ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP បកស្រាយ​ការ​ប្រជុំ​សហ​ប្រធាន​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) លោក​សុខ​ឥ​សាន​បាន​អះអាង​ថា ប្រសិនបើ​មានការ​កោះ​ប្រជុំ​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ពិតមែន​នោះ មាន​ន័យ​ថា កិច្ចព្រមព្រៀង​ត្រូវ​បាន​រំលោភ​បំពាន ។ ការ​លើក​ឡើង​របស់​លោក​សុខ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) លោក​សុខ​ឥ​សាន​បាន​អះអាង​ថា ប្រសិនបើ​មានការ​កោះ​ប្រជុំ​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ពិតមែន​នោះ មាន​ន័យ​ថា កិច្ចព្រមព្រៀង​ត្រូវ​បាន​រំលោភ​បំពាន ។

ការ​លើក​ឡើង​របស់​លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ខណៈ ដែល​មាន​ប្រជាជន​ខ្មែ​មួយ​ចំនួន នៅ​ក្រៅប្រទេស​បាន​ធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​មានការ​កោះ​ប្រជុំ​សហ​ប្រធាន​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ា រី​ស ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ កាល​ពេល​កន្លង​នេះ នៅ​មុខ​ស្នាក់​ការ​ក្រុមប្រឹក្សា​អង្ក​ការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​នៅ​ទីក្រុង​ហ្សឺ​ណែវ ។

លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​សារ​អេ​ឡិច​ត្រូ​និ​ច​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​២០ មីនា យ៉ាង​ដូច្នេះ​ថា «​ប៉ុន្មាន ថ្ងៃ​កន្លង​មកនេះ មាន​បងប្អូន​ខ្មែរ​នៅ​ក្រៅប្រទេស​មួយ​ចំនួន បាន​មក​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ទីស្នាក់ការ​ក្រុមប្រឹក្សា អង្ក​ការ​សហប្រជាជាតិ ទទួល​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺ​ណែវ ដើម្បី​ទាមទារ​ឲ្យ​មានការ​កោះ​ប្រជុំ​សហ​ប្រធាន​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ថ្ងៃ​២៣ តុលា ១៩៩១ ដោយ​ចោទ​ថា កិច្ចព្រមព្រៀង​មិន​ត្រូវ​បាន​គោរព​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​» ។

លោក​បាន​បន្ត​ថា តាម​មាត្រា ២៩ ភាគ​ទី​៩​នៃ​កិច្ចព្រមព្រៀង​ប៉ា​រី​ស​ចែង​ថា ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុព្វសិទ្ធិ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្ក​ការ​សហប្រជាជាតិ ហើយដោយ​យោង​តាម​សំណើរ​របស់​លោក​អគ្គលេខាធិការ សហ​ប្រធាន​ទាំង​ពីរ​នៃ​ស​ន្និ​សិ​ទ​ប៉ា​រី​ស​ស្តី​ពី​កម្ពុជា​ក្នុង​ករណី​ដែល​មានការ​រំលោភ ប្ញ​គំរាមកំហែង និង​មានការ​រំលោភ​ដ ល់​កិច្ចព្រមព្រៀង​នេះ នឹង​ត្រូវ​ធ្វើការ​ពិគ្រោះគ្នា​ដ៏​សម​ស្រប​ជា​បន្ទាន់ រាប់​ជាមួយ​បណ្តា​សមាជិក​ស​ន្និ​សិ​ទ​ក្រុងប៉ារីស​ស្តី​ពី​កម្ពុជា ដើម្បី​ចាត់វិធានការ​ណ៍​សម​ស្រប​ធានា​ដល់​ការ​គោរព​ការ​សន្យា​ទាំងនេះ ។

លោក​គូសបញ្ជាក់​ថា « ដូច្នេះ ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស​រង់ចាំ​មើល​នា​ពេល​ខាង​មុខ តើ​សហ​ប្រធាន​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស មាន​កោះ​ប្រជុំ​តាម​សំណើរ​របស់​លោក​អគ្គលេខាធិការ អ​.​ស​.​ប ដែរ​ប្ញ​ទេ ? បើសិនជា​មានការ​កោះ​ប្រជុំ​មែន មាន​ន័យ​ថា កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ត្រូវ​បាន​រំលោភ​បំពាន​មែន ។ ប៉ុន្តែ​បើ​មិន​មានការ​កោះ​ប្រជុំ​តាម​សំណើរ​របស់​លោក​អគ្គលេខាធិការ អ​.​ស​.​ប ទេ​នោះ មាន​ន័យ​ថា គ្មាន​ការ​រំលោភ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ទេ ។ ដូច្នេះ គួរ​អ្នក​នៅ​ក្រៅ​ស្រុក​មួយ​ចំនួន​នោះ​ឈប់​ចំណាយ​ពេលវេលា​ធ្វើ​បាតុកម្ម​ទាមទារ តទៅ​ទៀត​ទៅ គ្មាន​ប្រ​យោ​ជ​ន៏ និង​គ្មាន​បានការ​ទេ » ។ ក្នុង​សារ​នោះ​ដែរ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បាន​ស្នើ​ឲ្យ មាន​បងប្អូន​ខ្មែរ​នៅ​ក្រៅប្រទេស​មួយ​ចំនួន មានការ​គិតគូ ព្រួយបារម្ភ​ពី​អនាគត​របស់​ប្រទេស​ខ្លួន ដោយសារ​ម្នាក់​ៗ​មាន​អាយុ​ច្រើន​បន្តិច​ហើយ មិន​អាច​ធ្វើ​អ្វី​បាន​ទៀត​ទេ មា ន​តែ​ពឹងពាក់​លើ​យុវជន យុវនារី​ជំនាន់​ក្រោយ​ដែល​ក្មេង​ៗ ឲ្យ​ចូល​មក​ជួយ​យិ​ត​យោង​ប្រទេស​ជាតិ ។

លោក​បាន​អំពាវនាវ​ឲ្យ​យុវជន យុវនារី​ពី​ក្រៅ​ស្រុក អាច​មាន​លទ្ធភាព​យកចំណេះ​ដឹង វប្ប​ធ៌​ម វិជ្ជាជីវៈ​ពី​បរទេស​មក​រួមចំណែក​ជាមួយ​យុវជន​ក្នុងស្រុក រួម​គ្នា​កសាង​អភិ​វ​ឌ្ឈ​ន៍​ប្រទេស​ទៅ​តាម​សមត្ថភាព​របស់​ខ្លួន ជា​ការ​ប្រសើរ​ជាង ។ ម្យ៉ាងទៀត បើ​ចង់​ដឹកនាំ​ប្រទេស​ដោយ​ឯកឯង​នោះ លុះត្រាតែ​មក​បង្កើត​គណបក្ស​នយោបាយ ហើយ​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ទៅ ។ បើ​ឈ្នះ​ការ​បោះ​ឆ្នោត​នោះ​អាច​បង្កើត​រាជរដ្ឋាភិបាល​មួយ​ដឹកនាំ​ប្រទេស​ស្រប​តាម​គោលការណ៍​ច្បាប់ និង​លទ្ធិប្រជាធិបតេយ្យ ។

លោក​ឥ​សាន​ក៏​បាន​លើក​ឡើង​ថា បើ​យុវជន និង​អ្នកនយោបាយ​ដើរ​តាម​ផ្លូវ​ផ្សេង​មិន​អាច​ទៅ​រួច​ទេ ហើយ​មិន​អាច​ជា​ដាច់ខាត ។ ប​ញ្ហ​សំខាន់ គឺ​ត្រូវ​តែ​រួម​កម្លាំង​គ្នា​ទាំង​អ្នក​ក្រៅ​ស្រុក និង​ក្នុងស្រុក​ប្រមូល​ជា​កម្លាំង​មហា​សាមគ្គី​ជាតិ​ដើម្បី​បុព្វហេតុ​រួម​នោះ គឺ​កសាង​ជាតិ​អភិ​វ​ឌ្ឈ​ន៍​ឲ្យ​រីក​ចម្រើន​រុងរឿង​សម្បូរ​សប្បាយ​ដូច បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ