ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិ​ពី​ទីរួមខេត្ត​ពោធិ៍សាត់​ទៅ​ព្រំដែន​កម្ពុជា-ថៃ​ដែល​ចំណាយ​ជាង​១០០​លាន​ដុល្លារ​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៨

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ផ្លូវជាតិ​លេខ​៥៥​ពី​ទីរួមខេត្ត​ពោធិ៍សាត់​ឆ្ពោះទៅ​កាន់​ព្រំដែន​កម្ពុជា ថៃ ឃុំ​ថ្មដា​ស្រុក​វាល​វែង ដែល​បាន​បើក​ការដ្ឋាន​ស្ថាបនា​កាលពី​ខែឧសភា ឆ្នាំ​២០១៥ ដោយ​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

ខេត្តពោធិ៍សាត់ ៖ ផ្លូវជាតិ​លេខ​៥៥​ពី​ទីរួមខេត្ត​ពោធិ៍សាត់​ឆ្ពោះទៅ​កាន់​ព្រំដែន​កម្ពុជា ថៃ ឃុំ​ថ្មដា​ស្រុក​វាល​វែង ដែល​បាន​បើក​ការដ្ឋាន​ស្ថាបនា​កាលពី​ខែឧសភា ឆ្នាំ​២០១៥ ដោយ​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​ចិន​កន្លង​មកនេះ បាន​នឹង​កំពុង​តែ​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន មក​ដល់​ពេល​នេះ​សម្រេច​បាន​ប្រមាណ​៩៥%​ហើយ ហើយនឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៨​ខាង​មុខ ។

ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥​ត្រង់​ចំណុច​ផ្លូវ​ចូល​អ្នកតា​ឃ្លាំងមឿង​ក្រុង​ពោធិ៍សាត់ ឆ្លងកាត់​ស្រុក​ភ្នំក្រវាញ​ឆ្ពោះទៅ​កាន់​ឃុំ​ថ្មដា​ស្រុក​វាល​វែង​ត​ភ្ជាប់​ទៅ​ខេត្ត​ត្រា​ត ប្រទេស​ថៃ ដែល​មាន​ប្រវែង​ជាង​១៨០​គីឡូម៉ែត្រ ។

ផ្លូវជាតិ​លេខ​៥៥​ដែល​កំពុង​ស្ថាបនា​នេះ​ក្រោម​ការ​ផ្ដល់​ជំនួយ​មូលនិធិ​ពី​រដ្ឋាភិបាល​ចិនតា​មរយៈ​កិច្ច​ផ្ដួចផ្ដើម​ខ្សែ​ក្រ​វ៉ា​ត់​មួយ ផ្លូវ​មួយ (One Belt One Road) ដែល​ត្រូវ​ចំណាយ​ថវិការ​ជាង​១០០​លាន​ដុល្លារ ។ នេះ​បើ​តាម​ឯកឧត្តម ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ថ្លែង​បញ្ជាក់​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៨ អំពី​គម្រោង​ទាំង​០៧​ដែល​នឹង​ត្រូវ​ដាក់​សម្ភោ​ធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​អំឡុង​ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ