ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្តមាន​នៃ​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី Bajaj RE (​កង់​បី​ឥណ្ឌា​) ជួយ​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាជន​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ  ៖ ដោយ​ស្ថានភាព​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ ប្រឈម​នឹង​ការ​កកស្ទះ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទើប​សេវា​ដឹក​ជញ្ជូន​ដូច​ជា ​រថយន្តក្រុង​សាធារណៈ ម៉ូតូឌុប រួម​ទាំង​ម៉ូតូ​កង់​បី ​បា​ចាច អរ…

រាជធានី​ភ្នំពេញ  ៖ ដោយ​ស្ថានភាព​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ ប្រឈម​នឹង​ការ​កកស្ទះ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទើប​សេវា​ដឹក​ជញ្ជូន​ដូច​ជា ​រថយន្តក្រុង​សាធារណៈ ម៉ូតូឌុប រួម​ទាំង​ម៉ូតូ​កង់​បី ​បា​ចាច អរ អ៊ី (Bajaj RE) ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ប្រជាជន​សព្វ​ថ្ងៃនេះ​។

ជាមួយនឹង​ភាព​រីករាយ​ជូន​អ្នកដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត អ្នក​រត់​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) លោក លឹ​ម សៅ​ដា​រ៉ា ក្នុង​វ័យ​៣៨​ឆ្នាំ កំពុង​បើកបរ​ជូន​ភ្ញៀវ​ទៅ​ទិស​​ដៅ​ផ្សេង​ៗ​គ្នា​យ៉ាង​ប្រុង​ប្រយ័ត្ន​នៅ​លើ​ផ្លូវ​។

បន្ទាប់​ពី​ដាក់​ភ្ញៀវ​នៅ​ទិស​ដៅ​នីមួយ​ៗ លោក​ សៅ​ ដា​រ៉ា ​ចត​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) របស់​លោក ហើយ​លាង​សម្អាត​ ដើម្បី​ត្រៀមខ្លួន​ទៅ​ទទួល​អតិថិជន​បន្ត​ទៀត​។

លោក​ដា​រ៉ា ​ប្រាប់​មក​អ្នក​យក​ព័ត៌មាន​យើង​ថា​៖ « ប្រពន្ធ កូន​ទាំង​បី និង​គ្រួសារ​របស់ខ្ញុំ​ទាំងអស់ គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​ចំណូល​របស់ខ្ញុំ​ពី​ការ​រត់​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE នេះ​»​?

 

(​លោក​លឹ​ម សៅ​ដា​រ៉ា​ចត​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) របស់​លោក​នៅ​ពេល​ម៉ោង​សម្រាក​ថ្ងៃត្រង់​)

មុន​ពេល​ដែល​លោក​ដា​រ៉ា​ សម្រេចចិត្ត​ទិញ​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) ​មក​ដឹក​ភ្ញៀវ លោក​ធ្លាប់​ជា​អ្នក​រត់​ម៉ូតូឌុប និង​ក្រោយមក​ជា​អ្នក​បើក​ម៉ូតូ​កង់​បី​អស់​រយៈពេល​ជាង​៦​ឆ្នាំ​។ ប៉ុន្តែ​ដោយ​ប្រឈម​នឹង​ការ​លំបាក​ផ្សេង​ៗ ទើប​លោក​បាន​សម្រេចចិត្ត​ទិញ​ម៉ូតូ​បាចាច អរ អ៊ី (Bajaj RE) កាលពី​ពីរ​ឆ្នាំ​មុន ហើយ​ចាប់ពី​ពេល​នោះ​មក​លោក​មាន​អារម្មណ៍​ថា ​មាន​សុវត្ថិភាព និង​ផាសុកភាព​ជាង​មុន​។

លោក​បន្ត​ទាំង​ទឹកមុខ​ញញឹម​ថា​៖ «​នៅ​ពេល​ដែល​ខ្ញុំ​ផ្លាស់​ប្តូរ​មក​ប្រើ​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី​នេះ ខ្ញុំ​មិន​ប្រឈម​នឹង​គ្រោះថ្នាក់​ដូច​មុន​ទៀត​ទេ​។ អស់​រយៈ​ពីរ​ឆ្នាំ​មកនេះ ខ្ញុំ​ជួប​គ្រោះ​ថ្នាក់​​តែ​ម្តង​ទេ ដោយសារ​កាលនោះ​មាន​ខ្យល់ និង​ភ្លៀង​ធំ ហើយ​មាន​ឆ័​ត្រ​ធំ​មួយ​ហោះ​តម្រង់​មក​រក​ខ្ញុំ បង​អើយ​សំណាង​ដោយ​ខ្ញុំ​បើក​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) មាន​របាំង​​ការពារ​នៅ​ពីមុខ កុំ​អី​ខ្ញុំ​បាក់​ភ្លៅ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ហើយ​»។​ ដា​រ៉ា​ ស្ទាប​ភ្លៅ​របស់​គាត់ ញញឹម ហើយ​និយាយ​បន្ត​៖ «​និយាយ​ទៅ​ឥឡូវ​ស្រួល​គ្រប់​បែប​យ៉ាង ​ទោះបីជា​ថ្ងៃ​ក្តៅ និង​ភ្លៀង​ខ្លាំង​យ៉ាងណា​ក៏ដោយ​»។​

ក្រៅពី​កត្តា​សុវត្ថិភាព ចំណូល​របស់​លោក​ក៏​ទទួល​បាន​ល្អ​ជាង​មុន បន្ទាប់​ពី​ប្រកប​មុខ​របរ​នេះ ដោយ​ក្នុង​មួយ​ថ្ងៃ​លោក​អាច​រកបាន​ខ្ទង់ ១៥​ដុល្លារ ទៅ​២០​ដុល្លារ​។ រាល់​ថ្ងៃនេះ​លោក​ដា​រ៉ា​ មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចូល​កូន​ធំ​ៗ​ទាំង​ពីរ​នាក់​របស់​គាត់​ទៅ​សាលា​រៀន និង​មាន​ថវិការ​គ្រប់គ្រាន់​សម្រាប់​ថ្លៃ​ទឹកដោះគោ​របស់​កូន​តូច ថ្លៃ​ម្ហូបអាហារ និង​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​សម្រាប់​គ្រួសារ​របស់​គាត់​។

លើស​ពី​នេះ លោក​ដា​រ៉ា​បន្ថែម​៖ «​សព្វថ្ងៃ ខ្ញុំ​មិន​ចាំបាច់​ជិះ​រក​ភ្ញៀវ​ដូច​ពី​មុន​នោះ​ទេ ដោយ​​គ្រាន់តែ​ចុះ​ឈ្មោះ​ក្នុង​កម្មវិធី​អែប (app)​ ផ្សេង​ៗ​គ្នា នោះ​គ្រាន់តែ​អង្គុយ​នៅ​មួយ​កន្លែង​ក៏​ខ្ញុំ​ដឹង​ថា ​មាន​ភ្ញៀវ​ត្រូវការ​ខ្ញុំ​ដែរ​»។​

សព្វ​ថ្ងៃនេះ លោក​ដា​រ៉ា​បាន​លក់​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) ឆ្នាំ​២០១៤​ របស់​លោក ហើយ​បាន​ទិញ​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) ថី្ម​ឆ្នាំ​២០១៨​ កាលពី​កន្លះ​ខែ​មុន។

លោក ជុំ ភួង អាយុ​៣២​ឆ្នាំ ដែល​មាន​សាច់​រឿង​ស្រ​ដៀង​នឹង​លោក​ សៅ​ ដា​រ៉ា ​បាន​ឲ្យ​ដឹង​ថា ​លោក​បាន​ទិញ​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) នេះ​ក្នុង​អំឡុង​៦​ខែ​មុន ហើយ​ឥឡូវ​នេះ​ជីវភាព​របស់​គ្រួសារ​លោក​កាន់តែ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

 

(​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) កំពុង​ដឹក​ភ្ញៀវ​លើ​ផ្លូវ​ដ៏​មមាញឹក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​)

លោក​ភួង ​បាន​ប្រាប់​ថា​៖ «​ការ​បើក​ម៉ូតូ​នេះ គឺ​ប្រើប្រាស់​បាន​ទាំង​សាំង និង​ហ្គា​ស​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចំណាយ​តិច​ជាង​បើក​ម៉ូតូ​ដែល​ប្រើ​តែ​សាំង ដូច្នេះ​ហើយ​ខ្ញុំ​ក៏​អាច​ដឹក​ភ្ញៀវ​ក្នុង​តម្លៃ​សមរម្យ​ដែរ​ ទើប​ខ្ញុំ​សព្វថ្ងៃ​ទទួល​បាន​អតិថិជន​កាន់តែ​ច្រើន​»​។

ពេល​នេះ​លោក​អាច​រក​ប្រាក់​ចំណេញ​បាន​យ៉ាង​ហោច​ណាស់​៤០០​ដុល្លារ​ទៅ​៥០០​ដុល្លារ​ក្នុង​មួយ​ខែ ដែល​អា​ចប​ញ្ចូ​ន​កូនស្រី​តូច​របស់​លោក​ទៅ​សា​លាម​តេ្ត​យ្យ ដូច្នេះ​ភរិយា​របស់​លោក​អាច​មាន​ពេល​ទៅ​ធ្វើការ​ពេញ​ម៉ោង​នៅ​រោងចក្រ​។ ស្រប​ពេល​ដែល​លោក​អាច​រក​ចំណូល​បាន​ល្អ​ប្រសើរ​ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) ប្រភេទ​នេះ ​ក៏​ជា​ផ្នែក​មួយ​ដែល​ជួយ​កាត់​បន្ថយ​ការ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​នៅ​ប្រទេស​ក្រៅ​ផង​ដែរ​។

លោក​ភួង បាន​បន្ថែម​ថា​៖ «​ក្នុង​នាម​ជា​អ្នក​ដឹក​ភ្ញៀវ​តាម​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) មួយ​រូប ខ្ញុំ​មិន​ត្រឹមតែ​រក​ប្រាក់​ចំណូល​ដើម្បី​ចិញ្ចឹម​គ្រួសារ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវ​មាន​តួនាទី​ទទួលខុសត្រូវ​អាយុជីវិត​របស់​ភ្ញៀវ​របស់ខ្ញុំ​ផង​ដែរ​។ ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​តែងតែ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​បើកបរ​នៅ​លើ​ផ្លូវ​»​។

ដោយ​សង្កេត​ឃើញ​ថា ប្រជាជន​កម្ពុជា​ស្ទើរតែ​គ្រប់​វ័យ​និយម​ជិះ​ម៉ូតូ​កង់​បី​នេះ រួម​ទាំង​កញ្ញា គឹ​ម ស្រី​ណែ​ត ​ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ម្នាក់ និង​តែងតែ​ប្រើប្រាស់​នូវ​សេវា​​ដឹក​ជ​ញ្ចូ​ន​នេះ​បាន​ប្រាប់​ថា​៖ «​ខ្ញុំ​តែងតែ​ជិះ​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE)​នេះ នៅ​ពេល​ដែល​ខ្ញុំ​ត្រូវការ​ទៅ​កន្លែង​ណាមួយ ពីព្រោះ​វា​ងាយស្រួល និង​មាន​សុវត្ថិភាព​ដោយ​គ្រាន់តែ​ហៅ​ពួក​គាត់​តាម​ប្រព័ន្ធ​អ៊ី​ធឺ​ណែ​ត ហើយ​មាន​តម្លៃ​ថោក​»​។

គួរ​បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១៥ ហើយ​បាន​បង្កើត​ការងារ​ដល់​ប្រជាជន​ខ្មែរ​ចំនួន​១​ម៉ឺន​កន្លែង​បើ​គិត​ត្រឹម​​ក្នុង​ឆ្នាំ​២០១៨​នេះ​៕

 

(​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) កំពុង​ឈប់​ទទួលភ្ញៀវ​នៅ​លើ​ដងផ្លូវ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ