ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា តូចចិត្ត​នឹង​មាន​ជំងឺ​ប្រចាំ​កាយ​ក៏​ដុត​ខ្លួនឯង និង​ផ្ទះ​ឆេះ​ម៉ដ្ឋ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បុរស​ជា​យោធិន​ចូល​និវត្តន៍​ម្នាក់ បាន​ធ្វើ​អត្តឃាត​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ដោយ​ដុត​ខ្លួនឯង​នៅ​លើ​ផ្ទះ បណ្តាល​ឲ្យ​ផ្ទះ​មួយ​ខ្នង​សង់​អំពី​ឈើ​ប្រក់​ក្បឿង​ទំហំ​៦​គុណ​៨ ម៉ែត្រ និង​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ឆេះ​ម៉ដ្ឋ​គ្មាន​អ្នក​ណា​ជួយ​យក​អ្វី​បាន​ឡើយ ហេតុ​ការ​នេះ​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៨ ខែ​មិ​នា…

ខេត្តកំពត ៖ បុរស​ជា​យោធិន​ចូល​និវត្តន៍​ម្នាក់ បាន​ធ្វើ​អត្តឃាត​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ដោយ​ដុត​ខ្លួនឯង​នៅ​លើ​ផ្ទះ បណ្តាល​ឲ្យ​ផ្ទះ​មួយ​ខ្នង​សង់​អំពី​ឈើ​ប្រក់​ក្បឿង​ទំហំ​៦​គុណ​៨ ម៉ែត្រ និង​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ឆេះ​ម៉ដ្ឋ​គ្មាន​អ្នក​ណា​ជួយ​យក​អ្វី​បាន​ឡើយ ហេតុ​ការ​នេះ​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៨ ខែ​មិ​នា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​តា​ទែន ឃុំ​ច្រេស ស្រុក​ជុំ​គី​រី ខេត្តកំពត ។

លោក​វរសេនីយ៍ឯក​សៅ សំ​អឿ​ន ស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ធ្វើ​អត្តឃាត​ដុត​សម្លាប់​ខ្លួន​នៅ​ក្នុងផ្ទះ​នេះ​ឈ្មោះ គង់ សឿ​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​តា​ទែន ឃុំ​ច្រេស​ស្រុក​ជុំ​គី​រី ខេត្តកំពត ជា​យោធិន​ចូល​និវត្តន៍ ប្រពន្ធ​ឈ្មោះ សែ​ម សុខ​លី​ន អាយុ​៣៤​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ មានកូន​៣​នាក់ ក្នុង​បន្ទុក ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា បើ​តាម​ប្រភព​ពី​អ្នក​ជិតខាង និង​ប្រពន្ធ​របស់​សាកសព​បាន​ឲ្យ​ដឹង​ថា បុរស​ខាងលើ ដោយ​តូចចិត្ត និង​ខ្លួនឯង​មាន​ជំងឺ​ប្រចាំ​កាយ (​ទឹកនោមផ្អែម​) ហើយ​ឧស្ស​ហ៍​មាន​ទំនាស់​ជាមួយ​ប្រពន្ធ​ជា​ញឹកញាប់ ដោយ​ភ្លើង ប្រច័ណ្ឌ​ផង​ដែរ ។

ប្រភព​ព័ត៌មាន​អ្នកស្រុក​ពី​ប្រវត្តិ​របស់​បុរស​ដែល​ធ្វើ​អត្តឃាត​ខាងលើ​បាន​ឲ្យ​ដឹង​ខ្លះ​ៗ​ថា បុរស​ខាងលើ​ធ្លាប់​មាន​ប្រពន្ធ​រៀប​ការ​ក្រមុំ​កំលោះ​ម្តង ហើយ​នៅ​ឯ​ខេត្តព្រៃវែង មានកូន​ក្នុង​បន្ទុក​ពី​៥​ទៅ​៦​នាក់​ឯណោះ ហើយ​បាន​លែងលះ​ប្រពន្ធដើម មក​យកប្រពន្ធ​ក្រោយ​ដែល​រស់នៅ​ជាមួយ​គ្នា​នេះ មានកូន​៣​នាក់​ប្រុស​១ ស្រី​២​នាក់ កូនប្រុស​បង​មាន​អាយុ​១២​ឆ្នាំ ។ ចំណែក​កូន​ប្រពន្ធដើម​ក្រោយ​ពី​ឪពុក​ម្តាយ​ចែកផ្លូវ​គ្នា កូន​មិន​មានកូន​ណា​មក​តាម​ឪពុក​នោះ​ទេ គឺ​នៅ​ជាមួយ​ម្តាយ​ពួក​គេ​ទាំងអស់​គ្នា ។

បើ​តាម​ការ​សង្ស័យ​ភាគច្រើន​ពី​អ្នកស្រុក​ជិតខាង​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ធ្វើ​អត្តឃាត​ខាងលើ​តាំងពី​មាន​ជំងឺ​ទឹកនោមផ្អែម​មក រូប​គាត់​តែងតែ​មួរ​ម៉ៅ មាន​ទំនាស់​គ្នា​ជាមួយ​ប្រពន្ធ​ជា​ញឹកញាប់​ផង​ដែរ នៅ​ក្នុងផ្ទះ​ពុំ​សូវ​មាន​ថ្ងៃ​លុះ​នោះ​ទេ ដោយ​ខឹង​ប្រពន្ធ​គ្មាន​មូលហេតុ​ច្បាស់លាស់ ប្រភព​ខ្លះ​វាយតម្លៃ​ថា បុរស​ខាងលើ​ទំនាស់​ជាមួយ​ប្រ​ព​ន្ឋ​ដោយសារ​តែ​ភ្លើង​ប្រច័ណ្ឌ ដោយ​ខ្លួនឯង​មាន​ជំងឺ​ប្រចាំ​កាយ​ផង ធ្វើ​អ្វី​ពុំ​បាន​ដូច​មុន ហើយ​ប្រពន្ធ​នៅ​វ័យក្មេង​ផង ខ្លាច​ប្រពន្ធ​ឈប់​ស្រឡាញ់​ខ្លួន លួច​មាន​ថ្មី​ទៀត ទើប​យល់​ខុស​ទៅ​លួច​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​នៅ​លើ​ផ្ទះ ហើយ​ដុត​ខ្លួន​នៅ​លើ​ផ្ទះ​ឆេះ​ម៉ដ្ឋ​ទាំង​ទ្រព្យសម្បត្តិ​គ្មាន​សល់​អ្វី​ឡើយ ។ ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​ហេតុ​ការ​រួច​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ