ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិតមើលមិនឃើញមែន តែមួយ​ភ្លែតក៏រលត់បាត់​

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្ត​ស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរស​ម្នាក់​​ត្រូវ​​ដើមឈើ​​រលំ​សង្កត់​ស្លាប់ភ្លាមៗ កាល​​​ពីវេលាម៉ោង​០​៩ និង​១០​នាទី​យប់​ថ្ងៃទី​​១៩​ មីនា ​ស្ថិតត្រង់ចំណុច​​​​ចុង​អូរ​ត្នោត​ ​ក្នុងភូមិអូរ​​​​ឡង់​ ឃុំ​សៀម​បូក​…

ខេត្ត​ស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរស​ម្នាក់​​ត្រូវ​​ដើមឈើ​​រលំ​សង្កត់​ស្លាប់ភ្លាមៗ
កាល​​​ពីវេលាម៉ោង​០​៩ និង​១០​នាទី​យប់​ថ្ងៃទី​​១៩​ មីនា ​ស្ថិតត្រង់ចំណុច​​​​ចុង​អូរ​ត្នោត​ ​ក្នុងភូមិអូរ​​​​ឡង់​ ឃុំ​សៀម​បូក​ ស្រុក​សៀម​បូក​ ខេត្តស្ទឹងត្រែង ​(ចម្ងាយពីផ្ទះ​ជិត​១០០​ម៉ែត្រ) ។

សេចក្តីរាយការណ៍បន្តថា ​ជន​រង​គ្រោះខាងលើ ​ឈ្មោះ​អ៊ុំ ភី​ន ​អាយុ​៣៩​​ឆ្នាំ មានទីលំនៅ​ក្នុង​​ភូមិ​កាំ​ង ដី.ស សង្កាត់​ព្រះបាទ ​​ខេត្តស្ទឹងត្រែង ។ ​មុនពេលកើតហេតុ គាត់បានទៅ​កាប់​ឈើ​ ដើម្បី​យក​ដី​ធ្វើ​ចម្ការ​ ។ លុះ​កំពុងតែ​អារ.ឈើកកោះនោះ ស្រាប់តែ​រលំបាក់សង្កត់ដើមឈើតៗគ្នា រហូតដល់ត្រូវក្បាល​ជន​រង​គ្រោះ​ស្លាប់តែម្តង ។

ប្រភពបន្តទៀត​ថា នៅថ្ងៃទី២០ មីនា នេះ គេឃើញក្រុមគ្រួសារ​បាន​មកទទួល​សាកសពពីសមត្ថកិច្ច្​ ដើម្បី​ធ្វើបុណ្យតាមប្រពៃណី ​។ ​

អត្ថបទសរសេរ ដោយ