ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ត្រាប់​សម្លា.ប់​នាង​បាន​បញ្ចប់​កន្លែង និង​កំពុង​នាំ​បន្ត​ទៅ​ធ្វើ​ត្រាប់​មួយ​កន្លែង​ទៀត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ថា គិត​ត្រឹម​វេលា​ម៉ោង​១០ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ មីនា នេះ ការ​ធ្វើ​ត្រាប់​​​របស់​ឃាតករ ​ឈ្មោះ​សឿង សុខ​ផេង…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ថា គិត​ត្រឹម​វេលា​ម៉ោង​១០ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ មីនា នេះ ការ​ធ្វើ​ត្រាប់​​​របស់​ឃាតករ ​ឈ្មោះ​សឿង សុខ​ផេង ត្រូវ​បាន​បញ្ចប់​ហើយ ស្ថិត​​ក្នុង​ទីតាំង​ផ្ទះ​ជួល ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ក្នុងនោះ កម្លាំងបានរកឃើញ​វត្ថុតាង​ជាច្រើនដូចជាកំប៉ុងស្ព្រាយ ខ្សែភ្លើង លីអូនារីរងគ្រោះ និងកន្សែងពោះ​នៅក្នុងប្រឡាយ​មួយ​ខាង​ក្រោយបន្ទប់​ជួល​កើតហេតុ​ខាងលើនោះ ។

សេចក្តីរាយការណ៍​បន្ត​ថា កម្លាំង​នគរបាល​ខេត្តកណ្តាល រួម​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ក៏​បាន​បញ្ជូន​ខ្លួន​ឃាតករ​ទៅ​ធ្វើ​ត្រាប់​បន្ត​នៅ​មួយ​កន្លែង​ទៀត ក្រោយពេល​​ជន​នេះ​កាប់​ចិញ្ច្រាំ​ជន​រង​គ្រោះ​ហើយ​យក​សព​ញាត់​ចូល​ក្នុងធុង​ទឹកកក​ធំ​មួយ ​យក​ទៅ​ប្លុង​ចោល​នៅ​ក្បែរ​គល់​ស្ពាន​ព្រែក​រូង​ទី​២​ខាងលិច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨ ក្នុងភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ។

គួររំលឹកថា

https://kohsantepheapdaily.com.kh/article/611151.html

អត្ថបទសរសេរ ដោយ