ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ជំនាញ​ខាង​ឆក់​អស់លក្ខណ៍ ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​តុលាការ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖​សមត្ថកិច្ច​ឃាត់ខ្លួន ជន​ស​ង្ស​យ​ម្នាក់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ទៅ​ទិញ​បាយ​ដាក់​ប្រអប់ ពី​ជន​រង​គ្រោះ ឆ្លៀតឱកាស​ជន​រង​គ្រោះ​កំពុង​រវល់​រៀបចំ​បាយ​ប្រអប់​ឱ្យ​គេ ខណៈ​ពេល​នោះ​ជនសង្ស័យ ក៏​ឆក់​យក​កាបូបស្ពាយ​ពី​ស្មា​របស់​ជន​រង​គ្រោះ ដែល​មាន​ដាក់​លុយ និង​ទូរ​សព្ទ័​ហើយ​គេចខ្លួន…

ខេត្តសៀមរាប ៖​សមត្ថកិច្ច​ឃាត់ខ្លួន ជន​ស​ង្ស​យ​ម្នាក់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ទៅ​ទិញ​បាយ​ដាក់​ប្រអប់ ពី​ជន​រង​គ្រោះ ឆ្លៀតឱកាស​ជន​រង​គ្រោះ​កំពុង​រវល់​រៀបចំ​បាយ​ប្រអប់​ឱ្យ​គេ ខណៈ​ពេល​នោះ​ជនសង្ស័យ ក៏​ឆក់​យក​កាបូបស្ពាយ​ពី​ស្មា​របស់​ជន​រង​គ្រោះ ដែល​មាន​ដាក់​លុយ និង​ទូរ​សព្ទ័​ហើយ​គេចខ្លួន បាត់​ដោយ​សុវត្ថិភាព ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​បាន​បញ្ជូន​មក​កាន់​អធិការ​នគរបាល​ក្រុង ដើម្បី​សួរនាំ​រួច​បញ្ជូន​បន្ត​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​។ ហេតុ​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​មណ្ឌល សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។ តាម​ប្រភព​ពី​មន្ត្រី នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨ នេះ​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ និង​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក វរសេនីយ៍ឯក ទេព ចាន់​ណា អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​។

បាន​ណែនាំ​ឱ្យ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ សហ​ការណ៍​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម បើក​ការ​ស្រាវជ្រាវ យើង​ក៏​បាន​កំណត់​ទីតាំង​របស់​ជនសង្ស័យ នៅ​ចំណុច​ម្តុំ​ខាងជើង​ស្ពាន​រោក​រ៉ា​ក ស្ថិត​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ហើយ​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​ធ្វើការ​ឆែកឆេរ​លើ​ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ ក៏​បានឃើញ​មាន​កាបូបស្ពាយ ទូរ​សព្ទ័​ដៃ និង​ប្រាក់​របស់​ជន​រង​គ្រោះ​នៅ​នឹង​ខ្លួន​របស់​គេ ហើយ​យើង​ក៏​បាន​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ មក​ធ្វើការ​សាកសួរ​ភ្លាម​ៗ​ផង​ដែរ​។ ប្រភព​បាន​បន្ត​ថា ជនសង្ស័យ​ឈ្មោះ ញ៉ែ​ម ធា​រី ហៅ​រី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត មានស្រុក​កំណើត​ភូមិ​កោះមិត្ត ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​២ ឃុំ​ស្រី​សន្ធរ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បាន​ចូល​មក​ក្នុង​ក្រុង​សៀមរាប បម្រុង​ស្វែងរក​ការងារ​ធ្វើ តែ​បាន​បែកគំនិត​ធ្វើ​សកម្មភាព​ឆក់​កាបូប គេ​ទៅ​វិញ​។ ក្រោយ​ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​រូប​នេះ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​សម្ភារ​របស់​ជន​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន​។

ជន​រង​គ្រោះ​មានឈ្មោះ ឈ្មោះ វ​ន្ត័ បូ​ណា​រិ​ន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​លក់​បាយ ម្ហូប មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​-​ខេត្តសៀមរាប បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា កាល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥ និង​១០​នាទី ស្ថិត​នៅ​ក្រុម​ទី​០២ ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ចូល​មក​ទិញ​បាយ​ដាក់​សាច់ក្រក ចំនួន​៣​ប្រអប់ ខណៈនោះ​រួប​ខ្លួន​កំពុង​រវល់​រៀបចំ​បាយ​កញ្ចប់​ឱ្យ​ជនសង្ស័យ ដោយ​ទុក​កាបូបស្ពាយ​មួយ ជា​កាបូប​ដាក់​លុយ ពណ៌​ខ្មៅ មាន​រូប​ផ្កា​ពណ៌​លឿង​ស ទុក​នៅ​លើ​តុ​លក់ដូរ ពេល​នោះ​ជនសង្ស័យ ក៏​លូកដៃ​ឆក់​យក​កាបូប​ខាងលើ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។ ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ជិតខាង​ស្រែក​ឡូឡា​ក៏​ដឹង​ដល់​សមត្ថកិច្ច នាំ​គ្នា​ពូន​ស្ទាក់ ចាប់​បាន​ភ្លាម​ៗ​ផង​ដែរ​។

ជន​រង​គ្រោះ​បាន​បន្ត​ថា សម្ភារ​ដែល​ត្រូវ​ចោរឆក់​យក​ទៅ​នោះ​មាន​ដូច​ជា​៖ ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​(​ទី​1.​ម៉ាក​Iphone7 ពណ៌​ផ្កាឈូក ទី​២.​ម៉ាក​Oppo ពណ៌​ផ្កាឈូក​) ប្រាក់​ដុល្លារ​ចំនួន​២៤​ដុល្លារ ប្រាក់​រៀល​ចំនួន​២០៥.០០០​រៀល​។ វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន មក​វិញ​មាន​៖ ម៉ូតូ​ចំនួន​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ​1FQ-8386 លេខ​តួ និង​លេខ​ម៉ាស៊ីន ៩៤៦២៨៧៧ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ របស់​ជនសង្ស័យ កាបូប​លុយ​ចំនួន​១ ទូរ​ស្ទ័​ដៃ​ចំនួន​២​គ្រឿង (​ម៉ាក iPhone7 ពណ៌​ផ្កាឈូក ម៉ាក​Oppo ពណ៌​ផ្កាឈូក​) ប្រាក់​ដុល្លារ​ចំនួន​២៤​ដុល្លារ ប្រាក់​រៀល​២០៥.០០០​រៀល​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូន​ទៅ តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ចំណែក​សម្ភារ និង​ទ្រព្យសម្បត្តិ របស់​ជន​រង​គ្រោះ​ត្រូវ​បាន​ធ្វើការ ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ