ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កការ​ផ្អើល ​ពេលប្តីជាចៅសង្កាត់កាកាបទី២​​ អត់ព្រមចេញមក​ជួប​ប្រពន្ធ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​ ​ស្ថិត​នៅ​សាលា​សង្កាត់​​កា​កាប​ទី​២ ​ក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​១៩ មីនា…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​ ​ស្ថិត​នៅ​សាលា​សង្កាត់​​កា​កាប​ទី​២ ​ក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​១៩ មីនា នេះ ដោយ​​ស្ត្រី​ម្នាក់​បាន​មក​រក​ជួប​ប្តី​ដែល​ជា​ចៅសង្កាត់​ខាងលើ​ ប៉ុន្តែ​ត្រូវ​ប្តី​បិទទ្វារ​ មិន​ព្រម​ចេញ​មក​ជួប ហើយ​ថែម​ទាំង​បានឱ្យ​កូនចៅ​មក​រារាំងអត់​​ឱ្យ​ចូល​​ក្នុង​បន្ទប់​​ទៀត ទើប​ធ្វើ​ឱ្យ​ស្ត្រី​រូប​នេះ ​ស្រែក​ឡូឡា​សុំ​ការ​អន្តរា​គមន៍ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ជា​ប្តី​ត្រូវ​បាន​ស្គាល់ឈ្មោះ ម៉ា លី​ពិសិដ្ឋ ជា​ចៅសង្កាត់​កា​កាប​ទី​២ ។ រីឯ​ស្ត្រី​ដែល​អះអាង​ថា​ជា​ប្រពន្ធ ឈ្មោះ អ៊​ល ពិសី អាយុ​៣៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រពាំង​ចិក​សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ មានកូន​៣​នាក់ ម្នាក់​បង​ឈ្មោះ ពិសិដ្ឋ សុ​ខិ​តា អាយុ​១៧​ឆ្នាំ កូន​ទី​២​ឈ្មោះ ពិសិដ្ឋ ថា​ភរិយា អាយុ​១០​ឆ្នាំ និង​កូនប្រុស​ពៅ​ឈ្មោះ ពិសិដ្ឋ លី​វណ្ណ​លាភ អាយុ​៥​ឆ្នាំ ។

បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា គាត់​និង​ប្តី​(​លោក​ចៅសង្កាត់​) បាន​យក​គ្នា​ជា​ប្តី​-​ប្រពន្ធ​ជាង​១០​ឆ្នាំ​មក​ហើយ គ្រាន់តែ​មិន​បាន​រៀប​ការ​ប៉ុន្តែ​ពួក​គាត់​បាន​ចុះ​អេ​តា​ស៊ី​វិល​ជាមួយ​គ្នា តាំងពី​នៅ​ក្រីក្រ​មក​ម្លេ​៉ះ ។ គាត់​ជា​អ្នកលក់​អីវ៉ាន់​ចាប់ហួយ​ម្នាក់ ប៉ុន្តែ​ត្រូវ​ប្តី​នេះ បានឱ្យ​គាត់​ជ្រេ​អីវ៉ាន់​លក់​ចេញ​វិញ និង​ឱ្យ​គាត់​ទៅ​ខ្ចី​លុយ​ពី​ធនាគារ ដើម្បី​ប្រមូល​លុយ​យក​មក​រត់ការ​ធ្វើ​ជា​ចៅសង្កាត់​នេះ ។ គាត់​បន្ត​ថា នៅ​ពេល​ដែល​បាន​ឡើងជា​ចៅសង្កាត់​ហើយ បែរជា​ប្តី​មិន​បាន​ប្រាប់​គាត់​ទេ ដោយ​ព្យាយាម​លាក់បាំង ។ ក្រោយមក នៅ​ខែធ្នូ ក្នុង​ឆ្នាំ​២០១៧ ប្តី​នេះ​បាន​លួច​ទៅ​ដាក់​ពាក្យ​បណ្តឹងសុំ​លែងលះ​ជាមួយ​គាត់ រហូត​ដល់​ថ្ងៃ​ទី​១០ មក​រា ក្នុង​ឆ្នាំ​២០១៨ ទើប​គាត់​ដឹង​រឿង​ថា ប្តី​ចង់​លែងលះ ។ គាត់​ក៏​ធ្វើ​ដំណើរ​មក​ស្កាត់​ជួប​ប្តី ដើម្បី​សួរនាំ​ដោយ តែ​ប្តី​អត់​ព្រម​ជួប​ទេ​គេចខ្លួន​រហូត​។

លុះដល់​ថ្ងៃ​ទី​២៥ មក​រា តុលាការ​បាន​កោះហៅ​គាត់​ទៅ​សាកសួរ ដោយ​ខាង​ប្តី​មាន​មេធាវី​ទៀត ប៉ុន្តែ​គាត់​ដាច់ខាត​មិន​ព្រម​លែងលះ ព្រោះ​គាត់​អត់​មាន​កំហុស ។ នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ តុលាការ​បាន​កោះហៅ​គាត់​ទៀត តែ​គាត់​ទៅ ។ ទើប​នៅ​ថ្ងៃ​ទី​១៩ មីនា នេះ គាត់​ធ្វើ​ដំណើរ​មក​រក​ប្តី​ដល់​សាលាសង្កាត់​កា​កាប​ទី​២​នេះ​តែ​ម្តង ។

ទោះបីជា​យ៉ាងណា កោះសន្តិភាពមិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ចៅសង្កាត់​រូប​នេះ​បាន​ទេ ព្រោះ​ទំនាក់ទំនង​អត់​បាន ។

អត្ថបទសរសេរ ដោយ