ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពី​ដើម​រាំង រាំងភ្នំ សូ​ម្បី​អំពិល​បារាំង​ក៏​យួន​ប្រមូល​ទិញ​ដែរ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ឈ្មួញ​នាំ​យក​ដើម​ច័ន្ទ​គី​រី​ជា​ច្រើន​ដើម​ដែល​មានមុខ​កាត់​ជាង​១​ម៉ែត្រ ប្រវែង​២​ម៉ែត្រ​យក​ទៅ​លាក់​ទុក​នៅ​តាម​ព្រំដែន​ជិត​ប៉ុ​ស្ត៍​ច្រករបៀង​ចុង​ស្តី​ដែល​ជា​ប៉ុស្តិ៍​ចំណោះ​ឲ្យ​ច្រក​សំរោង​បម្រុង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ក៏​ប៉ុន្តែ​ទំនង​និយាយ​តម្លៃ​ជើងសារ​មិន​ត្រូវ​ថ្លៃ​គ្នា​រវាង​សមត្ថកិច្ច​ទា​ហ៊ាន​វរៈ​ការពារ​ព្រំដែន និង​នគ​បាល​ច្រក​ទ្វា​តំបន់​ព្រំដែន​សំរោង​ទើប​ខកដំណើរ​នាំ​ឲ្យ​បែកធ្លាយ​ដឹង​ដល់​មន្ទីរ​កសិកម្មរ​ក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្ត​និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង ។ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​នោះ​បាន​ឲ្យ​ដឹង​ថា​៖​ជា​រៀង​រាល់​យប់​មាន​រថយន្ត​ស្ទើរ​គ្រប់​ធុន​ឆ្លងកាត់​សំដៅ​ទៅ​កាន់​ច្រករបៀង​សំរោង​{​ចុង​ស្តី​}​ស្ថិត​ក្នុងភូមិ​ពោធិ៍​ឃុំ​មេ​.​ស​.​ថ្ង​ក​ស្រុក​ច​ន្ទ្រា​ខេត្តស្វាយរៀង ។ ហើយ​នៅ​តំបន់​ច្រករបៀង​សំរោង​ឬ​ហៅ​ថា​ចុង​ស្តី​នេះ​ក៏​មាន​ឃ្លាំង​ជា​ច្រើន​ដែល​គេ​សង់​សម្រាប់​ស្តុ​ប​អីវ៉ាន់​និង​មុខទំនិញ​គេចពន្ធ​ផ្សេង​ៗ​ជា​ពិសេស​គឺ បារី…

ខេត្តស្វាយរៀង ៖ មាន​ឈ្មួញ​នាំ​យក​ដើម​ច័ន្ទ​គី​រី​ជា​ច្រើន​ដើម​ដែល​មានមុខ​កាត់​ជាង​១​ម៉ែត្រ ប្រវែង​២​ម៉ែត្រ​យក​ទៅ​លាក់​ទុក​នៅ​តាម​ព្រំដែន​ជិត​ប៉ុ​ស្ត៍​ច្រករបៀង​ចុង​ស្តី​ដែល​ជា​ប៉ុស្តិ៍​ចំណោះ​ឲ្យ​ច្រក​សំរោង​បម្រុង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ក៏​ប៉ុន្តែ​ទំនង​និយាយ​តម្លៃ​ជើងសារ​មិន​ត្រូវ​ថ្លៃ​គ្នា​រវាង​សមត្ថកិច្ច​ទា​ហ៊ាន​វរៈ​ការពារ​ព្រំដែន និង​នគ​បាល​ច្រក​ទ្វា​តំបន់​ព្រំដែន​សំរោង​ទើប​ខកដំណើរ​នាំ​ឲ្យ​បែកធ្លាយ​ដឹង​ដល់​មន្ទីរ​កសិកម្មរ​ក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្ត​និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​នោះ​បាន​ឲ្យ​ដឹង​ថា​៖​ជា​រៀង​រាល់​យប់​មាន​រថយន្ត​ស្ទើរ​គ្រប់​ធុន​ឆ្លងកាត់​សំដៅ​ទៅ​កាន់​ច្រករបៀង​សំរោង​{​ចុង​ស្តី​}​ស្ថិត​ក្នុងភូមិ​ពោធិ៍​ឃុំ​មេ​.​ស​.​ថ្ង​ក​ស្រុក​ច​ន្ទ្រា​ខេត្តស្វាយរៀង ។

ហើយ​នៅ​តំបន់​ច្រករបៀង​សំរោង​ឬ​ហៅ​ថា​ចុង​ស្តី​នេះ​ក៏​មាន​ឃ្លាំង​ជា​ច្រើន​ដែល​គេ​សង់​សម្រាប់​ស្តុ​ប​អីវ៉ាន់​និង​មុខទំនិញ​គេចពន្ធ​ផ្សេង​ៗ​ជា​ពិសេស​គឺ បារី អេ​ត​ចាយ និង​ដើម​ច័ន្ទ​គី​រី​(​ហៅ​ដើម​អំពិល​បារាំង​)​ដែល​មាន​ដើម​ធំ​ៗ ដែល​ឈ្មួញ​បាន​ដឹក​មក​លាក់​ទុក​នៅ​តាម​ព្រំដែន​បម្រុង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ។

ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៨ នេះ​ក៏​បាន​បែកធ្លាយ​រឿង​ឈ្មួញ​ដឹក​ដើម​ចាន់​គី​រី​មក​លាក់​ទុក​បម្រុង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​មួយ​នេះ​ដោយ​យក​ទៅ​ដាក់​នៅ​ក្នុង​ចំណុច​តំបន់​ស ដែល​ត្រូវ​បាន​គេ​យក​មក​ដាក់​ទុក​នៅ​ក្នុង​វាលស្រែ​រង់ចាំ​ម្ចាស់​ថ្មី​មក​ទទួល​ដឹកនាំ​យក​ទៅ​ប្រទេស​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ