ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​មនុស្ស​ពិតជា​មិន​អាច​មើលឃើញ​មែន(មានវីដេអូ)

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា លោក​វរសេនីយ៍​ឯង ដួង វិចិត្រ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ បាន​នាំ​អំណោយ​សប្បុរសធម៌​របស់​មេការ​កងរាជអាវុធហត្ថ​ខេត្ត​មក​ជូន​គ្រួសារ​ជន​រង​គ្រោះ…

ខេត្តស្ទឹងត្រែង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា លោក​វរសេនីយ៍​ឯង ដួង វិចិត្រ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ បាន​នាំ​អំណោយ​សប្បុរសធម៌​របស់​មេការ​កងរាជអាវុធហត្ថ​ខេត្ត​មក​ជូន​គ្រួសារ​ជន​រង​គ្រោះ និង​ចែករំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ក្នុង​នោះ​ក៏​មាន​បច្ច័យ​របស់​កោះសន្តិភាព​ផង​ដែរ ។

គួរ​រំលឹក​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​ធ្វើ​ឲ្យ​ម្តាយ​បាក់ជើង​ពិការ ហើយ​កូនស្រី​តែ​ម្នាក់​គត់​ក្នុង​គ្រួសារ​ត្រូវ​រថយន្ត​បែន​ដឹក​ដី​បុក​កិន​ពីលើ​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដែល​ស្ថិត​នៅ​ចំណុច​ទល់មុខ​បញ្ជាការដ្ឋាន ក្នុង​តំបន់​ប្រតិបត្តិការ​សឹង​ខេត្តស្ទឹងត្រែង​ភូ​ព្រែក ក្នុង​សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង កាលពី​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ