ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​សិស្ស​បុក​រថយន្ត​កុងតឺន័រ​កៀប​ជាប់​អ្នក​បើករថយន្ត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​សាំង​យ៉ុ​ង​ដឹក​សិស្ស​បុក​រថយន្ត​កុងតឺន័រ​រួញ​មួយ​កំណាត់​មុខ លៀប​ជាប់​ក្នុង​រថយន្ត​រង​របួស​តៃកុង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​០៣​នឹង​៥០​នាទី តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​បុរី​ញ៉ូ​ថោ​ន ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​សាំង​យ៉ុ​ង​ដឹក​សិស្ស​បុក​រថយន្ត​កុងតឺន័រ​រួញ​មួយ​កំណាត់​មុខ លៀប​ជាប់​ក្នុង​រថយន្ត​រង​របួស​តៃកុង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​០៣​នឹង​៥០​នាទី តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​បុរី​ញ៉ូ​ថោ​ន ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​រង​គ្រោះ​ម៉ាក​សាំង​យ៉ុ​ង ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AN-៥៥០៧ ជា​រថយន្ត​ដឹក​សិស្ស​អន្តរជាតិ គី​ហ្សូ​ណា KIS បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត រង​របួសធ្ងន់​យ៉ាងធ្ងន់ធ្ងរ ។ ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ជា​រថយន្ត​កុងតឺន័រ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣B-៧០៥២ របស់​ក្រុមហ៊ុន​ផែស្ងួត​តែង​ឡាយ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច តៃកុង​រត់ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវជាតិ​លេខ​៤ នៅ​មុខ​បុរី​ញូ​ថោ​ន​ខាងលើ ជា​ការដ្ឋាន​ជួសជុល​ផ្លូវ​ថ្មី ទាំង​សងខាង ដោយ​ផ្លូវត្រូវ​បាន​ឈូស​រាបស្មើ​ទាំង​សងខាង​នៅ​សល់​តែ​ទ្រូងផ្លូវ​តែ​ប៉ុណ្ណោះ មុន​ពេល​កើតហេតុ គេ​ឃើញ រថយន្ត​ទាំង​ពីរ​គ្រឿង​បើកបរ​កណ្ដាល​ទ្រូងផ្លូវ​ដូច​គ្នា ព្រោះ​ផ្លូវ​ខាង​រថយន្ត​សាំ​យ៉ុ​ង មានទឹក​ហៀរ​សើម​នៅ​មុខ​បុរី ជា​រៀងរាល់ថ្ងៃ ព្រោះ​ផ្លូវ​នេះ​ហុយ​ពេក ធ្វើ​ឲ្យ​ផ្លូវ​ទ្រូង​កណ្ដាល​នៅ​សល់​តូច ។

ចំណែក​ផ្លូវ​ខាង​រថយន្ត​កុងតឺន័រ​វិញ ឈូស​ពង្រាប​ចំណោទ​ជ្រៅ​ពេក ទើប​រថយន្ត​បើក​ចំណុច​ទ្រូងផ្លូវ​កណ្ដាល​ដែរ ខណៈ​មក​ដល់​ចំណុច​ខាងលើ​រថយន្ត​សាំ​យ៉ុ​ង​បុក​ចំ​.​ក​រថយន្ត​កុងតឺន័រ បណ្ដាល​ឲ្យ​រថយន្ត​សាំ​យ៉ុ​ង​ដឹក​សិស្ស​រួញ​ផ្នែក​ខាង​មុខ​ជាប់​តៃកុង
សន្លប់​ស្តូកស្តឹង​រង​របួសធ្ងន់​នៅ​ក្នុង​រថយន្ត ។ ចំណែក​អ្នក​បើករថយន្ត​កុងតឺន័រ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន បាន​ទាញ​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​បាត់ ហើយ​រថយន្ត​សង្គ្រោះ​របស់​ឯកភាព​៧១១​បាន​យក​ឧបករណ៍ ដើម្បី​មក​កាត់​ទ្រុង​រថយន្ត​យក​ជន​រង​គ្រោះ​ប៉ុន្តែ​មិន​បាន​កាត់​ទេ ។ ចំណែក​រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ