ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ចែករំលែក​ភាព​រំភើប​រីករាយ ចែករំលែក​ពានរង្វាន់​» ជាមួយ HEINEKEN®

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ យុទ្ធនាការ​ទូ​ទាំង​ប្រទេស​មួយ​បាន​ចាប់ផ្តើម​កាល​ថ្ងៃ​ទី ៩ ខែមីនា បន្ទាប់​​ពី​ការ​ប្រកាស​ថា​ កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League…

​រាជធានី​ភ្នំពេញ​ ៖ យុទ្ធនាការ​ទូ​ទាំង​ប្រទេស​មួយ​បាន​ចាប់ផ្តើម​កាល​ថ្ងៃ​ទី ៩ ខែមីនា បន្ទាប់​​ពី​ការ​ប្រកាស​ថា​ កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ HEINEKEN® នឹង​ធ្វើ​ដំណើរ​មក​កាន់​ព្រះ​រាជាណាចក្រ​កម្ពុជា​ ជាមួយនឹង​វីរបុរស​បាល់ទាត់ Ruud van Nistelrooy ចាប់ពី​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី៤ ខែមេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​។​

​យុទ្ធនាការ UEFA Champions League ឆ្នាំ2018 របស់​ស្រា​បៀរ Heineken® ដែល​មាន​ឈ្មោះ​​ថា «ចែករំលែក​ភាព​រំភើប​រីករាយ ចែករំលែក​ពានរង្វាន់​» មាន​គោលបំណង​ចែក​រំលែក​​ភាព​រំភើប និង​ភាព​សប្បាយ​រីករាយ​នៃ​ការ​ប្រកួត​នេះ ​ជាមួយនឹង​អ្នកគាំទ្រ​ទូ​ទាំង​ពិភព​លោក​។ កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® នឹង​ជួយ​អ្នកគាំទ្រ​បានឃើញ​ផ្ទាល់​នូវ​ពាន​រង្វាន់​ដ៏​ល្បីល្បាញ​នេះ និង​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​វីរបុរស​បាល់ទាត់ UEFA Champions League ។​

​ស៊េរី​នៃ​ស្ព​ត​ផ្សាយពាណិជ្ជកម្ម​តាម​ទូរទស្សន៍​កំពុង​បាន​ចាក់​ផ្សាយ​អម​ជាមួយ​យុទ្ធនា​ការ​​ការ​ទាក់ទង​តាម​ឌី​ជី​ថ​ល​ដែល​មានឈ្មោះ​ពិសេស​ថា #ShareTheTrophy ដែល​អ្នក​គាំទ្រ​​ស្រា​បៀរ Heineken® និង​អ្នកគាំទ្រ UEFA Champions League អាច​ចែករំលែក​តាម​​អន​ឡាញ ​ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ពួក​គេ​។​

​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​នាំ​ជូន​ដោយ​​ស្រា​បៀរ Heineken® ផ្តល់​ឲ្យ​អ្នកគាំទ្រ​កីឡាបាល់ទាត់​នៅ​ជុំវិញ​ពិភពលោក​មាន​ឱកាស​​កាន់តែ​ស្និទ្ធស្នាល​ជាមួយ​វីរបុរស​ជើងឯក​បាល់ទាត់ និង​ពានរង្វាន់ UEFA Champions League ដ៏​ល្បីល្បាញ​។ ក្នុង​ប្រវត្តិសាស្ត្រ​ដប់​មួយ​ឆ្នាំ​នៃ​កម្មវិធី​ដំណើរ​ទេស​ចរណ៍​នេះ​បាន​ទៅ​ដល់ ២៦ ប្រទេស​នៅ​ទូ​ទាំង​ទ្វីបអាហ្វ្រិក អាស៊ី និង​អា​មេ​រិ​ក​ខាងត្បូង និង​​អា​មេ​រិ​ក​ខាងជើង​។​

​កម្មវិធី​ដំណើរ​ទេសចរណ៍​នេះ ​នឹង​មក​ដល់​ប្រទេស​កម្ពុជា​ជា​លើក​ទី​មួយ​ ចាប់ពី​ថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ៤ ខែមេសា ឆ្នាំ ២០១៨ ខាង​មុខ​នេះ ដែល​ក្រុម​អ្នកគាំទ្រ​មានឱកាស​ដ៏​កម្រ​ក្នុង​ការ​​ថតរូប​ជាមួយនឹង​ពានរង្វាន់​ដ៏​ល្បីល្បាញ​នេះ ជួប​ផ្ទាល់​ជាមួយ Ruud van Nistelrooy និង​ទទួល​បទ​ពិសោធន៍​ដ៏​រំភើប​ជាមួយនឹង​សកម្មភាព​ដែល​គាំទ្រ​ដល់​កម្មវិធី​ដំណើរ​ទេសចរណ៍​នេះ​។​

​ចំពោះ​ព័ត៌មាន​លម្អិត សូម​ចូល​មើល​គេហទំព័រ www.facebook.com/Heineken

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ