ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាល​រឿង ហេតុ​អ្វី​បានជា​ឆ្មា​ចូល​ចិត្ត​ពាំ​សត្វ​ផ្សេង​ៗ​មក​ឲ្យ​ម្ចាស់?

6 ឆ្នាំ មុន

អ្នក​ចិញ្ចឹម​ឆ្មា​គ្រប់​គ្នា​អាច​នឹង​ដឹង​ហើយ​នូវ​ទ​ង្វើ​មួយ​នេះ​របស់​ឆ្មា​។ វា​ចូល​ចិត្ត​ពាំ​សត្វ​ចាប សត្វ​កណ្តុរ ឬ​សត្វល្អិត​តូច​ៗ​ផ្សេង​ៗ​ទៀត​មក​ឲ្យ​អ្នក​មើល​។ អ្នក​អាច​នឹង​គិត​ថា វា​ចង់​អួត​អ្នក​ហើយ​។ តែ​តាម​ការ​រក​ឃើញ​របស់​អ្នក​សិក្សា​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​សភាវ​គតិ​របស់​វា​តាំងពី​ជីដូន​ជីតា​កុងម៉ា​វា​មក​ម្ល៉េះ​។ តាំងពី​រាប់​ពាន់​ឆ្នាំ​មុន (​មុន​ពេល​ឆ្មា​ក្លាយជា​សត្វ​ចិញ្ចឹម​)…

អ្នក​ចិញ្ចឹម​ឆ្មា​គ្រប់​គ្នា​អាច​នឹង​ដឹង​ហើយ​នូវ​ទ​ង្វើ​មួយ​នេះ​របស់​ឆ្មា​។ វា​ចូល​ចិត្ត​ពាំ​សត្វ​ចាប សត្វ​កណ្តុរ ឬ​សត្វល្អិត​តូច​ៗ​ផ្សេង​ៗ​ទៀត​មក​ឲ្យ​អ្នក​មើល​។ អ្នក​អាច​នឹង​គិត​ថា វា​ចង់​អួត​អ្នក​ហើយ​។ តែ​តាម​ការ​រក​ឃើញ​របស់​អ្នក​សិក្សា​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​សភាវ​គតិ​របស់​វា​តាំងពី​ជីដូន​ជីតា​កុងម៉ា​វា​មក​ម្ល៉េះ​។

តាំងពី​រាប់​ពាន់​ឆ្នាំ​មុន (​មុន​ពេល​ឆ្មា​ក្លាយជា​សត្វ​ចិញ្ចឹម​) សត្វ​ឆ្មា គឺជា​សត្វ​ដែល​រស់នៅ​ក្នុង​​ព្រៃ ហើយ​ចាប់​សត្វ​ផ្សេង​ៗ​ជា​អាហារ​។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន Metro​។ វា​ធ្វើ​បែប​​នេះ គឺ​ដើម្បី​បង្រៀន​កូន​របស់​វា​ឲ្យ​ចេះ​រក​ចំណី​ដូច​វា​ដែរ​។ ដំបូង​ឡើយ គឺ​វា​យក​សត្វ​ដែល​ងាប់​ហើយ​មក​ឲ្យ​កូន​វា ដើម្បី​ឲ្យ​កូន​វា​ចេះ​ដឹង​ពី​របៀប​ស៊ី​។ ដល់​ពេល​កូន​វា​ចេះ​ស៊ី​ហើយ លើក​ក្រោយ​វា​នឹង​ពាំ​សត្វ​ដែល​នៅ​រស់​មក​ឲ្យ​កូន​វា​ចេះ​របៀប​សម្លាប់​។

មក​ដល់​ពេល​នេះ វា​នៅ​តែ​បន្ត​ធ្វើ​ដូចនេះ​។ អីចឹង​មាន​ន័យ​ថា ប្រសិនបើ​វា​ពាំ​សត្វ​ទាំង​រស់​មក​ឲ្យ​អ្នក គឺ​មាន​ន័យ​ថា វា​គិត​ថា​អ្នកចេះ​សម្លាប់សត្វ​ហើយ​។ ប្រសិនបើ​សត្វ​ដែល​វា​ពាំ​មក​នោះ​ងាប់​ហើយ វា​គិត​ថា អ្នកជា​កូន​តូច​ៗ​របស់​វា ដែល​មិន​ទាន់​ចេះ​សម្លាប់សត្វ​ដោយ​ខ្លួនឯង​។

ហេតុផល​មួយទៀត ដែល​មក​ជាមួយ​ដែរ​នោះ គឺថា សត្វ​ឆ្មា​ធ្វើ​បែប​នេះ ដើម្បី​ចង់​បង្អួត​ម្ចាស់​។ មាន​ឆ្មា​ខ្លះ​ទៀត ហេតុតែ​ម្ចាស់​មិន​ឲ្យ​ចេញ​ទៅ​ក្រៅ​ផ្ទះ វា​សុខចិត្ត​ពាំ​ស្រោមជើង ស្រោមដៃ​របស់​ម្ចាស់ មក​ឲ្យ​ម្ចាស់​មើល​ទៀត​ផង​។ គិត​ៗ​ទៅ​សត្វ​ឆ្មា​ជា​សត្វ​គិតដល់​ម្ចាស់​មែនទែន (​គិត​ថា ម្ចាស់​ជា​កូន​វា​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ