ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​ទេសចរណ៍​ពិសេស​ ចាប់​ផ្ដើ​ម​ដំណើរការ

6 ឆ្នាំ មុន

ទីក្រុង​ប៉ា​តា​យ៉ា ៖ រថភ្លើង​ទេសចរណ៍​ពិសេស​មួយ​ពី​បាងកក​ទៅ​កាន់​ទីក្រុង​ប៉ា​តា​យ៉ា (Pattaya) និង​ស្រុក Sattahip ខេត្ត​ឈុ​ន​បូ​រី បាន​ចាប់​ដំណើរការ​ជាដំបូង​របស់​ខ្លួន​ហើយ​កាលពី​ថ្ងៃ​សៅរ៍ ដែល​នឹង​ផ្តល់​សេវាកម្ម​រៀង​រាល់​ចុង​ស​ប្តា​ហ៍​ក្នុង​រយៈពេល​៦​ខែ​ខាង​មុខ ដើម្បី​ជំរុញ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​ខាងកើត​នៃ​ប្រទេស…

ទីក្រុង​ប៉ា​តា​យ៉ា ៖ រថភ្លើង​ទេសចរណ៍​ពិសេស​មួយ​ពី​បាងកក​ទៅ​កាន់​ទីក្រុង​ប៉ា​តា​យ៉ា (Pattaya) និង​ស្រុក Sattahip ខេត្ត​ឈុ​ន​បូ​រី បាន​ចាប់​ដំណើរការ​ជាដំបូង​របស់​ខ្លួន​ហើយ​កាលពី​ថ្ងៃ​សៅរ៍ ដែល​នឹង​ផ្តល់​សេវាកម្ម​រៀង​រាល់​ចុង​ស​ប្តា​ហ៍​ក្នុង​រយៈពេល​៦​ខែ​ខាង​មុខ ដើម្បី​ជំរុញ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​ខាងកើត​នៃ​ប្រទេស ។

រថភ្លើង​នេះ​មាន​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់​ទៅ​កាន់​ស្ថានីយ​Pattaya និង​ស្ថានីយ Ban Phlu Ta Luang ក្នុងស្រុក​Sattahip ខេត្ត​ឈុ​ន​បូ​រី ហើយនឹង​ដំណើរការ​រាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ​រហូត​ដល់​ថ្ងៃ​ទី​៣០​ខែកញ្ញា​ខាង​មុខ ។ រថភ្លើង​ទាំងនេះ នឹង​ចាក​ចេញពី​ទីក្រុង​បាងកក​នា​ពេល​ព្រឹក និង​ត្រលប់​មក​វិញ​នា​ពេល​ល្ងាច ។

នៅ​ថ្ងៃ​សៅរ៍ រថភ្លើង​បាន​មក​ដល់​ស្ថានីយ​Pattaya នៅ​ម៉ោង​៩​និង​១០​នាទី​ព្រឹក នឹង​ត្រូវ​បាន​ស្វាគមន៍​ដោយ​នាយក​នៃ​ក្រុមហ៊ុន​State Railway of Thailand, មន្ត្រី​រដ្ឋាភិបាល​ក្នុង Pattaya, សមាគម​ទេសចរណ៍ Chon Buri និង​សមាជិក​អ្នក​សារព័ត៌មាន​ផង​ដែរ ។
បន្ទាប់​មក រថភ្លើង​បាន​ចេញ​ទៅ​ស្ថានីយ Talad Nam 4 Pak ដែល​ជាទី​តាំង​ប្រារព្ធ​ពិធី​សម្ពោធ​ដោយ​មានការ​ចូលរួម​ពី​ភ្ញៀវ​ទេសចរ​ជនជាតិ​ថៃ និង​បរទេស​ជា​ច្រើន ។

លោក Anont Luengboribun ប្រធាន​អ្នកត្រួតពិនិត្យ​មក​ពី​ក្រសួង​ដឹក​ជញ្ជូន និង​ជា​ប្រធាន​ស្តីទី​របស់​ក្រុមហ៊ុន State Railway of Thailand បាន​និយាយ​ថា រថភ្លើង​ក្នុង​ខេត្ត Chon Buri នឹង​ផ្តល់​សេវាកម្ម​ដឹក​ជញ្ជូន​ពី Pattaya ទៅ​កាន់​ទីតាំង​ទេសចរណ៍​ជា​ច្រើន​ក្នុង​ខេត្ត​ឈុ​ន​បូ​រី ផង​ដែរ ។

រថភ្លើង​ពិសេស​នេះ នឹង​ចេញពី​ស្ថានីយ Hua Lamphong ក្នុង​ទីក្រុង​បាងកក រៀងរាល់​ថ្ងៃ​សៅរ៍ និង​អាទិត្យ​នៅ​ម៉ោង​៦ និង​៤៥​នាទី​ព្រឹក និង​ទៅ​ដល់​Pattaya ម៉ោង​៩​និង​១៣​នាទី​ព្រឹក ខណៈ​ដែល​ទៅ​ដល់​ស្ថានីយ​Ban Phly Ta Luang នៅ​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ផង​ដែរ​។ រថភ្លើង​ត្រលប់ នឹង​ចាក​ចេញពី​ស្ថានីយ Pan Phly Ta Luang នៅ​ម៉ោង​៣​និង​៥០​នាទី​ល្ងាច និង​ទៅ​ដល់ Pattaya នៅ​ម៉ោង​៤​និង​២៦​នាទី​ល្ងាច ហើយ​ដល់​បាងកក​ម៉ោង ៦​និង​២៥​នាទី​ល្ងាច ។

នាយករង​របស់ State Railway of Thailand គឺ​លោក Thanongsak Pongprasert បាន​និយាយ​ថា ភ្នាក់ងារ​នឹង​វាយតម្លៃ​សេវាកម្ម ហើយ​ប្រសិនបើ​មាន​ប្រជាប្រិយភាព ពួក​គេ​អាច​នឹង​បង្កើន​ជើង​ធ្វើ​ដំណើរ និង​បង្កើន​ចំនួន​រថភ្លើង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ