ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ក្នុងភូមិ​៣​ឃុំ​កំពង់ត្រឡាច​បាន​ប្រតិកម្ម​ការ​លក់​ទិញ​ដី​ទួល

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០​នាក់ នៅ​ក្នុងភូមិ​ចំនួន​៣ គឺ​ភូមិ​កំពង់ត្រឡាច ភូមិ​ព្រែក​គន្លង និង​ភូមិ​សំរិត​ជ័យ ក្នុង​ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច នៅ​រសៀល​ថ្ងៃ​ទី​១៨…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០​នាក់ នៅ​ក្នុងភូមិ​ចំនួន​៣ គឺ​ភូមិ​កំពង់ត្រឡាច ភូមិ​ព្រែក​គន្លង និង​ភូមិ​សំរិត​ជ័យ ក្នុង​ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៨ បាន​នាំ​ក្រុម​អ្នកកាសែត ទៅ​ចង្អុលបង្ហាញ​ទីតាំង​ផ្នូរ​បូរាណ តាំងពី​សង្គមចាស់​មួយ​កន្លែង នៅ​ក្នុងភូមិ​អ្នកតា​ហាង ឃុំ​កំពង់ត្រឡាច ។

ដោយ​បាន​បញ្ជាក់​ថា លោក​មេឃុំ​កំពង់ត្រឡាច​បាន​ចុះហត្ថលេខា​ទទួលស្គាល់​ការ​លក់​ទិញ​ដី​មួយ​កន្លែង​របស់​ប្រជាពលរដ្ឋ​២​គ្រួសារ នៅ​ក្នុង​ដី​ទីទួល​បញ្ចុះសព​នេះ ដែល​មាន​តាំងពី​បុរាណកាល​មក ។ ដែល​ពួក​គាត់​សុំ​ទុក​ដី​នេះ​ជា​សម្បត្តិ​រួម​ក្នុង​ឃុំ សម្រាប់ ទុក​ឲ្យ​ប្រជាពលរដ្ឋ​គោរព​បូជា​ផ្នូរ​ដូនតា និង​សម្រាប់​បញ្ចុះសព​សាច់ញាតិ​ជា​បន្ត​ទៀត ។

លោក​យោគ​ស្លេះ ជា​ប្រធាន​សហគមន៍​នេសាទ ឃុំ​កំពង់ត្រឡាច​បាន​ឲ្យ​ដឹង​ថា ៖ លោក​កើតមក​បានដឹង​ថា ដី​ទួល​បញ្ចុះសព​ជាង​២​ហិ​កតា​នេះ គឺជា​កន្លែង​បញ្ចុះសព​ដូនតា​ខ្មែរ -​ខ្មែរឥស្លាម និង​ម៉ុង​ចិន​តាំងពី​បុរាណកាល​មក តែ​ភាគច្រើន​ជា​ផ្នូរ​ដូនតា​ខ្មែរឥស្លាម​រាប់​ពាន់​ផ្នូរ ។ ប៉ុន្តែ​ក្នុង​ពេល​ថ្មី​ៗ​នេះ មាន​បុរស ឈ្មោះ គង់ តន និង លឹ​ម មុំ ជា​ប្រពន្ធ​មក​សង់ផ្ទះ​រស់នៅ​លើ​ដី​ទួល​នេះ​ដោយ​បាន​គាស់​ផ្នូរ​បូរាណ​អស់​ជា​ច្រើន​កន្លែង ហើយ​នៅ​ពេល​ពួក​គាត់​ស្រាវជ្រាវ​ទៅ​ទើប​ដឹង​ថា ឈ្មោះ រ៉េ​ន សា​ម៉ុ​ន ជា​ប្តី និង​ឈ្មោះ ជា សា​រឿ​ន ជា​ប្រពន្ធ នៅ​ភូមិ​អ្នកតា​ហាង ជា​បាន​លក់​ដី​នេះ​មាន​ទំហំ​៥០៣,១២​ម៉ែត្រការ៉េ ក្នុង​តម្លៃ​១២០០​ដុល្លា ទៅ​ឲ្យ​ប្តី​ប្រពន្ធ​២​នាក់ ខាងលើ មក​ពី​ខេត្តកំពង់ចាម ដោយ​មាន​លិខិត​លក់​ទិញ​ចុះ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ និង​មាន​ចុះហត្ថលេខា​ទទួលស្គាល់​ការ​លក់​ទិញ​របស់​លោក​ម៉ី ពិន ប្រធាន​ភូមិ​អ្នកតា​ហាង និង​ហត្ថលេខា លោក យូ ប៉ា​សា​រួន ជា​មេឃុំ​កំពង់ត្រឡាច ។

លោក​ស្លេះ អូ​ស្មាន ជា​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​កំពង់ត្រឡាច​បាន​សំណូមពរ​ដល់​អាជ្ញាធរ ស្រុក​- ខេត្ត ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន សូម​មេត្តា​ជួយ​ដោះស្រាយ​ឲ្យ​អ្នកទិញ​ដី​នេះ រុះរើ​ផ្ទះ​ចេញពី​ទីទួល​បញ្ចុះសព​បុរាណ​នេះ​វិញ ដើម្បី​ទុក​ឲ្យ​កូនចៅ​អ្នក​ស្លាប់​គោរព​បូជា និង​ទុក​ដី​ទួល​នេះ​សំរាប់​បញ្ចុះសព​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ជា​បន្ត​ទៀត ។ ព្រោះថា ដី​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ទាំង​៣​ខាងលើ នៅ​ខែវស្សា​ត្រូវ​ទឹកទន្លេ​លិច​អស់ បើ​មាន​អ្នក​ស្លាប់​គ្មាន​ដី​សម្រាប់​បញ្ចុះសព​ឡើយ ។

ទាក់ទង និង​រឿង​នេះ​ដែរ លោក យូ ប៉ា​សា​រួន មេឃុំ​កំពង់ត្រឡាច យើង​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ តែ​លោក​ធ្លាប់​បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា ៖ លោក​ពិតជា​បាន​ចុះហត្ថលេខា​លើ​លិខិត​លក់​ទិញ​មែន ដោយសារ​តែ​មាន​ហត្ថលេខា​របស់​លោក​មេ​ភូមិ​អ្នកតា​ហាង​ជា​សេនាធិការ​ឲ្យ​ឃុំ ។ ចំណែក​ដី​ចំណុច​ផ្ទះ​នេះ​ទំហំ​២០​ម៉ែត្រ​គុណ និង​១៥​ម៉ែត្រ ពី​មុន​មក​សុទ្ធតែ​ជា​គុម្ព​ឬ​ស្សី​ព្រៃ មិន​មាន​ផ្នូរ​បញ្ចុះសព​ទេ ដែល​ម្ចាស់​ដើម​គាត់​បាន​កាប់​គាស់ និង​សុំ​កាន់កាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ