ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​ទេ​ថា ​រមណីយដ្ឋាន​ទេសចរ​ធម្មជាតិ​ស្រស់បំព្រង​នេះ​មាន​អ្វីខ្លះ?

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ទឹកជ្រោះ​អូរ​ស៊ិ​ន​លែ​រ៍ មាន​ចំងាយ​ប្រមាណ​ជា​៣០​គីឡូម៉ែត្រ ពី​ក្រុង​បាន​លុង ស្ថិត​នៅ​ក្នុងភូមិ​បី ស្រុក​ឃុំ​សេ​ដា ស្រុក​លំ​ផាត់​ខេត្តរតនគិរី គឺជា​រមណីយដ្ឋាន​ទេសចរ​ធម្មជាតិ​ស្រស់បំព្រង​មួយ​ដែល​តែង​ផ្តល់​នៅ​ភាព​សប្បាយ​រីករាយ​ដក់​ជាប់​អារម្មណ៍​ដល់​អ្នក​ទេសចរណ៍​គ្រប់​ៗ​រូប ។…

ខេត្តរតនគិរី ៖ ទឹកជ្រោះ​អូរ​ស៊ិ​ន​លែ​រ៍ មាន​ចំងាយ​ប្រមាណ​ជា​៣០​គីឡូម៉ែត្រ ពី​ក្រុង​បាន​លុង ស្ថិត​នៅ​ក្នុងភូមិ​បី ស្រុក​ឃុំ​សេ​ដា ស្រុក​លំ​ផាត់​ខេត្តរតនគិរី គឺជា​រមណីយដ្ឋាន​ទេសចរ​ធម្មជាតិ​ស្រស់បំព្រង​មួយ​ដែល​តែង​ផ្តល់​នៅ​ភាព​សប្បាយ​រីករាយ​ដក់​ជាប់​អារម្មណ៍​ដល់​អ្នក​ទេសចរណ៍​គ្រប់​ៗ​រូប ។

រមណីយដ្ឋាន​នោះ​គ្របដណ្តប់​ទៅ​ដោយ​ព្រៃស្រោង​ពណ៌​បៃតង​ដែល​ហ៊ុំ​ព័ទ្ធ​ជុំ​ជិត​ដោយ​ជួរ​ភ្នំ និង​ខ្ពង់រាប​ប្រកបដោយ​ភាព​សុខដុមរមនា​ពី​ធម្មជាតិ​សម្រាប់​សត្វព្រៃ​គ្រប់​ប្រភេទ ហើយ​លឺ​សំលេង​ខ្ញៀវខ្ញា​ពី​បក្សាបក្សី​ទៀត​ផង ។
រមណីយដ្ឋាន​ទឹកធ្លាក់​នេះ​ធ្លាប់តែ​លាក់ខ្លួន​បំពួន​អាត្មា កណ្តាល​ទ្រូងព្រៃ​ជា​យូរ​មក​ហើយ ទើបតែ​ពេល​ថ្មី​ៗ​នេះ​ទេ ដែល​បណ្តាញ​ផ្លូវ​គមនាគមន៍ ត្រូវ​បាន​អភិ​វ​ឌ្ឈ​ន៍​ត​ភ្ជាប់​ទៅ​ដល់​តំបន់​ទឹកធ្លាក់​ដ៏​អស្ចារ្យ មួយ​នេះ ដោយ​ងាយស្រួល​តាម​យានយន្ត​គ្រប់​ប្រភេទ ពី​មុន​មក​រមណីយដ្ឋាន​មួយ​នេះ នៅ​ឆ្ងាយ​ដាច់​ស្រយាល​ខ្លាំង​ណាស់ ដោយសារ​មាន​ស្ថានភាព​ផ្លូវ​យ៉ាង​លំបាក តែ​បច្ចុប្បន្ន​ទី​ដ៏​សែន​ឆ្ងាយ​នោះ បាន​ក្លាយជា​ជិត​ដោយសារ​មានការ​អភិវឌ្ឍន៍​ផ្លូវលំ​ដល់ទី​តាំង​នោះ​តែ​ម្តង ។

កាលពីមុន​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ទៅ​ដល់ទី​នោះ​តាម​រយៈ​រថយន្ត​ធុន​ខ្ពស់​ៗ អ្នកបើកបរ​ប្រកបដោយ​ទេព​កោសល្យ​ដោយ​ល្បឿន​យឺត​ៗ តាម​ផ្លូវ​ក្នុង​ព្រៃ​បត់បែន​ដូច​ពស់​លូន ហើយ​កន្លែង​ខ្លះ​ត្រូវ​ឆ្លងកាត់​អូរ​តូច​ៗ​ផង​ដែរ ។ ដំណើរ​កម្សាន្ត​ទៅ​ទីនោះ គឺ​អាច​ចំណាយពេល​ពេញ​មួយ​ថ្ងៃ និង​ត្រូវ​ត្រៀម​រៀបចំ​កញ្ចប់​ម្ហូបអាហារ និង​ភេសជ្ជៈ​ផង​ដែរ ព្រោះ​នៅ​ទីនោះ​គ្មាន​អ្វី​លក់ដូរ​ទាំងអស់ ។

តែ​ផ្ទុយ​ពី​បច្ចុប្បន្ន​មាន​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ​ទាំង​ផា​សុខភាព អនាម័យ​សេវា​គ្រប់​សព្វបែបយ៉ាង​មានការ​ដាក់​តាំង​លក់​ម្ហូបអាហា​គ្រប់​ភេទ និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ​មាន​តំ​ម្លៃ​សមរម្យ​អ្នកលក់​ប្រកបដោយ​កាយវិការ​ស់រាយ​រាក់ទាក់​គួរ​ឱ្យ​ចាប់ចិត្ត​ក្រៃ​លែង ។

ទេសភាព​ទីនោះ​មាន​ទឹកធ្លាក់​ប្រាំពីរ​ជាន់ ទស្ស​ន័យ​ភាព​ដ៏​ស្រស់​ស្អាត​ត្រកាល​នេះ ស្ថិត​នៅ​កណ្តាល​ព្រៃ​ដែល​អភិរក្ស​ថែរក្សា​យ៉ាង​ល្អ ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច កន្លែង​ខ្លះ​សូ​ម្បី​តែ​ពន្លឺព្រះអាទិត្យ​ក៏​ពិបាក និង​ចាំង​ឆ្លុះ​កាំរស្មី​ចូល​ដល់​ផង ។ នៅ​រដូវប្រាំង​ចរន្តទឹក​ហូរ​មាន​សភាព​យឺត​ល្មម ដែល​អាច​ឲ្យ​យើង​ហែល​លេង​បាន​យ៉ាង​ស្រួល ។ រីឯ​នៅ​រដូវភ្លៀង​ចរន្តទឹក​ហូរ​ខ្លាំង​លឿន​កួច​ខ្មួលខ្មាញ់ និង​ធ្វើ​ឲ្យ​ពិបាក​មុជទឹក​កម្សាន្ត​ណាស់ ប៉ុន្តែ​មាន​ជម្រៅ​ទឹក​ខ្លះ​រាក់ ខ្លះ​ជ្រៅ​តាម​ថ្នាក់ទាប​ខ្ពស់ ។

រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​ស៊ិ​ន​លែ​រ៍​មិន​ត្រឹមតែ​ផ្តល់​ភាព​ស្រស់​ស្អាត​សំរាប់​ដំណើរ​កម្សាន្ត​ក្នុង​ព្រៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ហាក់បីដូចជា​កន្លែង​រង់ចាំ​ការ​ស្រាវជ្រាវ​អំពី​សម្រស់​ធម្មជាតិ​ផ្សេង​ៗ រួម​ទាំង​ទឹកធ្លាក់​ដទៃ​ទៀត​នៅ​ជុំវិញ​នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ