ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​អំពី​ជំងឺស្ដ្រូក ឬ​ហៅ​ថា ជំងឺ​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល

13 ឆ្នាំ មុន

ស្វែង​យល់​អំពី​ជំងឺស្ដ្រូក ឬ​ហៅ​ថា ជំងឺ​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល ស្ដ្រូ​ក​គឺជា​ដំណើរ​ដាច់​ការ​ផ្គត់ផ្គង់​ឈាម ដល់​ផ្នែក​ណាមួយ​របស់​ខួរក្បាល ហើយ​ជួន កាល​ត្រូវ​បាន​គេ​ហៅ​ថា ជា​ជំងឺ​ស្ទះ​សរសៃ ឈាម​ក្នុង​ខួរក្បាល

ស្វែង​យល់​អំពី​ជំងឺស្ដ្រូក ឬ​ហៅ​ថា ជំងឺ​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល ស្ដ្រូ​ក​គឺជា​ដំណើរ​ដាច់​ការ​ផ្គត់ផ្គង់​ឈាម ដល់​ផ្នែក​ណាមួយ​របស់​ខួរក្បាល ហើយ​ជួន កាល​ត្រូវ​បាន​គេ​ហៅ​ថា ជា​ជំងឺ​ស្ទះ​សរសៃ ឈាម​ក្នុង​ខួរក្បាល ។

  • រោគ​សញ្ញា ៖

-​រោគ​សញា​ទូទៅ​របស់​ជំងឺស្ដ្រូក អាស្រ័យ​ទៅ​លើ​តាម​ផ្នែក​ណាមួយ​របស់​ខួរ ក្បាលមាន​បញ្ហា ហើយ​ករណី​ខ្លះ​អ្នកជំងឺ​ពុំ ទាំង​បានដឹង​ថា ខ្លួន​មាន​ជំងឺ​នេះ​ផង ។ អាការ រោគ​តាម​ធម្មតា​កើតឡើង​ភ្លាម​ៗ ដោយ​មិន បាន​បញ្ចេញ​ជាស​ញា​អ្វី​ឱ្យ​យើង​ដឹង​មុន​នោះ ឡើយ ។ អាការ​ជំងឺ​នេះ​ជួនកាល​មាន​រយៈ ពេល​យូរ តែ​ជួនកាល​ក៏​បញ្ចប់​ភ្លាម​ៗ ។ ខាង ក្រោម​នេះ​ជា​រោគ​សញា​ទូទៅ​របស់​ជំងឺ

  • ស្ដ្រូ​ក ៖

-​ឈឺក្បាល វិលមុខ ខ្សោយ​ជា​ទូទៅ ដំណើរ​គាំង ការ​ចាក់​ឆៀប​ៗ ការ​ហូរ​នោម មិនដឹង​ខ្លួន ការ​និយាយ​មិន​រួច ការ​ដេក​លក់ លីវ​ៗ សាច់ដុំ​ខ្សោយ​។​ល​។

  •  ភាព​នាំ​ឱ្យ​មានការ​កើត​ជំងឺស្ដ្រូក ៖

-​ជំងឺស្ដ្រូក​កើតឡើង​នៅ​ពេល​ដែល​មាន ការ​រាំង​ខ្ទប់​ឈាម​ហូរ​ចូល​ក្នុង​ខួរក្បាល ។ នេះ ដោយសារ​តែ​សរសៃឈាម​នៅ​ក្នុង​ខួរក្បាល ត្រូវ​បាន​ស្ទះ​ក្នុង​រយៈពេល​យូរ​ជាង​២​ទៅ​៣ វិនាទី ។ ខួរក្បាល​ក្នុង​ពេល​នោះ​មិន​បាន ទទួល​ឈាម និង​អុក​ស៊ី​សែន បង្ក​ឱ្យ​មានការ ចុះ​ខ្សោយ វិលមុខ ងងឹតមុខ ។

  • វិធី​ការពារ ៖

-​តើ​យើង​ត្រូវ​ការពារ​បែប​ណា​ដើម្បី ចៀស​ផុត​ពី​ជំងឺស្ដ្រូក? ទី​១-​ចៀសវាង​ការ ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន ។ ទី​២- ហាម​ផឹក​ជាតិ​ស្រវឹង​ច្រើន​ជាង​១​ទៅ​២​កែវ ក្នុង​មួយ​ថ្ងៃ ។ ទី​៣-​ត្រូវធ្វើ​លំ​ហាត់ប្រាណ​ឱ្យ បាន​ទៀងទាត់ យ៉ាង​ហោច​ណាស់​៣០​នាទី ក្នុង​មួ​ួ​យ​ថ្ងៃ ។ ក្នុង​ករណី​អ្នក​ធាត់​លើស​ទំងន់ ហាត់​ពី​៦០​ទៅ​៩០​នាទី​ក្នុង​មួយ​ថ្ងៃ ៕