ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ៖ ម្ចាស់​សហគ្រាស​គ្រឹះ​ស្ថាន​ត្រូវ​ផ្តល់​ប្រាក់​ឈ្នួល​ដល់​និយោជិត​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃ​ទី​១៩ ខែមីនា ២០១៨ បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ម្ចាស់​ក្រុមហ៊ុន​សហគ្រាស​រោងចក្រ​ទាំងអស់​អនុញ្ញាត​ឲ្យ​កម្មករ​-​កម្មការិនី និយោជិត​របស់​ខ្លួន…

រាជធានី​ភ្នំពេញ ៖ លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃ​ទី​១៩ ខែមីនា ២០១៨ បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ម្ចាស់​ក្រុមហ៊ុន​សហគ្រាស​រោងចក្រ​ទាំងអស់​អនុញ្ញាត​ឲ្យ​កម្មករ​-​កម្មការិនី និយោជិត​របស់​ខ្លួន បាន​ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ឈ្មួ​ល នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ក្នុង​រយៈពេល​បួន​ថ្ងៃ​ពី​ថ្ងៃ​ទី​១៤ , ១៥ , ១៦ និង​១៧ ខែមេសា ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ក្នុង​សេចក្តី​ជួន​ដំណឹង​ដដែល​ថា ចាំបាច់​បំផុត​ដែល​សហគ្រាស​គ្រឹះស្ថាន​មិន​អាច​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ពេល​បុណ្យចូលឆ្នាំ​ខាង​មុខ​ម្ចាស់ និង​នាយក​សហគ្រាស​គ្រឹះ​ស្ថាន​ត្រូវ​សម្របសម្រួល​ជាមួយ​កម្មករ​-​និយោជិត​ឲ្យ​មានការ​ស្ម័គ្រចិត្ត​ព្រមទាំង​មានការ​បែងចែក​ពេលវេលា និង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ឲ្យ​បាន​សម​ស្រប ។

លោក​អ៊ិ​ត សំ​ហេង​បញ្ជាក់​ថា ៖ «​កម្មករ​ដែល​ធ្វើការ​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​នេះ​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​បំណាច់​បន្ថែម ដែល​មាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើការ​ធម្មតា​» ។ ក្នុង​លទ្ធភាព ម្ចាស់ ឬ​នាយ​សហគ្រាស គ្រឹះ​ស្ថាន គួរ​ចាត់តាំង​ឲ្យ​មានការ​លេងល្បែង​កម្សាន្ត នៅ​តាម​សហគ្រាស គ្រឹះ​ស្ថាន ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ ដើម្បី​លើ​ទឹកចិត្ត​ដល់​បងប្អូន​កម្មករនិយោជិត​ដែល​បាន​បំពេញការងារ​កន្លង​មក ៕

កែសម្រួលដោយ