ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ដុត​បំផ្លាញ​ចោល ត្រី​ប្រហុក​ដែល​រក​ឃើញ​សារធាតុ​គីមី

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ប្រហុក​សាច់​ត្រី​ដែល​មន្ត្រី​កាំកុងត្រូល​រក​ឃើញ​មាន​លាយ​សារធាតុ​គីមី​ហាមឃាត់​ជាង​មួយ​តោន កាលពី​ប៉ុន្មាន​ថ្ងៃមុន​នៅ​មូលដ្ឋាន​ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ ត្រូវ​បាន​ធ្វើការ​ដុត​បំផ្លាញ​ចោល​។ ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨…

ខេត្តតាកែវ ៖ ប្រហុក​សាច់​ត្រី​ដែល​មន្ត្រី​កាំកុងត្រូល​រក​ឃើញ​មាន​លាយ​សារធាតុ​គីមី​ហាមឃាត់​ជាង​មួយ​តោន កាលពី​ប៉ុន្មាន​ថ្ងៃមុន​នៅ​មូលដ្ឋាន​ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ ត្រូវ​បាន​ធ្វើការ​ដុត​បំផ្លាញ​ចោល​។ ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​សាលាឃុំ អង្កាញ់ ស្រុក​ទ្រាំង ក្រោម​អធិបតីភាព លោក ខាន់ សុខា អភិបាលរង​ខេត្តតាកែវ លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មួយ​ចំនួន​ទៀត​ផង​ដែរ​។ ថ្លែង​ឲ្យ​ដឹង​នា​ឱកាស​នោះ​ផង​ដែរ លោក​អភិបាលរង​ខេត្ត​បាន​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ប្រកប​របរ​ធ្វើ​ប្រហុក​លក់​មេត្តា​កុំ​ផលិត​ប្រហុក​លាយ​ដាក់​សារធាតុ​គីមី​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ​តទៅ​ទៀត ចៀសវាង​នាំ​ឲ្យ​មានការ​ខាតបង់​ថវិកា ពេល​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​លើក​ក្រោយ​ៗ​ទៀត​។ ព្រោះ​បើកាលណា​មន្ត្រី​ជំនាញ​រក​ឃើញ​សារធាតុ​គីមី​ហាមឃាត់​គឺ​នឹង​ត្រូវ​រឹបអូស​យក​មក​បំផ្លាញ​ចោល​ដូច​ជា​ពេល​នេះ​ជាដើម​។

លោក ខាន់ សុខា អភិបាលរង​ខេត្ត​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ម្ចាស់​តី​តាំង​ដែល​នៅ​តែ​បន្ត​ផលិត​ប្រហុក មាន​លាយ​ដាក់​សារធាតុ​គីមី​ទៀត នឹង​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់​ដោយ​គ្មាន​ការ​លើកលែង​ឡើយ​។ សូម​រំលឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ និង​លោក ឈួ​ន ផា​ន់​នី អភិបាលស្រុក​ទ្រាំង បាន​ចុះ​ទៅ​ទីតាំង​សិប្បកម្ម​ផលិត​ប្រហុក​ឈ្មោះ យិ​ន យ៉ុ​ង ស្ថិត​នៅ​ភូមិ​រលួស ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ​។ ហើយ​ជា​លទ្ធផល​គឺ​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​នូវ​សារ​ធាតុគីមី Formalin ដាក់​ក្នុង​សាច់​ត្រី​ប្រហុក​ចំនួន​១.១២០​គីឡូក្រាម ដែល​សាច់​ត្រី​ខូចគុណភាព​ទាំងនោះ គឺ​បាន​មក​ពី​ឈ្មួញ​ឈ្មោះ វ៉ាង ជា​ជនជាតិ​វៀតណាម​យក​មក​បោះ​ដុំ​លក់​។

លោក​ប្រធាន​សាខា​កាំកុងត្រូល​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា សាច់​ត្រី​ដែល​ប្រជាពលរដ្ឋ​យក​មក​ធ្វើ​ជា​ប្រហុក​ភាគច្រើន​គឺ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ដែល​សាច់​ត្រី​ទាំងនោះ​បាន​ដាក់​នូវ​សារ​ធាតុគីមី Formalin ធ្វើ​ឲ្យ​សាច់​ត្រី​មានគុណ​ភាពល្អ​មិន​ស្អុយ ទុក​បាន​យូរ ហើយ​ចំពោះ​សារធាតុ​គីមី Formalin​នេះ ធ្វើ​ឲ្យ​អ្នក​បរិភោគ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ មាន​ដូច​ជា​សម្ពោធ​ឈាម​ធ្លាក់​ចុះ វិលមុខ ហើយ​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀត​ផង​។ លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​បញ្ជាក់​ថា ផង​ដែរ​ថា នៅ​ក្នុង​ឃុំ​អង្កាញ់​ស្រុក​ទ្រាំង​នេះ​កាលពី​ខែវិច្ឆិកា ២០១៦ សាខា​កាំកុងត្រូល​ខេត្តតាកែវ​បាន​ធ្វើការ​ចុះ ប្រមូល​ត្រី​ប្រហុក​ដែល​ប្រើ​សា​ធាតុគីមី​ដែល​ឈ្មួញ​នាំ​មក​ពី​ស្រុក​យួន​ដោយ​ប្រមូល​បាន​ត្រី​ប្រហុក​ចំនួន​៤.៦៥០​គីឡូក្រាម​យក​មក​ដុត​កម្ទេច​ចោល​ផង​ដែរ​៕
https://youtu.be/-_n78vbqCeo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ