ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មួយគ្រឿងឆក់យកជីវិតមនុស្សម្នាក់និងរបួសធ្ងន់២នាក់

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មាន​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥៥​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៣៣ កំពត​-​កំពង់ត្រាច ត្រង់​ចំណុច​ភូមិ​កំពង់​ត្នោត ឃុំ​កូន​សត្វ…

ខេត្តកំពត ៖ មាន​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥៥​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៣៣ កំពត​-​កំពង់ត្រាច ត្រង់​ចំណុច​ភូមិ​កំពង់​ត្នោត ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ។

ក្នុង​ហេតុ​ការ​កើតឡើង​ខាងលើ​បង្ក​ឡើង​ដោយ​រថយន្ត​ពណ៌​ស​មួយ​គ្រឿង ពាក់​ផ្លា​ក​លេខ រដ្ឋ ២-០៣០០ បើក​ស្រប​ទិស​គ្នា​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បុក​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ បណ្តាល​ឲ្យ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ទាំង​បី​នាក់​ជិះ​លើ​ម៉ូតូ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់ ។ រថយន្ត​បង្ក​ខាងលើ​បើកបរ​ដោយ​ឈ្មោះ យ៉​ន យ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចារ ឃុំ​ក្រ​វ៉ា ស្រុក​បា​រ៉ា​យ ខេត្តកំពង់ធំ ត្រូវ​បាន​ឃាត់ខ្លួន​នាំ​មក​កាន់​អធិការ​នគរបាល​ស្រុក​ទឹកឈូ​ក្រោយ​ពី​កើតហេតុ ។

សមត្ថកិច្ច​នគរបាល​ចរាចរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម៉ូតូ​ម៉ាក​សេ​១២៥​បើកបរ​មក​ពី​ទិស​ខាងកើត​ដោយ​មាន​ជិះ​គ្នា​បី​នាក់​ទាំង​អ្នកបើកបរ​ម៉ូតូ​បើក​ពីមុខ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​រថយន្ត​រ៉េ​ចង្កូត​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​ជិះ​ទាំង​៣​នាក់​ខ្ទាត​ចេញពី​ម៉ូតូ​មក​លើ​ចិញ្ចើម​ផ្លូវស្លាប់​ម្នាក់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​២​នាក់​ទៀត​បាន​រង​របួសធ្ងន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ