ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ថា​ខ្លួនឯង​អី​លូវ​មិន​អាត្មា​និយម​ដូច​មុន​ទេ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់ Barcelona បង្ហើប​ថា​ខ្លួន​មិន​លេង​បាល់​មួយ​ក្រុម​តែឯង​ទៀត​ទេ ។ ក្រោយ​ពី​ស៊ី Chelsea…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់ Barcelona បង្ហើប​ថា​ខ្លួន​មិន​លេង​បាល់​មួយ​ក្រុម​តែឯង​ទៀត​ទេ ។

ក្រោយ​ពី​ស៊ី Chelsea កាលពី​ថ្ងៃ​ពុធ​កន្លង​មក Messi បាន​ប្រាប់​ព័ត៌មាន Marca ថា ខ្លួន​មិន​អាត្មា​និយម​ដូច​មុន​ទេ ។ នេះ​ដូច​ជា​យើង​ឃើញ​ស្រាប់​នៅ​កាល​ប្រកួត​ជាមួយនឹង Chelsea កីឡាករ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​បាន​បញ្ជូន​បាល់​ឲ្យ Ousmane Dembele ស៊ុត​បញ្ចូល​ទី ។ គ្រាប់​បាល់​នេះ​គឺជា​គ្រាប់​បាល់​ដំបូង​របស់ Ousmane រក​ឲ្យ Barcelona ។ ដូចនេះ Messi ពេល​នេះ​រកបាន​៣៦​គ្រាប់ និង​ជួយ​គេ​ស៊ុត​បញ្ចូល​ទី​បាន​១៦​គ្រាប់​នៅ​រដូវ​កាល​នេះ ។

Messi ប្រាប់ Marca ថា «​កាលពីមុន ខ្ញុំ​បាន​បាល់​មក​ដល់​ជើង ខ្ញុំ​លេង​តែឯង ។ តែ​ពេល​នេះ ខ្ញុំ​ព្យាយាម​លេង​ដើម្បី​ក្រុម ។ ទោះបី​បាល់​ធ្លាក់​មក​ជើង​ខ្ញុំ​ច្រើន​ដង​ក៏​ដោយ ក៏​ខ្ញុំ​មិន​ស៊ុត​យក​តែឯង​ទេ ។ និយាយ​ឲ្យ​ស្រួល​ទៅ គឺ​ខ្ញុំ​មិន​អាត្មា​និយម​ដូច​មុន​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ