ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណី​ដ្ឋា​ន​ទំនប់​ម្លេ​ច​ពិតជា​ស្អាត​មែន​បាន​ទៅ​ហើយ​ចង់ទៅ​ទៀត

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ទំនប់​ម្លេ​ច​កំពង់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​កម្សាន្ត បើ​គេ​ធ្វើ​ដំណើ​ទៅ​កាន់​រមណី​ដ្ឋា​ន​ទំនប់​ម្លេ​ច​គេ និង​ធ្វើ​ដំណើ​តាម​ផ្លូវជាតិ​លេខ​៣ ចូល​មក​ដល់​កងពលតូច​អន្តរាគមន៍​លេខ​១១ ព្រំប្រទល់​ភូមិសាស្ត្រ ស្រុក​២ គឺ​ស្រុក​ត្រាំកក់ និង​ស្រុក​ឈូក…

ខេត្តកំពត ៖ ទំនប់​ម្លេ​ច​កំពង់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​កម្សាន្ត បើ​គេ​ធ្វើ​ដំណើ​ទៅ​កាន់​រមណី​ដ្ឋា​ន​ទំនប់​ម្លេ​ច​គេ និង​ធ្វើ​ដំណើ​តាម​ផ្លូវជាតិ​លេខ​៣ ចូល​មក​ដល់​កងពលតូច​អន្តរាគមន៍​លេខ​១១ ព្រំប្រទល់​ភូមិសាស្ត្រ ស្រុក​២ គឺ​ស្រុក​ត្រាំកក់ និង​ស្រុក​ឈូក បត់​ចូល​ទៅ​ជើងមាន​ចំងាយ​៨​គីឡូ និង​ដល់​រមណី​ដ្ឋា​ន​ទំនប់​ម្លេ​ច ។

រមណី​ដ្ឋា​ន​ទំនប់​ម្លេ​ច ស្ថិត​នៅ​ភូមិ​ត្រពាំង​ឈើទាល ឃុំ​ច្រេស ស្រុក​ជុំ​គី​រី ខេត្តកំពត ។ រមណី​ដ្ឋា​ន​ទំនប់​ម្លេ​ច​មួយ​នេះ នៅ​ជាប់​ភូមិសាស្ត្រ ស្រុក​ត្រាំកក់​ខេត្តតាកែវ ក៏​ពិតមែន តែ​មិនសូវ​មានឈ្មោះ បោះ​សម្លេង​ទេពី​មុន ទើបតែ​ពេល​នេះ មាន​ភ្ញៀវ​ជា​ច្រើន​នាំ​គ្នា​មក​លេង​យ៉ាង​ត្រសង​ចុះ​ងូតទឹក នៅ​ក្នុង​ទំនប់​ទឹក​ដ៏​ធំ​នេះ ។

ព័ត៌មាន​ពី​បងប្រុស ប៊ុ​ន ថន អាយុ​៣៨​ឆ្នាំ ជា​លក់ដូ​នៅ​រមណី​ដ្ឋា​ន​ទំនប់​ម្លេ​ច​បាន​និយាយ​ប្រាប់​កាលពី​ថ្ងៃអាទិត្យ​ថា ទំនប់​ទឹក​នេះ ក្លាយជា​កន្លែង​ទេសចរណ៍​ទៅ​ហើយ ព្រោះ​ផ្ទៃ​ទឹក​មាន​ប្រវែង​ជាង​មួយ​គីឡូ វា​ងាយស្រួល​ហែល​ទឹក​លេង និង​មាន​ខ្យល់ជំនោរ​ជើងភ្នំ​ផង​ដែរ ។ គាត់​បន្ត​ថា រមណី​ដ្ឋា​ន​មួយ​នេះ ថ្ងៃ​ធម្មតា គឺ​មាន​អ្នក​មក​លេង​តិ​តួច​ណាស់ តែបើ​ថ្ងៃ​បុណ្យ​ទាន គឺ​មាន​ភ្ញៀវ​មក​កម្សាន្ត​ច្រើន​ស្ទើរ តែ​រក​កន្លែង​ដាក់​រថយន្ត​តែ​មិន​បាន ។

លោក​ញ៉ែ​ម សា​រ៉េ​ត ភ្នាក់ងារ​អ្នក​ផ្ដល់​ព័ត៌មាន​ឲ្យ​មន្ទីរ​ទេសចរ​ខេត្តកំពត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​រមណី​ដ្ឋា​ន​ទំនប់​ម្លេ​ច ចាប់ផ្ដើម​អ្នកទេសចរ​កាន់តែ​ច្រើន​ឡើង​ៗ​គួ​ឲ្យ​ចាប់អារម្មណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ