យល់​ដឹង​ពី​សារមន្ទីរ​ធម្មជាតិ​សាកលសម្តេច​តេ​ជោ​ហ៊ុន សែន ព្រះ​វិហារ


ខេត្តព្រះវិហារ ៖ សារមន្ទីរ​ធម្មជាតិ​សាកល​សម្តេច​តេ​ជោ​ហ៊ុន សែន​ព្រះ​វិហារ កសាង​លើ​ផ្ទៃដី​៧​ហិ​កតា ក្នុង​ផ្ទៃដី​សរុប​១៧៧​ហិ​កតា ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០០៩ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដោយ​ចំណាយ​ប្រាក់​សរុប​ជិត​៥៧​ម៉ឺន​ដុល្លារ ក្នុង​នោះ​ប្រាក់​ផ្ទាល់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន​១៥​ម៉ឺន​ដុល្លារ និង​ប្រាក់​សប្បុរសជន​ជា
ច្រើន​ទៀត ។

សារមន្ទីរ​ធម្មជាតិ​សាកល​សម្តេច​តេ​ជោ ហ៊ុន សែន ព្រះ​វិហារ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃនេះ​ដែល​តាម​គម្រោង​ពី​មុន​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី តែ​ត្រូវ​កែប្រែ​ជំនួស​ដោយ​លោក​ប៊ិ​ន ឈិ​ន ឧបនាយករដ្ឋមន្ត្រី វិញ ។

សារមន្ទីរ​ធម្មជាតិ​សាកល​សម្តេច​តេ​ជោ​ហ៊ុន សែន ព្រះ​វិហារ គឺជា​ទីកន្លែង​ថែរក្សា​ការ​ពារ និង​អភិរក្ស​សម្បត្តិ​វប្បធម៌​ជាតិ​ឲ្យ​នៅ​គង់វង្ស​ល្អ ដែល​ជា​ប្រយោជន៍​សម្រាប់​កូន​ខ្មែរ​គ្រប់​ជំនាន់​ទាំងអស់ ។ នៅ​ឆ្នាំ​២០១៣ សារមន្ទីរ​នេះ​សម្រេច​កសាង​បាន​នូវ​ស្តូប​លោកតា​ឌី​១ អគារ​ការិយាល័យ​១ អគារ​បដិសណ្ឋារកិច្ច​១​ខ្នង អគារ​តាំងពិព័រណ៍​២​អគារ អគារ​ឃ្លាំង និង រោង​ជាង​១​អគារ ព្រមទាំង​អគារ​នានា​ចំនួន​៥​ទៀត​។ អគារ​សម្រាប់​បម្រើ​ការ ផ្សេង​ៗ​ចំនួន​៨​ខ្នង​បន្ថែម​ទៀត ។

លោក​សម្បត្តិ ជា​អ្នកគ្រប់គ្រង​នៅ​សារមន្ទីរ​ធម្មជាតិ​សាកល​សម្តេច​តេ​ជោ​ហ៊ុន សែន ព្រះ​វិហារ ឲ្យ​ដឹង​ថា នៅ​ទី​នេះ​មាន​កន្លែង​តាំងពិព័រណ៍ និង​តាំង​បង្ហាញ​វត្ថុ​បុរាណ និង​ឯកសារ ផ្សេង​ៗ ។

សារមន្ទីរ​មាន​ដាក់​តាំង​រូប​បដិមា​មួយ​ចំនួន​ដែល​បាន​រក​ឃើញ​ពី​ប្រាសាទ​នានា មាន​ប្រវត្តិ​តាំងពី​សម័យ​អង្គរ ។ សារមន្ទីរ​ក៏​មានការ​ដាក់​តាំង​បង្ហាញ​ប្រវត្តិ​ឯកសារ​ទាក់ទង​ទៅ​នឹង​បេ​តិ​ភណ្ឌ​ពិភពលោក​ដែល​មាននៅ​ក្នុង​ប្រទេស​វៀតណាម ឡាវ និង​ភូមា ជាមួយនឹង​ឯកសារ​ស្តី​ពី​ការ​ទាក់ទង​រវាង​ប្រជាជន​ដែល​រស់នៅ​ខេត្តព្រះវិហារ​ជាមួយ​បណ្តា​ប្រទេស​ជិតខាង ។

សារមន្ទីរ​ក៏​មានការ​ដាក់​តាំង​បង្ហាញ​ស្តី​ពី​វប្បធម៌ ជនជាតិ​ដើម​ក្នុង​តំបន់ សត្វ រុក្ខជាតិ ដ៏​កម្រ​ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ខេត្តព្រះវិហារ ។ ក្រៅពី​នេះ​មានការ​អគារ​សោត​ទស្សន៍​សម្រាប់​បញ្ចាំង​រូបភាព​ឯកសារ​ពាក់ព័ន្ធ​ប្រាសាទព្រះវិហារ ជាមួយនឹង​ការ​ដាក់​តាំង​រូបថត​ពណ៌នា​ពី​ប្រាសាទព្រះវិហារ សម្រាប់​ភ្ញៀវ​ទេសចរណ៍​បាន​យល់​ដឹង​ពី​ប្រាសាទ មុន​ពេល​ពួក​គេ​ទៅ​ចូល​មើល​ប្រាសាទ​ដោយ​ផ្ទាល់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ