ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្ដិការណ៍​ពិភពលោក​សំខាន់កើតឡើង​ថ្ងៃ​ទី​០៨​វិច្ឆិកា

13 ឆ្នាំ មុន

*ឆ្នាំ​១៩៤២
​ក្នុងពេលមានសង្គ្រាម​លោក​លើក​ទី​២ កង​ទ័ព​នៃ​ប្រទេស​​អង់គ្លេស និង​អាមេរិក​បាន​ចូល​​ទៅកាន់​​​ដែនដី​អាណា​និគម​បារាំង​នៅអាហ្វ្រិក​ខាង​ជើង ​ ដើម្បី​ចេញ​ប្រតិបត្តិការ​ Torch ប្រឆាំង​អាល្លឺម៉ង់ ដែលបារាំង​ពេលនោះ​បានគាំទ្រ​អាល្លឺ​ម៉ង់​ ។ ប្រតិបត្តិ​ការ​​នេះ​ទ័ព​អាល្លឺម៉ង់​មាន​ចំនួន​៦០.០០០​នាក់ ឯ​ទ័ព​សម្ព័ន្ធមិត្ត​​មាន​ចំនួន​១០៧.០០០​នាក់ ។​
*ឆ្នាំ​១៩៥០
ឧត្តមសេនីយ៍​​កងទ័ពអាកាស​អាមេរិកលោក​ Russell J. Brown បាន​បា.ញ់​ទំលាក់​យន្តហោះ MiG-15s របស់​ប្រទេស​​​កូរ៉េ​ក្នុង​ពេលមាន​សង្គ្រាម​នៅ​កូរ៉េ ។ វា​បាន​ក្លាយ​ជា​ការ​ជួប​ប្រយុទ្ធ​​តទល់គ្នា​ ដោយ​យន្តហោះ​លើកទីមួយ​ក្នុង​ប្រវត្តិ​​សាស្ត្រ ។

*ឆ្នាំ​១៧៩៣
រដ្ឋា​ភិបាល​​បដិវត្តន៍​បារាំង​​ បានបើក​សម្ពោធ​​វិមាន​ Louvre ជា​សា​ធារ​ណៈ​ក្នុង​ទីក្រុង​ប៉ារីស​ជា​សា​រមន្ទីរ​​ជាតិ ។ ពីមុន​​វិមាន​នេះជា​​របស់​ស្តេច Philip ទី២ នា​ចុង​សតវត្សទី​១២ តែ​បច្ចុប្បន្ន​ជា​សារ​មន្ទីរ​ធំមួយ​ដែលមាន​ភ្ញៀវ​​ទស្សនា​ប្រហែល​​៨,៥លាន​នាក់ ក្នុង​ឆ្នាំ​២០០៩ ។​
*ឆ្នាំ​១៨៨៩
Montana បាន​ក្លាយជា​រដ្ឋទី​៤១ របស់​សហ​រដ្ឋអាមេរិក ។​
*ឆ្នាំ​១៩២៣
ក្នុងទីក្រុងមុយនិក លោកអាដុលហ៊ីទ្លែរ ​បាន​ដឹកនាំ​​ក្រុមណា​ហ្ស៊ី ផ្តួល​រំលំ​រដ្ឋាភិបាល​អាល្លឺ​ម៉ង់​​ ឬ​សាធារណរដ្ឋ​ Weimar ដែល​កើត​មាន​​បន្ទាប់ពី​រដ្ឋា​ភិបាល​របស់ស្តេច Wilhelm ទីមួយ​ហើយ​​ត្រូវគេ​រំលាយ​​តែ​មិន​បាន​សំរេច ។ ហេតុ​ការណ៍​នេះ​​បានធ្វើ​ឱ្យ​ទ័ព​​ណាហ្ស៊ី​ស្លាប់​៣.០០០​នាក់ ។ ក្រោយ​មកអាដុល ហ៊ីទ្លែរ ត្រូវបាន​គេ​កាត់​ទោស​ឱ្យជាប់​ពន្ធនាគារ​ចំនួន​៥​ឆ្នាំ​ពីបទ​ក្បត់​ជាតិ ។​
*ឆ្នាំ​១៩៣២
លោក Franklin Delano Roosevel ត្រូវ​បាន​គេបោះ​ឆ្នោត​ជ្រើស​រើស​ជា​ប្រធាន​ាធិបតី​​សហរដ្ឋ​អាេមរិក​ទី​៣២ ។​
*ឆ្នាំ​១៩៣៣
ពេល​ប្រទេស​កំពុងមាន​វិបត្តិ​សេដ្ឋ​កិច្ច លោក Franklin Delano Roosevelt ដែលទើប​ ​​ជាប់​ឆ្នោត​​ថ្មី​បាន​ចេញ​នយោបាយ​រដ្ឋ​បាល​​ការ​ងារ​ស៊ីវិល​ដែលជា​អង្គ​ការ​​បង្កើត​ការងារ​សំរាប់​​មនុស្ស​​ប្រមាណ​៤​លាន​នាក់​ដែលអត់​ការ​ងារ​ធ្វើ ។​
*ឆ្នាំ​១៩៣៩
ក្នុងទីក្រុងមុយនិក មេដឹកនាំ​ណាហ្ស៊ី​អាដុល​ហ៊ីទ្លែរ បានគេច​ខ្លួន​រួច​ពីការធ្វើឃាត​​ដោយការ​ដាក់គ្រាប់​បែករបស់លោក Georg Elser ពេល​កំពុង​ថ្លែង​សុន្ទរកថា​​ក្នុងពិធី​​ប្រារព្ធ​ខូប​លើក​ទី​១៦​នៃ​​បរាជ័យ​ក្នុង​ការផ្តួល​រំលំ​​រដ្ឋាភិបាល​អាល្លឺម៉ង់ ឬ​សាធារណ​រដ្ឋ Weimar ក្នុង​ឆ្នាំ​១៩២៣ ។ ផែនការ​ធ្វើ​ឃាត​នេះ​បរាជ័យ​ដោយសារ​តែ​អាដុល ហ៊ីទ្លែរ បាន​ចាក​ចេញ​ពី​បន្ទប់​ដែល​មាន​គ្រាប់បែក​មុន​​១៣នាទី គឺ​មុន​ការ​​​គ្រោងទុក​នៅ​​ម៉ោង​២១​និង​២០​នាទី​ ។ អាដុល ហ៊ីទ្លែរ ត្រូវ​ត្រឡប់​ទៅទីក្រុង​ប៊ែរឡាំង​ វិញ​ដោយ​រថភ្លើង​ ​ព្រោះ​​មិនអាច​ធ្វើដំណើ​រ​តាម​យន្ត​ហោះ​បាន ដោយ​សារ​តែ​​មាន​អ័ព្ទ​ច្រើន​ពេក ។ ហេតុ​ការណ៍​នេះ​​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​៨​នាក់​របួស​៦៣​
នាក់​ ។
ការ​ប៉ង​ធ្វើឃាត​នេះ​ ដោយ​សារតែ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​១មក ប្រទេស​អាល្លឺម៉ង់ តែ​ង​តែ​ចង់ធ្វើ​សង្គ្រាម​​ម្ត​ងទៀត​​ដែល​​ធ្វើ​​ឱ្យ​លោក Georg Elser ​​មិន​សប្បាយចិត្ត ហើយគាត់​មិន​ជឿ​ពី​ការ​ប្រកាស​សន្តិភាព​របស់ហ៊ីទ្លែរ​ទេ និង​​​សំរេច​ថា លុះ​ត្រា​តែ​ធ្វើ​ឃាត​មេ​ដឹក​នាំ​​ណា​
ហ្ស៊ី ។ ម្យ៉ាងទៀត​នៅ​​​ថ្ងៃទី​១ កញ្ញា ឆ្នាំ​​១៩៣៩ សង្គ្រាមលោក​លើកទី​២ ក៏​ផ្ទុះ​ឡើង​ដែល​អាច​បញ្ជាក់​ថា ​ការ​ស្មាន​​ទុក​របស់​គាត់ជា​ការពិត ។​ ក្រោយ​​ពី​ការផ្ទុះ​​​​៣៥​នាទី គាត់​ក៏ត្រូវ​​​គេ​ចាប់ខ្លួន​ពេល​ព្យា​យាម​រត់គេច​ទៅ​ប្រទេស​ស្វីស និង​បាន​ឃុំ​ខ្លួន​​ក្នុង​ពន្ធនាគារនៅ Sachsen hausen ។ ជាមួយ​គ្នានោះដែរ ​មាន​ភ្នាក់​ងារ​​សំងាត់​​ពីរ​នាក់​របស់អង់គ្លេស​ត្រូវកង​ទ័ព​អាល្លឺម៉ង់​ចាប់​​បាន បន្ទាប់​ពី​ផែន​ការ​ធ្វើ​ឃាត​​ហ៊ីទ្លែរ​បរា​ជ័យ ។
*ឆ្នាំ​១៩៤២
ក្នុងពេលមានសង្គ្រាម​លោក​លើក​ទី​២ កង​ទ័ព​នៃ​ប្រទេស​​អង់គ្លេស និង​អាមេរិក​បាន​ចូល​​ទៅកាន់​​​ដែនដី​អាណា​និគម​បារាំង​នៅអាហ្វ្រិក​ខាង​ជើង​ ដើម្បី​ចេញ​ប្រតិបត្តិការ​ Torch ប្រឆាំង​អាល្លឺម៉ង់ ដែលបារាំង​ពេលនោះ​បានគាំទ្រ​អាល្លឺ​ម៉ង់​ ។ ប្រតិបត្តិ​ការ​​នេះ​ទ័ព​អាល្លឺម៉ង់​មាន​ចំនួន​៦០.០០០​នាក់ ឯ​ទ័ព​សម្ព័ន្ធមិត្ត​​មាន​ចំនួន​១០៧.០០០​នាក់ ។​
*ឆ្នាំ​១៩៥០
ឧត្តមសេនីយ៍​​កងទ័ពអាកាស​អាមេរិកលោក​ Russell J. Brown បាន​បាញ់​ទំលាក់​យន្តហោះ MiG-15s របស់​ប្រទេស​​​កូរ៉េ​ក្នុង​ពេលមាន​សង្គ្រាម​នៅ​កូរ៉េ ។ វា​បាន​ក្លាយ​ជា​ការ​ជួប​ប្រយុទ្ធ​​តទល់គ្នា​ ដោយ​យន្តហោះ​លើកទីមួយ​ក្នុង​ប្រវត្តិ​​សាស្ត្រ ។​
*ឆ្នាំ​១៩៥៧
ប្រទេស​អង់គ្លេស​​បាន​សាក​ល្បង​​​ប្រកប​ដោយ​​ជោគជ័យ​លើកទីមួយ​នូវគ្រាប់​​បែក​អុី​ដ្រូសែន​នៅ​លើ​កោះ Kiritimati ក្នុង​មហា​សមុទ្រ​​ប៉ា​ស៊ីហ្វិក ។​
*ឆ្នាំ​១៩៦៥
ទោស​ប្រហារជីវិត​ត្រូវបាន​លុបចោល​ក្នុង​ចក្រ​ភពអង់គ្លេស ។​
*ឆ្នាំ​១៩៧៧
លោក Manolis Andronikos បុរាណ​វិទូ​ក្រិច និង​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យា​ល័យ Aristot​e បានរកឃើញ​ផ្នូរ​របស់ស្តេច Philip ទី​២ ដែល​ជា​ព្រះ​​បិតា​របស់​ស្តេច​សង្គ្រាម​​ Ale-xander ទី​៣ នៅ​ឯ​ទីក្រុង Vergina ក្នុង​ប្រទេស​ក្រិច ។
*ឆ្នាំ​២០០៤
កង​ទ័ពអាមេរិក​ជាង​១០.០០០​នាក់ រួមជា​មួយ​ទ័ពអ៊ីរ៉ាក់​ បាន​រួមគ្នា​​ឡោមព័ទ្ធ​​ទីតាំង​​ធំ​នៅ​ក្នុង​ទីក្រុងហ្វា​លូចា ។