នេហ៍​ថ្មី​របស់​លោក​វី​ល្លៀម ។

អំពើ​នោះ​ត្រូវ​មាស ស​ម្ជ​ស្ស ចាត់ទុកជា​ការ​បញ្ឈឺ​លើ​រូប​នាង​ពី​បក្សពួក​របស់​អតីត​ស្វាមី​នាង ក្នុង​ពេល​ដែល​រឿងរ៉ាវ​ទាំង​អស់នេះ​នាង​បាន​អស់ចិត្ត និង​ភ្លេច​ទាំងស្រុង​ទៅ​ហើយ។

តាម​រយៈ​សារ​ដែល​មាស ស​ម្ជ​ស្ស បង្ហោះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា «​សុំ​ឲ្យ​អស់ពី​ចិត្ត​ឈប់​ប្រើ​មនុស្ស​របស់​លោក​មក​បញ្ឈឺ​ខ្ញុំ​ទៀត​ទៅ ខ្ញុំ​មិន​ឈឺចាប់​នៅ​អ្វី​ដែល​អ្នក​ធ្វើបាប​ខ្ញុំ​នោះ​ទេ រាល់​ថ្ងៃនេះ​ខ្ញុំ​មាន​សេចក្តីសុខ​ខ្លាំង​ណាស់ ។ ដូច​ជា​ញឹក​ពេក​ហើយ ឃើញ​ខ្ញុំ​មិន​ឆ្លើយ មិន​តប​កាន់តែ​បានដៃ​ហើយ​មែន​ទេ ? ខ្ញុំ​គ្មាន​អ្វី​ឲ្យ​អ្នក​បោក​ទៀត​ទេ ហេតុ​អី​ក៏​នៅ​តែ​មិន​ចេះ​ស្កប់​ចឹ​ង ?

មនុស្ស​ខ្ចាត់ព្រាត់​ដូច​ជា​លោក​មិន​គួរ​នៅ​ប្រទេស​ខ្ញុំ​ទេ ត្រឡប់​ទៅ​វិញ​ទៅ ឬ​ក៏​នៅ​USA គ្មាន​ផ្ទះសំបែង​ទេ ? បានជា​ចេះ​តែ​នៅ​មិន​សុខ​អ៊ីចឹង ? ស្រី​របស់​លោក​ក៏​អ៊ីចឹង​ដែរ ល្មម​ៗ​បាន​ហើយ កុំ​ឃើញ​ខ្ញុំ​មិន​តបត កុំ​បានចិត្ត​ពេក ខ្ញុំ​ចិត្តធម៌​អស់​ប៉ុណ្ណឹង​ហើយ សូម​ឈប់​ដើរ​បំផ្លាញ​សេចក្តីសុខ​អ្នក​ដទៃ​ទៀត​ទៅ ភាព​អត់ធ្មត់​ក៏​មាន​កំណត់​ដែរ ឬ​ក៏​ចង់​មានរឿង តោះ​ស្វា​គម៍​ជា​និច្ច »​។

មាស ស​ម្ជ​ស្ស បាន​ភ្ជាប់ពាក្យ និង​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​លោក​វិ​ល្លៀម លុយ និង​ថែម​ទាំង​មាន​គម្រោង​ចាកចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​ទៀត​ផង ប៉ុន្តែ​ចំណង​ស្នេហ៍​មួយ​នេះ​មិន​សមប្រកប​ឡើយ​ពួក​គេ​ទាំង​ពីរ​បាន​បែកបាក់​គ្នា ។

បន្ទាប់​ពី​បញ្ចប់​ចំណង​ស្នេហ៍​រួច​មក មួយ​រយៈ​ចុង​ក្រោយ​នេះ​មាស ស​ម្ជ​ស្ស ត្រូវ​គេ​សង្កេត​ឃើញ​ថា មាន​សកម្មភាព​សិល្បៈ ថ្មី​ៗ​ជា​ច្រើន​ឡើង​វិញ ដូច​ជា​ថត​ចម្រៀង​ខារ៉ាអូខេ និង​រឿង​ភាគ​ទូរទស្សន៍ ជាក់ស្តែង ថ្មី​ៗ​នេះ​នាង​ទើបតែ​ថត​បញ្ចប់រឿង​ភាគ «មន្ត​សេ្ន​ហ៍​វេទមន្ត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ