ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​យ៉ាងម៉េច​ ដើរ​វាយ​គេឯង​បែប​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​៣១​ឆ្នាំ ជា​ជនជាតិ​កូរ៉េ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជ័យ​ជំនះ​ចាប់​ឃាត់ខ្លួន ពេល​ដែល​រូបគេ​មាន​អាការ​បែក​ថ្នាំ ហើយ​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​បែក​មុខ​បែក​មាត់​ហូរ​ឈាម​កក្លាក់ និង​ស្ត្រីជន​ជាតិខ្មែរ​ជា​ប្រពន្ធ​ម្នាក់​រង​របួសស្រាល​ផង​ដែរ​នោះ ។ ករណី​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា…

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​៣១​ឆ្នាំ ជា​ជនជាតិ​កូរ៉េ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជ័យ​ជំនះ​ចាប់​ឃាត់ខ្លួន ពេល​ដែល​រូបគេ​មាន​អាការ​បែក​ថ្នាំ ហើយ​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​បែក​មុខ​បែក​មាត់​ហូរ​ឈាម​កក្លាក់ និង​ស្ត្រីជន​ជាតិខ្មែរ​ជា​ប្រពន្ធ​ម្នាក់​រង​របួសស្រាល​ផង​ដែរ​នោះ ។ ករណី​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងក្រោយ​ព្រះ​បរមរាជវាំង ផ្លូវ​លេខ​១៩ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជន​ដៃដល់​មានឈ្មោះ LEE JIN WOO ជនជាតិ​កូរ៉េ​ខាងត្បូង អាយុ​៣១​ឆ្នាំ មុខរបរ​អ្នក​ទេសចរ  ។

មុន​ពេល​កើតហេតុ​បុរស​ជា​ជនជាតិ​អូ​ស្ត្រ​លី អាយុ​៥៦​ឆ្នាំ រួម​ជាមួយនឹង​ស្ត្រី​ជា​ប្រពន្ធ​ជនជាតិ​ខ្មែរ អ្នក​ទាំង​២​នាក់ បាន​នាំ​គ្នា​ដើរ និង​កំពុង​តែ​ឈរ​នៅ​ចំណុច​ខាងលើ​ក៏​ស្រាប់ តែ​ត្រូវ​បាន​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ខាងលើ​ដើរមក​ដល់​ដែរ ។ ពេល​នោះ​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​នោះ​ក៏​បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​បុរស​ជនជាតិ​អូស្ត្រាលី​ជា​ប្តី បណ្តាល​ឲ្យ​បែក​មុខ​បែក​មាត់​ហូរ​ឈាម​កក្លាក់​ពេញ​មុខ​រង​របួសធ្ងន់ និង​ស្ត្រីជន​ជាតិខ្មែរ​ជា​ប្រពន្ធ​រង​របួសស្រាល​ផង​ដែរ ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ភ្លាម​នោះ​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ ដោយ​ចាប់​ឃាត់ខ្លួន​បាន​បុរស​ជន​ដៃដល់ ជា​ជនជាតិ​កូរ៉េ​ម្នាក់​ខាងលើ និង​តម្រូវ​ឲ្យ​បុរស​ជា​ជនជាតិ​អូស្ត្រាលី ជា​ប្តី និង​ស្ត្រីជន​ជាតិខ្មែរ​ជា​ប្រពន្ធ​ទៅ​ធ្វើការ​ដាក់​ពាក្យបណ្តឹង​ផង​ដែរ ។

មុន​ពេល​កើតហេតុ​នេះ​ដែរ បុរស​ជា​ជនជាតិ​កូរ៉េ​ខាងលើ​ក៏​បាន​ធ្វើ​សកម្មភាព​ដេញ​វាយ​បុរស និង​ស្ត្រី​ជា​ជនបរទេស​ចំនួន​២​នាក់​ម្តង រួច​មក​ហើយ តែ​ពួក​គេ​បាន​បន្តដំណើរ​ទៅ​ទៀត​បាត់ ដោយសារ​តែ​រូបគេ​មាន​អាការ​បែក​ថ្នាំ​យ៉ាង​ខ្លាំង ទើប​ធ្វើ​សកម្មភាព​បែប​ប​នេះ ។

ក្រោយ​ពេល​កើតហេតុ បុរស​ជនជាតិ​អូស្ត្រាលី​ជា​ប្តី និង​ស្ត្រីជន​ជាតិខ្មែរ​ជា​ប្រពន្ធ​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​នរ​គ​របាល​ប៉ុស្តិ៍​ជ័យ​ជំនះ ចំណែកឯ​បុរស​ជនជាតិ​កូរ៉េ​ដៃដល់​ខាងលើ​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ