ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពិតជា​កើត​រោគចិត្តហើយ ទើបធ្វើដាក់ប្រពន្ធបែប​នេះ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​​ភ្នំពេញ ៖ ​​សេ​ចក្តីរាយ​ការណ៍​បឋមឱ្យ​ដឹងថា ស្ត្រីជាប្រពន្ធដោយអត់​​ទ្រាំនឹង​ប្តី​​បាន​ធ្វើទារុណ​កម្មផ្លូវ​ភេទ​​​​ធ្ងន់​ធ្ងរ​ ហើយ​ថែម​ទាំង​ថត​វីដេអូរួម​ភេទ​ ដើម្បី​​​​ទុក​គំរាម​ទៀត ក៏​បាន​សម្រេច​ចិត្ត​មក​ដាក់​ពាក្យ​បណ្តឹង​ទៅ​កម្លាំង​​អាវុហត្ថ​ខណ្ឌពោធិ៍សែនជ័យ​​ចុះ​ឃាត់ខ្លួន​បុរស​ប្តីតែម្តង ។ ហេតុការណ៍​នេះឃាត់ខ្លួន​ បាន​​​​​បង្ក​ការ​ភ្ញាក់ផ្អើល…

រាជធានី​​ភ្នំពេញ ៖ ​​សេ​ចក្តីរាយ​ការណ៍​បឋមឱ្យ​ដឹងថា ស្ត្រីជាប្រពន្ធដោយអត់​​ទ្រាំនឹង​ប្តី​​បាន​ធ្វើទារុណ​កម្មផ្លូវ​ភេទ​​​​ធ្ងន់​ធ្ងរ​ ហើយ​ថែម​ទាំង​ថត​វីដេអូរួម​ភេទ​ ដើម្បី​​​​ទុក​គំរាម​ទៀត ក៏​បាន​សម្រេច​ចិត្ត​មក​ដាក់​ពាក្យ​បណ្តឹង​ទៅ​កម្លាំង​​អាវុហត្ថ​ខណ្ឌពោធិ៍សែនជ័យ​​ចុះ​ឃាត់ខ្លួន​បុរស​ប្តីតែម្តង ។ ហេតុការណ៍​នេះឃាត់ខ្លួន​ បាន​​​​​បង្ក​ការ​ភ្ញាក់ផ្អើល ​កាល​ពីវេលា​ម៉ោង១០ព្រឹកថ្ងៃទី២០ មីនា ​ស្ថិត​​នៅ​ចំណុចផ្ទះជួលលេខ១ បន្ទប់​លេខ​៦ ​ក្នុងសង្កាត់​ចោម​ចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ ឈ្មោះនឹម ឈីន អាយុ៣៦ឆ្នាំ រីឯ​ស្ត្រីរងគ្រោះឈ្មោះឡាយ វិល័យ អាយុ៣០ឆ្នាំ មានទីលំ​​នៅម្តុំកាណាស៊ីធី ផ្លូវវេងស្រេង  ។

បើតាម​ស្ត្រីរងគ្រោះ​ឱ្យ​ដឹង​​ថា ប្តី​នាង​​ពេល​រួម​ភេទម្តងៗបាន​ថតជាវីដេអូឃ្លីបទុក ​។ ​ពេលខ្លះ​យក​ឡាម​អារប្រដាប់ភេទនាង​​ទៀត​ផង ទើបធ្វើឱ្យ​នាង​​អត់​ទ្រាំ​លែង​មិន​បាន ​ក៏​សម្រេចចិត្ត​រត់ទៅ​ទីបញ្ជាការ​កង​រាជអាវុធហត្ថ ដើម្បីសុំការអន្តរាគមន៍តែម្តង​ ។

ព័ត៌មានលម្អិត​នឹង​មានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ