ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ចង់​ឲ្យ​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​កម្ម​និយោជិត​ដាក់​ពិគ្រោះ​យោបល់​គ្រប់​ភាគី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​នៃ​ការិយាល័យ​សិទ្ធិ​មនុស្ស និង​ការងារ​អា​មេ​រិ​កបាន​ស្នើ​ឲ្យ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​យក​សេចក្តីព្រាងច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា កម្មករ និយោជិត​ដាក់​ពិគ្រោះ​យោបល់​ដោយ​មាន​គ្រប់​ភាគី​ចូលរួម​ពិភាក្សា ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​សា​រ៉ា​ម៉​ហ្គា​ន…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​នៃ​ការិយាល័យ​សិទ្ធិ​មនុស្ស និង​ការងារ​អា​មេ​រិ​កបាន​ស្នើ​ឲ្យ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​យក​សេចក្តីព្រាងច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា កម្មករ និយោជិត​ដាក់​ពិគ្រោះ​យោបល់​ដោយ​មាន​គ្រប់​ភាគី​ចូលរួម​ពិភាក្សា ។

នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​សា​រ៉ា​ម៉​ហ្គា​ន ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ការិយាល័យ​សិទ្ធិ​មនុស្ស និង​ការងារ​អា​មេ​រិ​ក​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​ច្បាប់​ស្ដី​ពី​សហជីព សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ប្រាក់​ឈ្នួល​អប្បបរមា និង​ច្បាប់​ស្ដី​ពី​កិច្ចសន្យាការងារ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​នៅ​ទីស្តីការក្រសួង ។

ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ក្នុង​ជំនួប​នេះ​លោក​បាន​ពិភាក្សា​ជាមួយ​លោកស្រី​សា​រ៉ា ម៉​ហ្គា​ន ផ្ដោត​លើ​ការ​ពង្រឹងសមត្ថភាព​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ដែល​កម្ពុជា​មាន​ស្រាប់ ។ ក្រៅពី​នេះ​មានការ​ពិភាក្សា​លើ​លក្ខខណ្ឌ​ការងារ​ផ្សេង​ៗ ហើយ​មក​ដល់​ពេល​នេះ​កម្ពុជា​នៅ​តែ​អនុវត្ត​បាន​ល្អ ហើយ​អា​មេ​រិ​ក​ក៏​បាន​កោតសរសើរ​ផង​ដែរ ចំពោះ​ការ​ខិតខំ​របស់​កម្ពុជា ក្នុង​លើកកម្ពស់​វិស័យ​ការងារ​ឲ្យ​មាន​ភាពល្អ​ប្រសើរ ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា លោក​ក៏​បាន​ពិភាក្សា​អំពី​បញ្ហា​កង្វល់​របស់​ភាគី​ពាក់ព័ន្ធ​ដែល​បាន​ស្នើ​ឲ្យ​មានការ​សម្រួល និង​ការ​លើកកម្ពស់​សមត្ថភាព​បន្ថែម​ទៀត​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​អនុវត្ត​នីតិវិធី​នៃ​ការ​ចុះបញ្ជី​ការ​របស់​អង្គការ​សហជីព ហើយ​កម្ពុជា​នឹង​មានការ​បណ្ដុះបណ្ដាល​កសាង​សមត្ថភាព​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​មានការ​សម្រួល​ក្នុង​ការ​ចុះបញ្ជី ។

ជាមួយ​គ្នា​នោះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ឆ្នាំ​២០១៧ ការ​ចុះបញ្ជី​សហជីព​មាន​ភាព​ងាយស្រួល​ច្រើន​៦០០​សហជីព​មូលដ្ឋាន ដែល​បាន​ចុះបញ្ជី​ថ្មី ក្រោយ​ពេល​ច្បាប់​ស្ដី​ពី​សហជីព​បាន​អនុម័ត ប៉ុន្តែ​ក៏​នៅ​តែ​មាន​បញ្ហា​ដោយសារ​អ្នក​ដែល​ធ្វើ​ឯកសារ​មក​ចុះបញ្ជី​ក៏​វា​ច្រើន​តែ​ខុស អ្នក​ដែល​ពិនិត្យ​ឯកសារ​ហើយ​បញ្ជូន​ត្រឡប់​ទៅ​វិញ ត្រឡប់​ចុះ​ត្រឡប់​ឡើង​វា​ធ្វើ​ឲ្យ​មានការ​យឺតយ៉ាវ​ក៏​មានការ​លើក​ឡើង ជា​មតិយោបល់​អ​ញ្ចឹ​ង​យើង​នឹង​ខំ ដោះស្រាយ​បញ្ហា​នេះ ឲ្យ​វារ​លូន​ថែម​ទៀត ។

ទាក់ទិន​នឹង​ច្បាប់​ស្ដី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​វិញ លោក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ថា ខាង​អា​មេ​រិ​ក​ចង់​ឲ្យ​មាន​សិក្ខាសាលា ដើម្បី​ពិគ្រោះ​យោបល់​ចុង​ក្រោយ​ដោយ​មាន​គ្រប់​ភាគី​ចូលរួម​មុន​នឹង​អនុម័ត ហើយ​លោក​ក៏​បាន​ទទួល​យល់ព្រម​នឹង​សំណើ​នេះ​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ​ភាគី​ទាំង​ពីរ​បាន​រំពឹង​ថា កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​អា​មេ​រិ​ក នឹង​បន្ត​ទៅ​មុខ​ទៀត ពិសេស​ការ​បញ្ជា​ទិញ​ផលិតផល​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង​សម្ភារ​ធ្វើ​ដំណើរ និង​ទំនាក់ទំនង​ទីផ្សារ​រវាង​កម្ពុជា និង​អា​មេ​រិ​ក ។

បើ​តាម​លោក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា ក្រោយ​ច្បាប់​សហជីព​ចេញ​ជា​ធរមាន មាន​សហជីព​មូលដ្ឋាន​ជាង​៦០០ បាន​ចុះបញ្ជី​ថ្មី​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប៉ុន្តែ​ក៏​មាន​បញ្ហា​ចោទ​ឡើង​មួយ​ចំនួន​នៅ​ក្នុង​ការ​ចុះបញ្ជី​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ