ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​ទេ​ថា ហេតុ​អី​បានជា​គេ​ដាក់​ឈ្មោះ​« វាល​ថ្ម​រំ​ផ្ល​ង់​»

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ វាល​ថ្ម​រំ​ផ្ល​ង់​ជា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​គួរ​ទាក់ទាញ​មួយ​វា​ជា​ដែនដី​ប្រពៃណី​សហគមន៍​កុលសម្ព័ន្ធ​ភ្នំ​រស់នៅ​ទីនោះ ។ រមណីយដ្ឋាន​អេកូ​ទេសចរណ៍​មួយ​នេះ ស្ថិត​នៅ​ចំងាយ​ប្រហែល​៤​ទៅ​៥​គីឡូម៉ែត្រ ពី​ទី​រួម​ក្រុង​បាន​លុង ស្ថិត​ក្នុងភូមិ​ណ​ង​ឡិ​ក ឃុំ​ថា​រ៉​ង​ជង ស្រុក​អូរ​ជុំ…

ខេត្តរតនគិរី ៖ វាល​ថ្ម​រំ​ផ្ល​ង់​ជា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​គួរ​ទាក់ទាញ​មួយ​វា​ជា​ដែនដី​ប្រពៃណី​សហគមន៍​កុលសម្ព័ន្ធ​ភ្នំ​រស់នៅ​ទីនោះ ។ រមណីយដ្ឋាន​អេកូ​ទេសចរណ៍​មួយ​នេះ ស្ថិត​នៅ​ចំងាយ​ប្រហែល​៤​ទៅ​៥​គីឡូម៉ែត្រ ពី​ទី​រួម​ក្រុង​បាន​លុង ស្ថិត​ក្នុងភូមិ​ណ​ង​ឡិ​ក ឃុំ​ថា​រ៉​ង​ជង ស្រុក​អូរ​ជុំ ខេត្តរតនគិរី​អាច​ធ្វើ​ដំណើ​តាម​យាន្ត​យន្ត​គ្រប់​ប្រភេទ តាម​ផ្លូវ​ក្រាល​ចាក់​កៅស៊ូ ដោយ​មាន​វាល​ថ្ម​យ៉ាង​ធំ ហើយ​ស្មៅ​ដុះ​សើ​ៗ​ព្រៃឈើ​ស្រោង​ខ្ពស់​ៗ​ព័ទ្ធ​ជុំវិញ​គួរ​ជាទី​មនោ​រម្យ​ក្រៃ​លែង ។

នៅ​លើ​វាល​នោះ​មាន​ស្មៅ និង​មាន​រុក្ខជាតិ​ព្រៃ​ដែល​មាន​ផ្កា​រីក​ស្កុះ​ស្គាយ ពេល​រដូវវស្សា​ចាប់ពី​ខែឧសភា​ដល់​ខែមករា ។ នៅ​ក្បែ​នោះ​មាន​អូរ​តូច​មួយ​មានទឹក​ថ្លាឈ្វេង​ជា​និច្ច ជួនកាល​ហូរ រួច​បានជា​ដាក់​ឈ្មោះ​ថា «​វាល​ថ្ម​រំ​ផ្ល​ង់​» ដោយ​យកឈ្មោះ​កូន​មេកន្ទ្រាញ​កុលសម្ព័ន្ធ​ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ ។
យោង​ទៅ​តាម​រឿង​ដែល​ពួក​កុមារ​ជនជាតិ​ដើម​ភាគតិច​និយម​ទៅ​លេង​ទីនោះ រួម​ទាំង​កូន​មេ​កុលសម្ព័ន្ធ​ក្នុង​តំបន់ និង​និយម​ទៅ​បង្ហោះ​ខ្លែង​លេង​ផង​ដែរ ។ ថ្ងៃមួយ​កុមា​ឈ្មោះ រំ​ផ្ល​ង់ ដែល​ជា​កូន​ប្រធាន​កុលសម្ព័ន្ធ​ភ្នំ នៅ​មូលដ្ឋាន​នោះ ក៏​មក​លេង​បង្ហោះ​ខ្លែង​តាម​ធម្មតា​នៅ​ពេល​រំ​ផ្ល​ង់ កំពុង​បង្ហោះ​ខ្លែង​តាម​ធម្មតា ស្រាប់តែ​មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង បាន​កើតឡើង ហើយ​បាន​ធ្វើ​ឲ្យ​ដាច់​ខ្សែ​ខ្លែង​របស់​កុមារ​រំ​ផ្ល​ង់​នោះ រសាត់​ធ្លាក់​ទៅ​ទើ​លើ​ចុង​ស្រឡៅ ដ៍​ធំ​សែន​ខ្ពស់​។

កុមា​រំ​ផ្ល​ង់​មានការ​មិន​សប្បាយចិត្ត​អំពី​វាសនា​នៃ​ខ្លែង​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​ឡើយ បន្ទាប់​មក​វា​បាន​សម្រេចចិត្ត​ឡើង ដើម​ស្រឡៅ​នោះ ដើម្បី​ទៅ​យក​ខ្លែង​របស់​ខ្លួន​ត្រឡប់​មក​វិញ តែ​ជា​អកុសល​នៅ​ពេល​ដែល​រំ​ផ្ល​ង់​កំពុង​ឡើង សួរ​តាម​មែកឈើ​សំដៅ​ទៅ​ចុង​មែក​ស្រឡៅ ជាទី​ដែល​ទាក់​ជាប់​ខ្លែង​នៅ​ទីនោះ​ស្រាប់តែ​បាក់មែក ហើយ​រំ​ផ្ល​ង់​ក៏​ធ្លាក់​មក​ក្រោម ស្លាប់​មួយ​រំពេច ។

សព​រំ​ផ្ល​ង់​ត្រូវ​មេកន្ទ្រាញ​គេ​បញ្ចុះ​នៅ​ទីនោះ​ក្នុង​ផ្នូរ​តូច​មួយ រីឯ​ខ្លែង​ដ៏​ស្រលាញ់​របស់​រំ​ផ្ល​ង់​ត្រូវ​បាន​គេ​ដាក់​តាំង នៅ​ក្បែរ​ផ្នូរ​នោះ​ដែរ លុះ​ក្រោយមក​ខ្លែង​ដ៏​វែង​ស្រស់​ស្អាត​របស់​រំ​ផ្ល​ង់​ក៏​បាន​ក្លាយទៅជា​អូរ​មួយ​ដែល​មាន​រហូត​មក​ទល់​សព្វថ្ងៃ​នេះឯង ។
ទឹក​ន្លែ​ង និង​កាលបរិច្ឆេទ​នៃ​មរណៈភាព​របស់​រំ​ផ្ល​ង់​ត្រូវ​បាន​គេ​ប្រារ​ព​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ដោយ​កុលសម្ព័ន្ធ​ភ្នំ​ទាំងឡាយ​ជា​ជំនាន​ក្រោយ​ៗ​មក ។
ពួក​កុលសម្ព័ន្ធ​ភ្នំ​នៃ​តំបន់​នោះ តែង​មក​ពី​ទី​ជុំវិញ​ជិត​ឆ្ងាយ​ទាំងអស់ ដើម្បី​មក​ប្រារ​ព​បូជា​ដល់​ដួង​ព្រលឹង​របស់​រំ​ផ្ល​ង់ ។

ពួក​គេ​គ្រប់​ៗ​គ្នា​តែង​នាំ​មក​ជាមួយ​នៅ​ម្ហូបអាហារ​ផ្លែ​ឈើ​គ្រប់មុខ ជា​ពិសេស គឺ​ស្រា​ពាង​មក​កាន់​កម្មវិធី​នេះ​រាល់​ៗ​ឆ្នាំ មាន​អង្កាម​ដែល​ជា​វត្ថុ​ធាតុ ដើម​មួយ​ប្រភេទ​សម្រាប់​យក​មក​ធ្វើ​ស្រា​ពាង បែប​ប្រពៃណី​ជនជាតិ​ដើម​កុលសម្ព័ន្ធ​ភ្នំ ត្រូវ​បាន​គេ​ទុក​សាច​ចោល​នៅ​បរិវេណ​ប្រារព្ធ​ពិធី​នោះ ដែល​នៅ​ក្បែរ​ផ្នូរ​របស់​រំ​ផ្ល​ង់ ។
លុះ​ដំណាក់កាល ក្រោយមក​ច្រើន​ឆ្នាំ​មក​គំនរ​អង្កាម​ក៏​កាន់តែ​រីក​ធំ​ឡើង​ៗ រហូត​វា​ក្លាយជា​កូនភ្នំ​តូច​មួយ​នៅ​ទីនោះ បច្ចុប្បន្ន​ប្រសិនបើ​យើង​ដើរ​ឡើង​កន្ទ្រាំ​លើ​កូនភ្នំ​នោះ វា​នឹង​លឺ​សូរ​សំឡេង​ខ្ទ័រ ។

ដោយ​ការ​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​នៅ​ប្រពៃណី​របស់​ខ្លួន​ប្រជាជន​កុលសម្ព័ន្ធ​ភ្នំ ទាំងឡាយ​បានដឹង​ស្គាល់​ទាំងអស់​អំពី​ពិធីបុណ្យ​រំ​ផ្ល​ង់ ហើយ​និង​ទីកន្លែង​រៀបចំ​ពិធី ។ មូលហេតុ​នេះ​ហើយ​ដែល​ប្រជា​កុលសម្ព័ន្ធ​ភ្នំ​មូលដ្ឋាន និង​ប្រជាជន​ខ្មែរ ហៅ​ទីនោះ​ថា វាល​រំ​ផ្ល​ង់រ​ហូត​មក​ដល់​បច្ចុប្បន្ន និង​ជាទី​កម្សាន្ត​ទេសចរណ៍​នា​រដូវ​បុណ្យ​ទាន​ទាំង​ភ្ញៀវ​ជាតិ និង​អត្តរ​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ