ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េងប៉ោង​ថា ​យក​ឪពុកព្យាបាល​នៅ​ថៃ​ដូច​យក​លុយ​ទៅ​ចោល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ​មាស សា​មឿ​ន ហៅ​នាយ​វី​នតា​មីន​សេ ស្ថានភាព​ជំងឺ​របស់​គាត់​កាន់តែ​ដុនដាប ហើយ​ត្រូវ​ព្យាបាល​នៅ​ក្នុងស្រុក​ផង នៅ​ប្រទេស​ថៃ​ផង ធ្វើ​ឱ្យ​កូនចៅ​ពិបាកចិត្ត​និង​នឹក​អាណិត​អ្នក​មានគុណ…

រាជធានី​ភ្នំពេញ ៖ លោក ​មាស សា​មឿ​ន ហៅ​នាយ​វី​នតា​មីន​សេ ស្ថានភាព​ជំងឺ​របស់​គាត់​កាន់តែ​ដុនដាប ហើយ​ត្រូវ​ព្យាបាល​នៅ​ក្នុងស្រុក​ផង នៅ​ប្រទេស​ថៃ​ផង ធ្វើ​ឱ្យ​កូនចៅ​ពិបាកចិត្ត​និង​នឹក​អាណិត​អ្នក​មានគុណ ។ ក្នុង​ស្ថានភាព​បែប​នេះ​កូនចៅ​រក​ធម៌​ជូន​គាត់។

មក​ទល់​ពេល​នេះ​ស្ថានភាព​ជំងឺ​របស់​តារា​កំប្លែង​នាយ វី​តា​មី​សេ កាន់តែ​ទ្រុឌទ្រោម​ខ្លាំង​ឡើង ដោយ​លោក​ក្រៅពី​មិន​អាច​អង្គុយ​បាន​ដូច​មុន គឺ​ក៏​ត្រូវ​សម្រាក​ជា​ប្រចាំ​នៅ​ពេទ្យ ហើយ​ដាក់​អុកស៊ីហ្សែន​ផង​ដែរ ។ គាត់​ត្រូវ​គេ​ឃើញ​សម្រាក​តែ​នៅ​ពេទ្យ​ខ្មែរ ច្រើន​ជាង​បង្ហាញខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ ទើប​មានការ​លើក​ឡើងជា​ច្រើន​ថា​អ្នក​នាង​ប៉េងប៉ោង ក្រោយ​​ទទួល​បាន​ជំនួយ​៥​ម៉ឺន​ដុល្លារ​បែរជា​មិន​យក​ឪពុក​ទៅ​ថៃ​បណ្ដោយ​ឱ្យ​គាត់​ចុះ​ខ្សោយ​សុខភាព​ជាង​មុន ដែល​តម្រូវ​ឱ្យ​តារា​ស្រី​រូប​នេះ​ចេញ​មុខ​ស្រាយ​បំភ្លឺ ។

អ្នក​នាង​ប៉េងប៉ោង និយាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង​អន់ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​មានការ​លើក​ឡើង​ថា​នាង​តាំងពី​បាន​៥​ម៉ឺន​ដុល្លារ​មក​គិតតែ​ផុស​រូប​ដើរ​លេង ក្នុង​ពេល​ដែល​នាង​គ្រាន់តែ​ចេញ​ទៅ​ទទួល​ការងារ​នៅ​ខេត្ត ហើយ​ក៏​ឆ្លៀត​ថតរូប​នៅ​កន្លែង ស្អាត​ៗ​ដើម្បី​កុំឱ្យ​ស្មុគ​ពេក ។ មួយ​រយៈពេល​ចុង​ក្រោយ​នេះ នាយ​វីតាមីន​សេ ពិតជា​នៅ​ព្យា​បាល​ក្នុងស្រុក​ជាមួយនឹង​ក្រុម​គ្រូពេទ្យ​ដែល​ជួយ​ព្យាបាល​ដោយ​មិន​គិតថ្លៃ​ច្រើន​ជាង​បញ្ជូន​ចេញ​ទៅ​ថៃ​ដូច​អ្វី​ដែល​គេ​បាន​កត់សម្គាល់​ប្រាកដ​មែន ប៉ុន្តែ​បញ្ហា​មិន​យក​ទៅ​ថៃ​នោះ មិនមែន​ដោយសារ​កេង​ជំនួយ​ទេ គឺ​ដោយសារ​តែ​ស្ថានភាព​ដុំ​សាច់​ក្នុង​ថ្លើម​របស់​គាត់​ដែល​ជា​ដុំ​សាច់​កាច បាន​រាល​មេរោគ​ដល់​សួត និង​ផ្នែក សំខាន់​ៗ​ក្នុង​រាង​កាយ ដែល​ការ​វះកាត់​ក៏​យឺត​ពេល ហើយ​បើ​ទោះ​ទៅ​ថៃ​ក៏​ដូច​ជា​យក​លុយ​ទៅ​ចោល ។

ម្យ៉ាង​នាយ​វីតាមីន​សេ មិន​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ ចុះឡើង​ៗ​បាន​ទេ ទើប​នាង​សម្រេចចិត្ត​ទុក​ឪពុក​តែ​នៅ​ពេទ្យ​ក្នុងស្រុក ដើម្បី​បាន​សល់​ប្រាក់​ជំនួយ​ទាំងនោះ​គ្រាន់​ដោះស្រាយ​តម្រូវការ​ជីវភាព ក្នុង​ពេល​កូនចៅ​រវល់​ព្យាបាល​ចំពោះ​គាត់ ។

អ្នក​នាង​ប៉េងប៉ោង​និយាយ​ថា​«​លោកឪពុក​កាន់តែ​ទ្រុឌ​ទ្រម​ខ្លាំង​ណាស់​ក្រោយ​ពី​មេរោគ​ដុំ​សាច់​កាន់តែ​រីក​រាលដាល ហើយ​ខាង​គ្រូពេទ្យ​ទាំង​ថៃ និង​កម្ពុជា​សុទ្ធតែ​ផ្ដល់​ចម្លើយ​ដូច​​គ្នា ថា​ជំងឺ​នេះ​មានកា​រវិ​វ​ឌ្ឍ​ហើយ ទើប​ខ្ញុំ និង​គ្រួសារ​ទាំងមូល​ទុក​ឱ្យ​គាត់​ព្យាបាល​នៅ​ក្នុងស្រុក​វិញ ជា​ជាង​យក​លុយ​ទៅ​បោះចោល​នៅ​ប្រទេស​ថៃ​មួយ​លើក​ៗ អស់​ដល់​រាប់​ពាន់​ដុល្លារ​គ្រាន់តែ​ការ​សម្រាក និង​ថ្លៃ​ឡើង​ចុះ »​។

អ្នក​នាង​ប៉េងប៉ោង បង្ហាញ​ប្រតិកម្ម​ចំពោះ​អ្នក​រិះគន់ ដែល​គ្រាន់តែ​នាង​ផុស​រូប សប្បាយៗ ក្នុង​ពេល​ទៅ​សម្ដែង​នៅ​ខេត្ត ស្របគ្នា​នឹង​ការ​លើក​ឡើង​ថា​នាង​តាំងពី​បាន​លុយ​៥​ម៉ឺន​ដុល្លារ គឺ​ក្រៅពី​មិន​យក​ទៅ​ព្យាបាល​ឪពុក ក៏​គិតតែ​សប្បាយ​ដើរ​លេង​បង្ហោះ​រូប ។ នាង​ថា​ទោះជា​ឪពុក​ឈឺ តែ​មិន​អាច​យំសោក​បោក​ខ្លួន​នៅ​គ្រប់ពេលវេលា​ទេ ដាច់​ខាត​ត្រូវ​តែ​មាន​ស្នាមញញឹម​មួយ​ចំនួន​ដោយ​ចៀស​មិន​ផុត ក្នុង​ពេល​ដែល​នាង​ប្រាប់​ថា​ការ​សើច​នៅ​ក្នុង​រូបថត ក៏​មិនមែន​មិន​ខ្វល់​ពី​ឪពុក​ដូច​ការ​លើក​ឡើង​ដែរ ។

ស្ទើរ​ជា​រៀង​រាល់ថ្ងៃ នាង និង​ស្វាមី ដកខ្លួន​ពី​នាយ​វីតាមីន​សេ​អត់​កើត​ទេ ដោយ​ត្រូវ​មើលថែ​ឪពុក និង​ត្រូវ​គិត​ពី​ម្ដាយ​ចាស់​ទៀត ទើប​តម្រូវ​ឱ្យ​នាង​កាន់តែ​មិន​អាច​យក​ជំនួយ​ដែល​បាន​ទទួល​នោះ​ទៅ​ចោល​នៅ​ប្រទេស​ថៃ នៅ​ក្នុង​ស្ថានភាព​ដែល​ជំងឺ​ឪពុក​ត្រូវ​បាន​អ្នក​ជំនាញ​ថា ​យក​ទៅ​ថៃ​អស់​លុយ​ពី​ខ្លួន និង​នៅ​ព្យាបាល​ក្នុងស្រុក​ក៏​មាន​លទ្ធផល​មិន​ខុស​គ្នា ។ លុយ និង​ជីវិត​ឪពុក គឺ​នាង​សុខចិត្ត​យក​ជីវិត​អ្នក​មានគុណ​មិន​សុខចិត្ត​ទុក​លុយ​ទេ ប៉ុន្តែ​នាង​ក៏​មិន​អាច​យក​លុយ​ទៅ​បោះចោល​ទាំង​ដឹង​ថា​អត់​មាន​លទ្ធផល ហើយ​ចុង​ក្រោយ​គឺ​ឪពុក​ក៏​បាត់ ជីវភាព​ក៏​ដុនដាប​ព្រោះតែ​អស់ទាំង​ជំនួយ អស់ទាំង​ផ្ទះសម្បែង​នោះ​ទេ ។

អ្នក​នាង​ប៉េងប៉ោង​ឲ្យ​ដឹង​ថា​នាយ​វីតាមីន​សេ ស្ថិត​នៅ​ក្នុង​ពេទ្យ​ជា​ប្រចាំ ដោយ​បាន​ត្រលប់​មក​ផ្ទះ​តែ​ពេល​សុំ​ពេទ្យ​មក​ធ្វើ​សង្ឃទាន ហើយ​ក្រោយ​ពេល​រួចរាល់​ក៏​ត្រូវ​បញ្ជូន​ទៅ​វិញ ដើម្បី​ការពារ​ពេល​គាត់​ធ្វើទុក្ខ​គឺ​មាន​ឧបករណ៍​សង្គ្រោះ​គ្រប់គ្រាន់ ។

នាយ​វីតាមីន​សេ​ធ្លាប់​មាន​ប្រសាសន៍​ថា គាត់​មិន​ទាន់​ចង់ទៅ​ណា​ឡើយ​នៅ​ចង់​រស់រាន​មានជីវិត ហើយ​ចង់​មើលថែ​ទាំ​កូន និង​ចៅ​ទាំងអស់​ឱ្យ​មាន​ក្តី​សុខ ។ គាត់​ក៏​ចង់​ជា​សះ​ស្បើយ​ដើម្បី​បាន​មើលឃើញ​ស្រុក​ទេស​កាន់តែ​រីក​ចម្រើន​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ