ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារី​អេ​ឡិច​ត្រូ​និក​ពិតជា​គ្រោះថ្នាក់​ណាស់ គួរតែ​ចៀសវាង

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun ដែល​ចុះ​ផ្យា​យ​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ បាន​ឲ្យ​ដឹង​ថា អ្នក​ជក់បារី​អេ​ឡិច​ត្រូ​និក ប្រឈម​នឹង​កើត​ជំងឺ​រលាក​សួត​ជា​អ្នក​មិន​ជក់​។ គេ​រក​ឃើញ​ថា ផ្សែង​ដែល​ចេញ​មក​ពី​ការ​ជក់​ធ្វើ​ឲ្យ​បាក់តេរី​ដែល​បង្ក​ជំងឺ​រលាក​សួត អាច​តោង​ស្អិត​ជាប់​នឹង​ផ្លូវដង្ហើម​ជាង​ធម្មតា​។…

តាម​ប្រភព​ព័ត៌មាន The Sun ដែល​ចុះ​ផ្យា​យ​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ បាន​ឲ្យ​ដឹង​ថា អ្នក​ជក់បារី​អេ​ឡិច​ត្រូ​និក ប្រឈម​នឹង​កើត​ជំងឺ​រលាក​សួត​ជា​អ្នក​មិន​ជក់​។ គេ​រក​ឃើញ​ថា ផ្សែង​ដែល​ចេញ​មក​ពី​ការ​ជក់​ធ្វើ​ឲ្យ​បាក់តេរី​ដែល​បង្ក​ជំងឺ​រលាក​សួត អាច​តោង​ស្អិត​ជាប់​នឹង​ផ្លូវដង្ហើម​ជាង​ធម្មតា​។

ការ​សិក្សា​របស់​សាកលវិទ្យាល័យ Queen Mary ទីក្រុង​ឡុ​ង​ដ៍ បាន​ធ្វើតេស្ត​ទៅ​លើ​កោសិកា សត្វ​កណ្តុរ និង​មនុស្ស ដោយ​លទ្ធផល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ផ្សែង​នោះ​ពិតជា​អាច​ធ្វើ​ឲ្យ​យើង​ងាយ​នឹង​កើត​ជំងឺ​រលាក​សួត​ពិតមែន​។

អ្នកដឹកនាំ​ការ​សិក្សា​ស្រាវជ្រាវ​ខាងលើ សាស្ត្រាចារ្យ​ខាង​ផ្នែក​ផ្លូវដង្ហើម​កុមារ Jonathan Grigg បាន​មាន​ប្រសាសន៍​ថា​៖ «​បាក់តេរី​បង្ក​រោគ​លើ​សួត អាច​មាននៅ​ផ្លូវដង្ហើម​របស់​យើង​ជា​ធម្មតា តែ​មិន​បង្ក​ជំងឺ​ឡើយ​។ តែ​នៅ​ក្នុង​ករណី​ខ្លះ វា​អាច​ជ្រៀតចូល​ក្នុង​ចន្លោះ​កោសិកា​ផ្លូវដង្ហើម ហើយ​បង្ក​ទៅ​ជា​ជំងឺ​សួត ឬ​ក៏​អាច​ចូល​តាម​ឈាម​ថែម​ទៀត​ផង​។

គេ​អង្កេត​មើលទៅ​លើ​ម៉ូលេគុល​បង្កើត​ឡើង​ដោយ​កោសិកា​ផ្លូវដង្ហើម ដែល​មានឈ្មោះ​ថា Platelet-activating factor receptor (PAFR)​។ មិន​ថា ផ្សែង​មក​ពី​បារី​ធម្មតា ឬ​បារី​អេ​ឡិច​ត្រូ​និក​ឡើយ សុទ្ធតែ​ធ្វើ​ឲ្យ​សារធាតុ​នេះ​កើនឡើង​ច្រើន​ជាង​បី​ដង​ទាំងអស់​។ នៅ​ពេល​សារធាតុ​នេះ​កើនឡើង បាក់តេរី​ក៏​អាចម​កតោង​ជាប់​កាន់តែ​ច្រើន​ផង​ដែរ​។

ដូចនេះ​ហើយ​វា​ធ្វើ​ឲ្យ​យើង​ងាយ​កើត​ជំងឺ​រលាក​សួត ដោយសារ​តែ​ការ​ជក់បារី​ធម្មតា ឬ​បារី​អេ​ឡិច​ត្រូ​និក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ