ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមយុទ្ធ​យោធា​ប្រចាំឆ្នាំ «​នាគ​មាស​ឆ្នាំ​២០១៨» កម្ពុជា​-​ចិន ថ្ងៃ​ទី​៣​មាន​អ្វី​ពិសេស ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លំ​ហាត់​ហ្វឹកហ្វឺន​សមយុទ្ធ​យោធា​កម្ពុជា​-​ចិន បាន​ចូល​ដល់​ថ្ងៃ​ទី​៣​ហើយ​ដែល​បាន​ចាប់ផ្តើម​ដំបូង​កាលពី​ទី​១៧ ខែមីនា ឆ្នាំ​២០១៨ គឺជា​លំ​ហាត់​ហ្វឹកហ្វឺន រួម​គ្នា​ជា​លើក​ទី​ពីរ​រវាង​កងទ័ព​ទាំង​ពីរ​កម្ពុជា​- ចិន បន្ទាប់​ពី​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៦…

រាជធានី​ភ្នំពេញ ៖ លំ​ហាត់​ហ្វឹកហ្វឺន​សមយុទ្ធ​យោធា​កម្ពុជា​-​ចិន បាន​ចូល​ដល់​ថ្ងៃ​ទី​៣​ហើយ​ដែល​បាន​ចាប់ផ្តើម​ដំបូង​កាលពី​ទី​១៧ ខែមីនា ឆ្នាំ​២០១៨ គឺជា​លំ​ហាត់​ហ្វឹកហ្វឺន រួម​គ្នា​ជា​លើក​ទី​ពីរ​រវាង​កងទ័ព​ទាំង​ពីរ​កម្ពុជា​- ចិន បន្ទាប់​ពី​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៦ ។ សមយុទ្ធ​នេះ​នឹង​បន្ត​ដល់​២៩ ខែមីនា ឆ្នាំ​២០១៨ ដែល​កង​យោធា​កម្ពុជា​ចំនួន​៣០០​នាក់ និង​កងទ័ព​ចិន​មាន​ចំនួន​១៩០​នាក់ ។

លោកនាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​រាល់​គោលបំណង​ខ្លឹមសារ​នៃ​លំ​ហាត់​ហ្វឹកហ្វឺន​រួម​គ្នា​ប្រឆាំង​ភេរវកម្ម និង​ការងារ​មនុស្សធម៌​នៃ​កងទ័ព​ទាំង​ពីរ​កម្ពុជា និង​ចិន កម្ពុជា​ធ្វើ​ឡើងជា​លក្ខណ​ទ្វេភាគី ក្រោម​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បាន​ឆ្លុះ​បញ្ចាំង និង​ផ្សា​ភ្ជាប់​យ៉ាង​ជ្រាលជ្រៅ​ទៅ​នឹង​កិច្ច​សហប្រតិបត្តិការ​លើក​ស្ទួយ​ទំនាក់ទំនង​ល្អ បង្កើន​ចំណងមិត្តភាព សាមគ្គីភាព ចូល​រួមការ​បណ្តុះបណ្តាល​នូវ​ចំណេះដឹង ចំណេះធ្វើ​ផ្តល់​ឱកាស​ដ៏​មាន​តម្លៃ​ក្នុង​ការ​ចែករំលែក ផ្លាស់​ប្តរ​បទ​ពិសោធន៍​ក្នុង​ការ​បំពេញភារកិច្ច និង​ការ​រស់នៅ​រួម​គ្នា​ជាមួយ​ជាតិ​សាសន៍​ជា​ច្រើន​ក្នុង​ពេល​ប្រតិបត្តិការ ។

យោង​តាម​ការ​ឧទ្ទេសនាម​របស់​ប្រធាន​ក្រុម​ដឹកនាំ​លំ​ហាត់​របស់​ភាគី​ចិន លោក ចាំង យ៉ា​ន​សុង លំ​ហាត់​ហ្វឹកហ្វឺន​លើក​នេះ គឺជា​ការ​ហ្វឹកហ្វឺន​ចម្រុះ​គ្នា ដោយ​ផ្តោត​លើ​ខ្លឹមសារ​4 សំខាន់​ដូច​ជា យុទ្ធវិធី​ជំនាញ​ប្រឆាំង​នឹង​ភេរវកម្ម ការ​សហការ​បញ្ជា​ប្រយុទ្ធ​រួម​គ្នា ការ​ហ្វឹកហាត់​ប្រយុទ្ធ​លើ​ទីលាន​ជាក់ស្តែង និង​ការងារ​ជួយ​សង្គ្រោះ​មនុស្សធម៌​ជាដើម ។ ដោយ​រៀបចំ​ជា​មេរៀន​ហ្វឹកហ្វឺន​សំខាន់​ដូច​ជា ការ​ប្រើប្រាស់​បរិក្ខារ​ប្រឆាំង​ភេរវកម្ម ការ​បាញ់​អាវុធ​ធន់​ស្រាល ក្បាច់​គុណ​ប្រយុទ្ធ ហ្វឹកហាត់​ទម្លាក់​កម្លាំង​ពី​ឧ​ទ្ធ​ម្ភា​ចក្រ ការ​ចល័ត​ចូល ការ​តាម​ចាប់ និង​បោសសម្អាត​ជាដើម ។

គោលបំណង់ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​ទាំង​ពីរ​ក្នុង​ការ​ហ្វឹកហ្វឺន រួម​គ្នា​ប្រយុទ្ធ​នឹង​អំពើ​ភេរវកម្ម និង​ការងារ​ជួយ​សង្គ្រោះ​មនុស្សធម៌ ។ ក្ន​ង​កំឡុង​ពេល​ហ្វឹកហ្វឺន ភាគី​ទាំង​ពីរ​នឹង​រៀបចំ​ការងារ​មនុស្សធម៌​ដូច​ជា ជូនអំណោយ​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ប្រគល់​សម្ភារ​សិក្សា​ដល់​សិក្សា​នុ​សិស្ស ជួយ​ជួសជុលផ្ទះ​ប្រជាពលរដ្ឋ និង​រៀបចំ​ពិនិត្យ​សុខភាព​បើក​ជា​ថ្នាំ​ព្យាបាល​ផ្សេង​ៗ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ជាដើម ៕

កែសម្រួលដោយ