ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ភ្លើង​ដល់​ទៅ​រាប់​ពាន់​វ៉ា​ត់​មាន​នរណា​ទ្រាំ​បាន

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កម្មករ​សំណង់​ម្នាក់​ត្រូវ​បាន​ចរន្តអគ្គិសនី​មាន​ត​ម្លាំ​ង​រាប់​ពាន់​វ៉ា​ត់​ឆក់​បណ្តា​យ​ឱ្យ​ធ្លាក់​ពីលើ​ដំបូលផ្ទះ​រង​របួសធ្ងន់​ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ជា​បន្ទាន់ ហេតុ​ការ​នេះ​បាន​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ នៅ​ភូមិ​កណ្ដាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ កម្មករ​សំណង់​ម្នាក់​ត្រូវ​បាន​ចរន្តអគ្គិសនី​មាន​ត​ម្លាំ​ង​រាប់​ពាន់​វ៉ា​ត់​ឆក់​បណ្តា​យ​ឱ្យ​ធ្លាក់​ពីលើ​ដំបូលផ្ទះ​រង​របួសធ្ងន់​ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ជា​បន្ទាន់ ហេតុ​ការ​នេះ​បាន​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ នៅ​ភូមិ​កណ្ដាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ ស្រ៊ុ​ន វាសនា អាយុ​២៧ ឆ្នាំ​ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ប្រើ​ឡើង​ធ្វើ​ដំបូល ប៉ុន្តែ​មិនដឹង​គាត់​ធ្វើ​ខុស​បច្ចេកទេស ឬ​យក​អ្វី​ទៅ​ប៉ះ​នឹង​ខ្សែកាប​ខ្សែភ្លើង​ដែល​មាន​បណ្តាល​ឱ្យ​ឆក់​ធ្លាក់​មក​លើ​ដំបូលផ្ទះ​រួច​ក៏​ធ្លាក់​ពី​សំ​យ៉ាប​ផ្ទះ​ទៀត​ទើប​ធ្លាក​ដល់​ដី ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត ។

ក្រុម​គ្រូពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​ដោយ​រលាក​ពេញ​ខ្លួន និង​ទម្ងន់​ធ្លាក់​មក​ដី​ផង​ដែល​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​ជា​បន្ទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ