ចៅស្រី​ស្រស់​ស្អាត​ថត​ឈុត​រៀប​ការ​ជាមួយ​តា​ ក្រោម​ហេតុ​ផង​មិន​គួរ​ឱ្យ​ជឿ !


«China Xinhua News» បាន​ផ្សាយ​ពី​ព្រឹត្តិការណ៍​ដ៏​រំភើប​មួយ គឺជា​រូប​របស់​នារី​អាយុ​២៥​ឆ្នាំ និង​បុរស​ចំណាស់​អាយុ​៨៧​ឆ្នាំ ស្ថិត​ក្នុង​ឈុត​អាពាហ៍ពិពាហ៍ បាន​ផ្សាយ​តាម​អន​ឡាញ​ទូទៅ​នៅ​ប្រទេស​ចិន ។ រូបភាព​នោះ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ច​ម្ង​ល់​ថា​ហេតុ​អ្វី​ក៏​គូស្នេហ៍​មាន​អាយុ​ឃ្លាតឆ្ងាយ​ពី​គ្នា​បែប​នេះ​! ធាតុ​ពិត​ពួក​គេ​មិនមែន​ជា​គូស្នេហ៍​ទេ គឺជា​តា និង​ចៅ ។

នាង​«​ភូ​សេវ​វ៉ើ​យ​»​ត្រូវ​ឳ​ពុក​ម្ដាយ​ចែកផ្លូវ​គ្នា​តាំងពី​នាង​នៅ​តូច ហើយ​លោកតា «​ហ៊្វូ​ឈី​ឈួ​ន​»​បាន​ចិញ្ចឹម​នាង​រហូត​ដល់​ធំ ។ ទាំង​តា និង​ចៅ​បាន​រស់នៅ​តាម​លទ្ធភាព លុះដល់​ឆ្នាំ​២០១៥ លោកតា​ឈី​ឈួ​ន​ធ្លាក់ខ្លួន​ឈឺ ហើយ​ចូល​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ខែកញ្ញា ២០១៧ ។ កាល​ណោះ​នាង​សេវ​វុ​ើ​យ បារម្ភ​ថា​លោកតា​ដែល​ខំ​ចិញ្ចឹម​បីបាច់​នាង​តាំងពី​តូច​ដល់​ធំ​នឹង​គ្មាន​ឱកាស​បានឃើញ​ចៅស្រី​រៀប​ការ ដូច្នេះ​ហើយ​នាង និង​តា​ក៏​សម្រេចចិត្ត​ថតរូប​ក្នុង​ឈុត​រៀប​ការ ដើម្បី​ឲ្យ​គាត់​បានឃើញ​នាង​ស្ថិត​ក្នុង​ឈុត​អាពាហ៍ពិពាហ៍ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​ខែធ្នូ ២០១៧ ។

នាង​សេវ​វុើ​យ​បង្ហើប​ឲ្យ​ដឹង​ថា «​ក្ដី​ស្រឡាញ់​គ្មាន​លក្ខខណ្ឌ​»​ដែល​លោកតា​មាន​មក​លើ​ខ្លួន ហើយ​នាង​បាន​បញ្ជា​ក់់ថា «​គាត់​គឺជា​មនុស្ស​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​របស់ខ្ញុំ ។ មនុស្ស​ម្នាក់​មាន​វិធីសាស្ត្រ​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ផ្សេង​ពី​គ្នា អាច​មាន​អ្នកខ្លះ​មិន​យល់​ពី​វិធីសាស្ត្រ​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ជា​វិធីសាស្ត្រ​ល្អ​មួយ​នៅ​ក្នុង​ជីវិត​» ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំសាន្ដ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ