«The Sun» បានផ្សាយដោយយោងតាមសំដីរបស់នាង Alice Little ថានាងជានារីពេស្យាមានតម្លៃខ្លួនខ្ពស់បំផុតក្នុងសហរដ្ឋអាមេរិក ។ នាងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានពីភាពលេចធ្លោរបស់ខ្លួនដែលមានអតិថិជនតម្រង់ជួរចាំរួមភេទជាមួយនាងថា នាងត្រូវចំណាយប្រាក់ច្រើនទិញស្រោមអនាម័យ និងជាតិរំអិល ក្នុងមួយឆ្នាំប្រហែល១.៧៥០ផោន ។ លើសពីនេះត្រូវចំណាយពេលទៅលើហាងធ្វើក្រចក និងហាត់ប្រាណនៅក្លឹបកាយសម្ព័ន្ធមួយថ្ងៃមួយម៉ាងជារៀងរាល់ថ្ងៃ ។
Alice Littleជានារីម្នាក់មានរូបរាងស្រស់ស្អាត និងសិចសីុបានរៀបរាប់ពីការងារប្រចាំថ្ងៃរបស់ខ្លួនថា នាងភ្ញាក់ពីដំណេកនៅម៉ោង៧ព្រឹក និងចាប់ផ្ដើមហាត់ប្រាណជាប្រចាំ ។ ក្រោយមកក៏ដល់ពេលធ្វើការងារដោយអង្គុយរង់ចាំឲ្យបុរសដើររើស ក្នុងមួយថ្ងៃពី១២ ទៅ១៤ម៉ោង និងក្នុងមួយសប្ដាហ៍ត្រូវធ្វើការរយៈពេល៥ថ្ងៃ ។ ធ្វើជាស្រីពេស្យាក្នុងអំឡុងពេល២ឆ្នាំកន្លងមក នាងសន្សំបានប្រាក់ប្រហែល ៧,១១សែនផោន ។ នាងAlice Littleបានរៀបរាប់ពីខ្សែជីវិតរបស់ខ្លួនថា វាជាអាជីពមានអារម្មណ៍ល្អទាំងផ្នែកចិត្តវិទ្យា និងមានជំនាញផ្នែកសិចជាចម្បង ។
នាងAlice Littleកើតនៅក្រុងដាប់លីន ប្រទេសអៀរឡង់ និងផ្លាស់ទៅរស់នៅអាមេរិកតាំងពីអាយុ៥ឆ្នាំ ហើយក៏បានបញ្ជាក់ពីហេតុផលជ្រើសយកអាជីពនេះថា «ខ្ញុំត្រូវការប្រាក់់តបស្នងយ៉ាងច្រើន ។ ការលក់ខ្លួនរួមរ័កជាមួយបុរសគឺភាពស្និទ្ធស្នាល និងភាពស្អិតរមួតជាមួយគ្នា» ៕
ចែករំលែកព័តមាននេះ